រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿ.ងញៀ.ន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះបង្ក្រាបករណីជួញដូរគ្រឿ.ងញៀ.នមួយករណី ដោយធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន៣នាក់ និងរឹបអូសថ្នាំញៀ.នជិត១គីឡូក្រាម ព្រមទាំងសារធាតុមិនច្បាស់ជាង៦០គីឡូក្រាមទៀត បម្រុងដឹកយកទៅប្រទេសវៀតណាម។

ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះ ដោយមានអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំបញ្ជាដោយនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿ.ងញៀ.ន។

កិច្ចបង្ក្រាបនេះ គឺធ្វើឡើងកាលពីវេលាម៉ោង៧កន្លះយប់ថ្ងៃខែខាងលើ ដោយទទួលបានព័ត៌មានពីតំណាងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរពីភ្នំពេញទៅទីក្រុងហូជីមិញ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយកម្លាំងជំនាញការិយាល័យ ទី៥ (ក៥) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿ.ងញៀ.ន បានសហការត្រួតពិនិត្យអីវ៉ាន់បញ្ញើមិនប្រក្រតីចំនួន២ឡាំងក្រដាសនោះ។ បន្ទាប់មក សមត្ថកិច្ចក៏រកឃើញកញ្ចប់ម្សៅពណ៌ស ជាសារធាតុញៀ.នប្រភេទ កេតាមីន ចំនួន៥ថង់ ទម្ងន់៩៩២ក្រាម និងសារធាតុរាវចំនួន១០៤កញ្ចប់ ទម្ងន់ជាង៦០ គីឡូក្រាម ។

ចំណែកជនសង្ស័យទាំង៣នាក់ ដែលជាម្ចាស់របស់ រួមមាន ៖ ១- ឈ្មោះ ង្វៀង វ៉ាន់ហ៊ីប ភេទប្រុស អាយុ២៣ឆ្នាំ, ២- ឈ្មោះ ង្វៀង វ៉ាន់ធឹង ភេទប្រុស អាយុ២២ឆ្នាំ និង៣- ឈ្មោះ ង៉ូ វីហ្វឿង ភេទប្រុស អាយុ២៣ឆ្នាំ ។
ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿង រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែកព័តមាននេះ