ក្រុមអ្នកលេ.ងកាំបិ.តប៉័ងតោ៤នាក់ ត្រូវឃាត់ខ្លួន ក្រោយកា.ប់យុវជនម្នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការណ៍ជាមួយនគរបាលប៉ុស្តិ៍សំរោងក្រាម
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការណ៍ជាមួយនគរបាលប៉ុស្តិ៍សំរោងក្រាម
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការណ៍ជាមួយនគរបាលប៉ុស្តិ៍សំរោងក្រាម បានធ្វើការចាប់ខ្លួនក្រុមអ្នកលេងកាំបិតបុ័ងតោចំនួន៤នាក់ជាបន្តបន្ទាប់ ក្រោយពីក្រុមនេះកាប់ប្រហារទៅលើយុវជនម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ព្រោះតែរឿងជិះម៉ូតូឆាបគ្នាទៅវិញទៅមក ប៉ុន្តែក្នុងចំណោមជនសង្ស័យទាំង៤នាក់នោះ មានម្នាក់ជាអនិតិជន ត្រូវបាននគរបាលធ្វើការអប់រំនិងដោះលែងទៅវិញ។
ការចាប់ខ្លួនក្រុមជនខាងលើនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅក្នុងភូមិតឹក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៤នាក់ដែលត្រូវឃាត់ខ្លួនរួមមាន ១-ឈ្មោះភេន ផា ភេទប្រុស អាយុ១៨ឆ្នាំ ២-ឈ្មោះហុង ន៉េង គ័ង ភេទប្រុស អាយុ១៧ឆ្នាំ ៣-ឈ្មោះគង់ ពិសិទ្ធ ភេទប្រុស អាយុ១៣ឆ្នាំ និងទី៤-ឈ្មោះសាក់ សារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំង៤នាក់ មានលំនៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោមខណ្ឌពោធិសែនជ័យ ។ ចំណែកជនរងគ្រោះគង់ឌី អាយុ២០ឆ្នាំ មានលំនៅភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រងរបួសខ្លួននិងកែងដៃ ។
នគរបាលបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២៣ ក្រុមជនសង្ស័យនិងជនរងគ្រោះបានជិះម៉ូតូឆាបគ្នានិងឌឺដងដាក់គ្នាទៅវិញទៅមក ប៉ុន្តែខណៈនោះពុំបានកាប់ចាក់គ្នាឡើយហើយក៏បែកផ្លូវគ្នាអស់ទៅ ។ លុះដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលដែលជនរងគ្រោះជិះម៉ូតូទៅទិញទឹកកក នៅក្នុងភូមិគោកព្រិច ក៏ត្រូវបានក្រុមជនសង្ស័យទាំង៤នាក់ខាងលើបានជិះម៉ូតូ១គ្រឿង ប្រដាប់ដោយកាំបិតប៉័ងតោដេញតាមកាប់ បណ្ដាលឲ្យរងរបួសរួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។
នគរបាលដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសំរោងក្រោម បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ខាងលើ បានសហការណ៍ជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាយតាមរយៈកាមេរ៉ាសុវត្តិភាពនិងដឹកជនរងគ្រោះស្វែងរកជនសង្ស័យ។
ក្រោយមកបានប្រទះឃើញជនដៃដល់ម្នាក់ឈ្មោះភេន ផា នៅក្នុងភូមិតឹក្ខបញ្ញោ ក៏ឃាត់ខ្លួននិងឈានទៅឃាត់ខ្លួនបានបក្សពួក៣នាក់ទៀតទាំងអស៤នាក់ ព្រមទាំងដកហូតបានកាំបិតប៉័ងតោលចំនួន២ដើមនិងម៉ូតូ១គ្រឿងផងដែរ។ ពេលនេះជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌពោធិសែនជ័យ ដើម្បីចាត់ការតាមច្បាប់ ហើយក្នុងនោះជនសង្ស័យម្នាក់ ឈ្មោះគង់ ពិសិទ្ធ ជាអនីតិជនត្រូវបានព្រះរាជ្ញាណែនាំធ្វើការអប់រំរួចដោះលែងវិញ៕
ចែករំលែកព័តមាននេះ