ថៃប្រឈមមុខនឹងការកើនឡើងនៃចំនួនអ្នកសុំទានបរទេស
ប្រទេសថៃ ៖ បណ្ដាបណ្ដាញធ្វើអាជីវកម្មលើមនុស្ស ត្រូវបានគេចាត់ទុកថាជាប្រភពនៃការកើនឡើង
ប្រទេសថៃ ៖ បណ្ដាបណ្ដាញធ្វើអាជីវកម្មលើមនុស្ស ត្រូវបានគេចាត់ទុកថាជាប្រភពនៃការកើនឡើង
ប្រទេសថៃ ៖ បណ្ដាបណ្ដាញធ្វើអាជីវកម្មលើមនុស្ស ត្រូវបានគេចាត់ទុកថាជាប្រភពនៃការកើនឡើងនៃចំនួនអ្នកសុំទានបរទេសនៅថៃ។
ក្រៅពីអ្នកមកពីបណ្ដាប្រទេសលោកខាងលិចដែលសុំទាន ដើម្បីរកប្រាក់ចំណាយលើការធ្វើដំណើររបស់ពួកគេហៅពួកBEGPACKERS បណ្ដាបណ្ដាញធ្វើអាជីវកម្មលើមនុស្ស ក៏កំពុងសកម្មដែរក្នុងប្រទេសនេះ។ មាននារីចិនមួយចំនួននាពេលថ្មីៗនេះត្រូវប៉ូលិសឃាត់ខ្លួន ដោយសារតែសុំទាននៅមុខមជ្ឈមណ្ឌលពាណិជ្ចកម្មនានានៅក្រុងបាងកក។
ពេលសួរចម្លើយនារីសុំទានចិនម្នាក់និយាយ ថា នាងមកកាន់ប្រទេសថៃដើម្បីសុំទាន ដោយមិនដឹងថាខុសច្បាប់ថៃឡើយ។ មាននារីសុំតានបរទេសខ្លះស្លៀកពាក់ឯកសណ្ឋានសិស្សសាលាដើរសុំទាន ដោយសារស្លៀកពាក់សិស្សគេឃើញអាណិតឲ្យប្រាក់ច្រើន។
ពេលមានការចាប់ខ្លួនអ្នកសុំទាន មានអ្នករត់ការបង់ប្រាក់ធានាឲ្យនៅក្រៅឃុំ។ តាមការសើុបអង្កេតដំបូងមួយថា អ្នកសុំទានម្នាក់នៅថៃអាចរកប្រាប់បាន១ថ្ងៃដល់ជាង១០.៤០០បាត ដោយបើគិតជាមធ្យមម្នាក់សុំទានបានដល់១,៨លានបាតក្នុង១ខែ។ បណ្ដាអ្នកសុំទានមកពីវៀតណាមនិងកម្ពុជា ក៏គេឃើញនៅប៉ាតាយ៉ាដែរ៕
ចែករំលែកព័តមាននេះ