ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋរស់នៅភូមិចុងកោះ ស្ថិតក្នុងសង្កាត់-ក្រុងតាខ្មៅ បានខ្សឹបប្រាប់កោះសន្តិភាពឱ្យដឹងថា ពួកគាត់មិនបានស្គាល់ម្ចាស់សំណង់ដ៏ធំមហិមានេះទេ តែពួកគាត់បានត្រឹមតែដឹងថា សំណង់នេះសង់រំលោ.ភយកដីទន្លេបាសាក់រាប់សិបម៉ែត្រយ៉ាងរំភើយអត់មានអ្នកណាហ៊ានក្អកដាក់ទេ។

ក្រុមប្រជាពលរដ្ឋ បានប្រាប់ឱ្យដឹងបន្តទៀតថា សំណង់រឹងមាំខាងលើនេះ គឺសាងសង់រាប់ខែមកហើយ គេពុំដែលឃើញមានក្រុមអាជ្ញាធរពាក់ព័ន្ធណាចុះមកត្រួតពិនិត្យនោះទេ ហើយសម្រាប់ពួកគាត់ជារាស្ត្រតូចតាចវិញ ហ៊ានតែសង់អីប្លែកបន្តិច គឺមានក្រុមមន្ត្រីពាក់ព័ន្ធចុះមកត្រួតពិនិត្យ និងសូត្រច្បាប់អោយស្ដាប់យ៉ាងស្ទាត់ជំនាញ ព្រមទាំងដេញឱ្យរុះរើយ៉ាងតក់ក្រហល់។

ពាក់ព័ន្ធករណីខាងលើនេះ កាសែតកោះសន្តិភាពមិនទាន់បានស្គាល់អត្តសញ្ញាណម្ចាស់សំណង់នេះនៅឡើយទេ ខណៈក្រុមអាជ្ញាធរព្យាយាមលាក់បាំង។
ពាក់ព័ន្ធករណីនេះ ចៅសង្កាត់កោះអន្លង់ចិន បានប្រាប់អោយដឹងថា «គេសុំច្បាប់ពីគាត់ លោកក៏អោយច្បាប់គេទៅ តែលោកមិនស្គាល់ឈ្មោះម្ចាស់សំណង់នោះទេ…» គឺចប់ប៉ាដោយ… ហេ! ហេ!

ចំណែកលោក ឃឹម សំភារ ចៅហ្វាយក្រុងតាខ្មៅ ក៏បានប្រាប់អោយដឹងដែរថា «ពាក់ព័ន្ធសំណង់ធំៗអ៊ីចឹង ម្ចាស់សំណង់គេមិនដែលរត់មកសុំច្បាប់ពីគាត់ទេ គឺគេរត់ទៅសុំខាងខេត្ត» គឺនិយាយកំបុ.តខ្លីមានន័យអស់ទាស់។
កាសែតកោះសន្តិភាព និងព្យាយាមទំនាក់ទំនងសុំការបំភ្លឺពីអ្នកពាក់ព័ន្ធបន្តនៅពេលក្រោយទៀត ព្រោះចង់ដឹងថា តើលោកម្ចាស់ណាអីក៏មានអំណាចម្ល៉េះ សង់លយចូលទន្លេ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។


ចែករំលែកព័តមាននេះ