រាជធានីភ្នំពេញ ៖ ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ជូនក្រុមជនសងស្ស័យពាក់ព័ន្ធករណីចាប់បង្ខាំ.ងមនុស្សដោយខុសច្បាប់ ក្នុងទិសដៅដើម្បីជម្រិ.តទារប្រាក់ ទៅកាន់តុលាការចំនួន៣៣នាក់ ក្នុងនោះមានជនជាតិចិនដីគោកចំនួន៣១នាក់ ចិនតៃវ៉ាន់ម្នាក់ និងវៀតណាមម្នាក់ ។ ដោយឡែកចំពោះខ្មែរចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចអនុញ្ញាតិឲ្យទៅផ្ទះវិញ ព្រោះពួកគេសុទ្ធសឹងជាកម្មករស៊ីឈ្នួលដាំបាយ និងជូតផ្ទះឲ្យជនជាតិចិនមួយក្រុមនោះតែប៉ុណ្ណោះ ។

សំណុំរឿងខាងលើនេះ បានដល់ដៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរហើយ ប៉ុន្តែដំណើរការស៊ើបសួរនៅដំណាក់កាលអយ្យការមិនអាចធ្វើឡើងមួយថ្ងៃចប់ទេ។ យ៉ាងហោចណាស់ ក៏អាច២ទៅ៣ថ្ងៃដែរ ដូច្នេះពេលនេះក៏នៅមិនទាន់បានដឹងពីជោគវាសនា នៃក្រុមជនសង្ស័យទាំងអស់ តើត្រូវឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ឬក៏មានសំណាងរួចផុតពីការចោ.ទប្រកាន់នោះដែរ?។

សូមជម្រាបថា កាលពីថ្ងៃរំលងអធ្រាត្រយប់ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បានសហការជាមួយកម្លាំងមូលដ្ឋាន ចុះធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនមនុស្សចំនួន៤១នាក់ នៅចំណុចមុខសាលាអូស្ត្រាលី តាមបណ្តោយផ្លូវបុរីអង្គរ ស្ថិតក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្ខាំ.ងមនុស្សជម្រិ.តទារប្រាក់ និងបើកល្បែ.ងស៊ីសងអនឡាញដោយខុសច្បាប់។

ការចុះបង្ក្រាបនោះ គឺសមត្ថកិច្ចធ្វើឡើងតាមពាក្យបណ្តឹងរបស់នារីម្នាក់ ជាជនជាតិវៀតណាម ដែលចេះនិយាយភាសាខ្មែរ ដោយអះអាងថា ប្អូនប្រុសរបស់នាងត្រូវបានជនមួយក្រុមចាប់បង្ខាំ.ង និងជម្រិ.តទារប្រាក់ចំនួន ២៥០០ ដុល្លារអាមេរិក ក្រោយពីពួកគេល្បួងលួងលោមឱ្យមកធ្វើការនៅក្រុងបាវិត ខេត្តស្វាយរៀង ប៉ុន្តែក្រុមឧក្រិ.ដ្ឋជ.នទាំងអស់នោះ បែរជាចាប់ប្អូនប្រុសគាត់ (ដើមបណ្តឹង) បញ្ជូនមកកាន់រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីបង្ខាំ.ងជម្រិតទារប្រាក់ទៅវិញ ។

បងស្រីជនរងគ្រោះបានប្រាប់សមត្ថកិច្ចទៀតថា ប្អូនប្រុសរបស់គាត់បានផ្ញើសារតាមរយៈទូរស័ព្ទបញ្ជាក់ពីទីតាំងដែលក្រុមជនសង្ស័យចាប់យកទៅបង្ខាំ.ងជម្រិ.តទារប្រាក់ ទើបគាត់ទៅរាយការណ៍ និងប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ និងរំដោះប្អូនប្រុសគាត់ពីកណ្តាប់ដៃជនឧក្រិ.ដ្ឋដល់ទីតាំងនោះតែម្ដង។

នៅក្នុងរង្វង់ប្រតិបត្តិការ កម្លាំងសមត្ថកិច្ចនគរបាលបានធ្វើការឡោមព័ទ្ធទីតាំងមួយកន្លែងដែលមានអគារកម្ពស់៣ជាន់ រួចឃាត់ខ្លួនមនុស្សចំនួន៤១នាក់ ក្នុងនោះមានជនជាតិបរទេសចំនួន៣៣នាក់ (ស្រីម្នាក់) និងជនជាតិខ្មែរចំនួន៨នាក់។

ក្រោយប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតរថយន្តចំនួន៤គ្រឿង រួមមាន ៖ រថយន្តម៉ាករ៉ូសរ៉ូយ មួយគ្រឿង, រថយន្តម៉ាកធន់ត្រា មួយគ្រឿង, រថយន្តម៉ាកអាល់ហ្វាត មួយគ្រឿង, រថយន្តម៉ាកឡង់គ្រីស័រ មួយគ្រឿង និងទូរស័ព្ទដៃចំនួន១៧គ្រឿង ព្រមទាំងម៉ូតូ០២គ្រឿងផងដែរ ។
បន្ទាប់មក ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីនៃច្បាប់៕
ចែករំលែកព័តមាននេះ