ម្ចាស់ផ្ទះ៥គ្រួសារ ស្ម័គ្រចិត្តកាត់សំយ៉ាបផ្ទះមុនគេ បានទទួលប័ណ្ណសរសើរពីអភិបាលក្រុងសិរីសោភ័ណ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋចំនួន៥គ្រួសារ ត្រូវជាម្ចាស់ផ្ទះចំនួន៥ល្វែង នៅតាមផ្លូវជាតិ
ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋចំនួន៥គ្រួសារ ត្រូវជាម្ចាស់ផ្ទះចំនួន៥ល្វែង នៅតាមផ្លូវជាតិ
ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋចំនួន៥គ្រួសារ ត្រូវជាម្ចាស់ផ្ទះចំនួន៥ល្វែង នៅតាមផ្លូវជាតិលេខ៥៦ ស្ម័គ្រចិត្តកាត់សំយ៉ាបផ្ទះមុនគេ ដោយខ្លួនឯង បានទទួលប័ណ្ណសរសើរពីអភិបាលក្រុងសិរីសោភ័ណកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានឱ្យដឹងថា មានប្រជាពលរដ្ឋចំនួន៥គ្រួសារបានស្ម័គ្រចិត្តកាត់សំយ៉ាបផ្ទះដោយខ្លួនឯង នាពេលនេះ រដ្ឋបាលក្រុងសិរីសោភ័ណបានចេញប័ណ្ណសរសើរជូនដល់ពួកគាត់ ហើយការដែលលោកបានប្រគល់ជូននៅពេលនេះ គឺជាការលើកទឹកចិត្តដល់ការចូលរួមរៀបចំសណ្តាបធ្នាប់ និងសោភ័ណភាពទីក្រុង។
លោកបានបញ្ជាក់ថា រយៈពេលជិត១សប្តាហ៍ រដ្ឋបាលក្រុងសិរីសោភ័ណ បានជូនដំណឹង និងចុះវាស់វែងដោយមន្ត្រីជំនាញ ដើម្បីណែនាំដល់ប្រជាពលរដ្ឋដែលធ្វើសំយ៉ាបរំលោ.ភចំណីផ្លូវកសាងតូប និងផ្ទះរំលោ.ភចំណីផ្លូវដែលធ្វើអោយប៉ះពាល់សណ្តាប់ធ្នាប់ និងសោភ័ណភាពទីក្រុងប្រឈមគ្រោះថ្នាក់ចរាចរណ៍កើតឡើងគ្រប់ពេល។
លោក ស្រេង សុផល បានបញ្ជាក់ថា ជាការណែនាំពីអភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី ដើម្បីរៀបចំសណ្តាប់ធ្នាប់អោយមានសោភ័ណ លោកបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យកំណត់អ័ក្ខផ្លូវនិងធ្វើការវាស់វែង ហើយណែនាំដល់ប្រជាពលរដ្ឋដែលសាងសង់សំយ៉ាបផ្ទះ និងតូបរំលោ.ភលើចំណីផ្លូវ ដែលប៉ះពាល់សណ្តាប់ធ្នាប់និងប្រឈមគ្រោះថ្នាក់ ត្រូវបានអាជ្ញាធរចុះណែនាំ និងសុំអោយម្ចាស់ផ្ទះកាត់រុះរើដោយខ្លួនឯង ។ ជាក់ស្តែង នាពេលនេះ មានការកាត់រុះរើបានមួយចំនួនតាមផ្លូវជាតិលេខ៥៦ ហើយបន្តទៅផ្លូវជាតិលេខ៦ និងធ្វើក្នុងទីប្រជុំជនក្រុងសិរីសោភ័ណ ៕
ចែករំលែកព័តមាននេះ