ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​រ៉ែ ៖ រដ្ឋាភិបាល​រក្សា​ជំហរ​បញ្ចុះតម្លៃ​ថាមពល​អគ្គិសនី ជូន​ប្រជាពលរដ្ឋ

8 ខែ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា បាន​រក្សា​ជំហរ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា បាន​រក្សា​ជំហរ ក្នុង​ការ​បញ្ចុះតម្លៃ​ថាមពល​អគ្គិសនី ជូន​ប្រជាពលរដ្ឋ​ទៀត ខណៈ​វិស័យ​រ៉ែ កំពុង​តែ​រីក​ចម្រើន ។

ក្នុង​វេទិការ​ពិភាក្សា​ស្តី​ពី «​គោលនយោបាយ​រ៉ែ និង​ថាមពល នៅ​កម្ពុជា​» នា​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ស​ណ្ឋា​ការ​សុខា​ភ្នំពេញ ឯកឧត្តម កែវ រតនៈ ថ្លែង​ថា ដើម្បី​ជួយ​ជំរុញ ផ្នែក​ទេសចរណ៍​ឲ្យ​ងើបឡើង​វិញ ក្រោយ​ជំងឺ​កូ​វី​ដ រាជរដ្ឋាភិបាល បាន​រុញ​ការ​បញ្ចុះ​ថ្លៃ​អគ្គិសនី​រយៈពេល​៣​ខែ​ទៀត គឺ​នៅ​ខែធ្នូ ឆ្នាំ​២០២៣ និង​ខែមករា កុម្ភៈ ឆ្នាំ​២០២៤ ខាង​មុខ ។

ឯកឧត្តម លើក​ឡើង​ថា រដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ដល់​វិស័យ​ទេសចរណ៍ ដូច​ជា​ផ្នែក​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន​ធំ​ៗ និង​អគារ​ពាណិជ្ជកម្ម​ធំ​ៗ ឲ្យ​ខិតខំ​ប្រឹងប្រែង ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេ​ចរណ៍ ដែល​ចំណុច​នេះ ធ្វើ​ឲ្យ​គាត់​ទទួល​បានការ​បញ្ចុះ​ថ្លៃ ១៥%​ទៀត ចំពោះ​តម្លៃ​អគ្គិសនី​។ ចំណែក​អ្នក ដែល​មិន​បាន​ប្រឹងប្រែង ដោយ​រក្សា​ការ​ប្រើប្រាស់​ចំនួន​អគ្គិសនី នៅ​ដដែល គឺ​មិន​បាន​ទទួល​ការ​បញ្ចុះតម្លៃ​ទេ ។

ឯកឧត្តម បញ្ជាក់​ថា ៖ «​អ្នក​ដែល​ប្រឹងប្រែង គឺ​បាន អ្នក​ដែល​មិន​ប្រឹងប្រែង គឺ​អត់​បាន​ទេ​។ ចំពោះ​គោលនយោបាយ​នេះ អាជ្ញាធ​ឬ​អគ្គិសនី បាន​និង​កំពុង​តែ​ដាក់​ចេញ នូវ​គោលការណ៍​ប្រតិបត្តិ​ហើយ​» ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ថា ការ​ជួយ​ជំរុញ​លើ​វិស័យ​ទេសចរណ៍​នេះ​ដែរ ធ្វើ​ឲ្យ​រដ្ឋាភិបាល​ជួយ​ចេញ​ខាត​ថវិការ​ជំនួស​ប្រជាពលរដ្ឋ ចាប់ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០២២ អស់​ថវិការ​ប្រមាណ ៦២៩​លាន​ដុល្លារ​អា​មេ​រិ​ក​។ តាម​រយៈ​អគ្គិសនី​នៅ​ជនបទ រាជរដ្ឋាភិបាល​បាន​ជួយ​ពង្រឹង​បណ្តាញ​នៅ​ជនបទ ក្នុង​តម្លៃ​ថវិការ ជាង​១០២​លាន​ដុល្លារ​ផង​ដែរ ដោយ​មិន​ទាន់​រាប់​បញ្ចូល​នឹង​ការ​ចំណាយ​ផ្សេង​ៗ​ទៀត​នោះ​ទេ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រដ្ឋាភិបាល ក៏​បាន​ដាក់​ប្រព័ន្ធ​សូ​ឡា​ជូន​ប្រជាពលរដ្ឋ ដែល​មិន​ទាន់​មាន​អគ្គិសនី​ទៅ​ដល់​ផង​ដែរ​។ ក្រៅពី​នេះ រាជរដ្ឋាភិបាល​បាន​ជូន នូវ​បន្ទះ​សូ​ឡា ស្រូប​ពន្លឺព្រះអាទិត្យ ផង​ដែរ ។

ឯកឧត្តម​ថា អ្វី​ដែល​រដ្ឋ​លក់​តម្លៃ​អគ្គិសនី ក្នុង​តម្លៃ​មួយ​គីឡូ​តម្លៃ ៣៨០​រៀល ឬ​៤៨០​រៀល ឬ​៦៨០​រៀល គឺជា​ការ​ចេញ​ខាត​ជំនួស​ទៅ​កាន់​សេវាករ ។

បើ​តាម​ឯកឧត្តម កែវ រតនៈ បាន​អះអាង​ថា រាជរដ្ឋាភិបាល នៅ​តែ​ប្រកាន់​ជំហរ​ក្នុង​ការ​មិន​តម្លើង​ថ្លៃ​អគ្គិសនី​នោះ​ទេ​។ ហើយ​មិន​ត្រឹមតែ​មិន​តម្លើង គឺ​កំពុង​តែ​គិតគូរ​ក្នុង​ការ​បញ្ចុះតម្លៃ​ឲ្យ​ថែម​ទៀត ក្នុង​វិ​សូ​យ​មួយ​ចំនួន ដូច​ឧស្សាហកម្ម​កាត់ដេរ និង​ទេសចរណ៍ ។

ឯកឧត្តម គូសបញ្ជាក់​ថា ៖ «​បងប្អូន​ដឹង​ទេ បន្ទាប់​ពី​ចូល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​មក សម្តេច​ធិ​បតី បាន​ខំប្រឹង​ទាំង​យប់ ទាំង​ថ្ងៃ ដើម្បី​បំពេញ​ការ​សន្យា និង​ក៏​បាន​ធ្វើ​លើស​ផង​ដេរ​។ អ៊ីចឹង តាម​ការ​ប្តេជ្ញា​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ត្រូវ​យ៉ាងណា​ឲ្យ​តម្លៃ​អគ្គិសនី រក្សា​នៅ​តម្លៃ​ដដែល ហើយ​បន្ត​ចុះ ដើម្បី​ធ្វើ​យ៉ាងណា ជួយ​ដល់​សេដ្ឋកិច្ចជាតិ​» ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ថែម​ថា គោលដៅ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត គឺ​ធ្វើ​យ៉ាងណា​ស្តាយ​សេដ្ឋកិច្ច​ឡើង​វិញ បន្ទាប់​ពី​កម្ពុជា បាន​រង​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ហើយ​ប៉ះពាល់​ដោយសារ​សង្គ្រាម​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន ៕

អត្ថបទសរសេរ ដោយ