ខេត្តបន្ទាយមានជ័យ ៖ ចំណតរថយន្តចំនួន២កន្លែងនៅក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ត្រូវបាននិរាករណ៍ចោល ឬលុបចោលមិនអនុញ្ញាតអោយមានការផ្លាស់ផ្តូរទីតាំងវិនិយោគយោងតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ សូមជម្រាបជូនសាធារណជន និងបណ្តាញសង្គម ១-ករណីសំណើសុំដោះដូរទីតាំងដីចំនួន២កន្លែងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ជូនក្រុមហ៊ុនឈឿន ចាន់ថន អាហរ័ណនីហរ័ណ និងសំណង់ ព្រមទាំងការស្នើសុំវិនិយោគ និងការធ្វើអាជីវកម្មភាស៊ីចំណតរថយន្តរយៈពេល៣០ឆ្នាំលើទីតាំងដីរបស់ក្រុមហ៊ុនស្ថិតភូមិ-សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ករណីនិរាករណ៍ទីតាំងចំណតរថយន្ត(ផ្សារអគ្គ)ក្រុងប៉ោយប៉ែត និងនិរាករណ៍គោកការណ៍មិនអនុញ្ញាតិអោយវិនិយោគ និងធ្វើអាជីវកម្មភាស៊ីចំណតរថយន្តតូច និងចំណតរថយន្ត ដឹកភ្ញៀវទេសចរណ៍ធុនធំ និងរថយន្តដឹកទំនិញធុនធំ ។

២.ករណីនិរាករណ៍គោលការណ៍មិនអនុញ្ញាតិអោយដោះដូរទីតាំងចំណតរថយន្តក្រុងសិរីសោភ័ណ២កន្លែងចំណតរថយន្តក្រុង(ថ្មី)និងចំណតរថយន្ត(ចាស់)នៅកណ្តាលក្រុងសិរីសោភ័ណដែល ដែលក្រុមហ៊ុន ឈឿន ចាន់ថន អាហរ័ណ នីហរ័ណ និងសំណង់ព្រមទាំងការស្នើសុំវិនិយោគនិងការធ្វើអាជីវកម្មភាស៊ីចំណតរថយន្តរយៈពេល៣០ឆ្នាំ។

គួររំលឹកថា ចំណតរថយន្ត២កន្លែងនៅក្រុងប៉ោយប៉ែត១កន្លែងនៅផ្សារអគ្គរក្រុងប៉ោយប៉ែត និងចំណតរថយន្ត(ចាស់)និងចំណតរថយន្ត(ថ្មី)ក្រុងសិរីសោភ័ណ ដែលក្រុមហ៊ុន ឈឿន ចាន់ថន អាហរ័ណ នីហរ័ណ និងសំណង់ ព្រមទាំងការស្នើសុំវិនិយោគនិងការធ្វើអាជីវកម្មភាស៊ីចំណតរថយន្តរយៈពេល៣០ឆ្នាំ។

ប្រជាពលរដ្ឋក្រុងសិរីសោភ័ណបានធ្វើការតវ៉ាមិនអោយមានការដោះដូរចំណតទាំង២កន្លែង ដើម្បីរក្សារទុកសម្រាប់ប្រជាពលរដ្ឋរកស៊ីទទួលទាននៅចំណតរថយន្តបាននាំគ្នាផ្តិតមេដៃប្រមាណជាង៣០០នាក់ បានសុំអន្តរាគមន៍ពីរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិរាករណ៍ចោលមិនអោយមានការផ្លាស់ផ្តូរចំណតរថយន្តដោយរក្សាទុកចំណតរថយន្ត(ចាស់និងថ្មី)ក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែត ។




ចែករំលែកព័តមាននេះ