ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​ថ្មី​មួយទៀត​នៅ​ថៃ​ ស្លា.ប់​ក្មេង​ជំទង់​ម្នាក់

1 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ក្មេង​ប្រុស​ជំទង់​ម្នាក​អាយុ​១៦​ឆ្នាំ ជា​សិស្សសាលា​បច្ចេកទេស​មួយ បាន​ត្រូវ​ស្លា.ប់​ដោយ​

ប្រទេស​ថៃ ៖ ក្មេង​ប្រុស​ជំទង់​ម្នាក​អាយុ​១៦​ឆ្នាំ ជា​សិស្សសាលា​បច្ចេកទេស​មួយ បាន​ត្រូវ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង ក្នុង​សង្កាត់​ដូ​សិ​ដ្ឋ​ក្រុង​បាងកក​កាលពី​ថ្ងៃ​ទី​២០​វិច្ឆិកា​។

នេះ​ជា​ការ​បាញ់ប្រហារ​លើក​ទី​២​ទាក់ទិន​នឹង​និស្សិត​បណ្ដុះបណ្ដាល​វិ​ជ្ចា​ជីវៈ​ក្រុង​បាងកក ក្នុង​ខែ​នេះ និង​ជា​លើក​ទី​៤​ទាក់ទិន​នឹង​យុវជន​ថៃ ចាប់តាំងពី​ខែតុលា​មក​។ ក្នុង​ការ​បាញ់ប្រហារ​ថ្មី​នេះ​សាក​ស.ព​​ជន​រង​គ្រោះ​ត្រូវ​បាន​រក​ឃើញ​ជាមួយ​ស្នាម​របួស​ត្រូវ​គ្រាប់​ត្រង់​ដើម​ទ្រូ​ង នៅ​តាម​ផ្លូវ​SOI RANONG 2 កាលពី​ថ្ងៃ​ទី​២០​ វិច្ឆិកា​ វេលា​ម៉ោង​៨​និង​៥៥​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​។

តាម​ប៉ូលិ​ស​ថា​ជន​រង​គ្រោះ ជា​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ជាមួយ​មិត្ត​គេ​ម្នាក់​ហើយ​ក៏​ប៉ះទង្គិច​គ្នា​ជាមួយ​មនុស្ស​១​ក្រុម មាន​គ្នា​៣​ឬ​៤​នាក់​ជិះ​ម៉ូតូ​ដែល​គ្មាន​ផ្លា​ក​លេខ​។ ពេល​នោះ​មាន​មនុស្ស​ម្នាក់​ក្នុង​ច​ណោ​ម​មនុស្ស​ក្រុម​នេះ​បាន​បាញ់​មួយ​គ្រាប់​ត្រូវ​ចំ​ក្មេង​ជំទង់​នេះ ហើយ​ពួក​រត់គេច​ខ្លួន​បាត់​។ ជន​រង​គ្រោះជា​អ្នក​កំពុង​ធ្វើ​ដំណើរ​ទៅ​សាលា​វិទ្យាល័យ​បច្ចេកទេស​ដូ​សិ​ដ្ឋ ដែល​គេ​ជា​និស្សិត​ឆ្នាំ​ទី​២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ