ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ដេញ​តាម​បុរស​២​នាក់​ស្រែក​ឱ្យ​គេ​ជួយ​ចាប់ ផ្អើល​សមត្ថកិច្ច​កំពុង​តែ​ល្បាត​តាម​ផ្លូវ

8 ខែ មុន
  • ភ្នំពេញ

ជនសង្ស័យ​វ័យក្មេង​ចំនួន​២​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​ទំពូង​ទី​២ បន្ទាប់​ពី​ជនសង្ស័យ​ទាំងនោះ​ធ្វើ​សកម្មភាព

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​វ័យក្មេង​ចំនួន​២​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​ទំពូង​ទី​២ បន្ទាប់​ពី​ជនសង្ស័យ​ទាំងនោះ​ធ្វើ​សកម្មភាព​ឆ​.​ក់​ទូរស័ព្ទ​ពី​នារី​ម្នាក់​បាន​សម្រេច ហើយ​ជិះ​រត់គេច​ខ្លួន តែ​រត់​មិន​រួច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវ​១៦៣ កែង​ផ្លូវ​៤៥៦ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ យិ​ន វាសនា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​ជាង​សាក់​រូប ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឬ​ស្សី​កែវ ជា​អ្នក​បើក​ម៉ូតូ ។ ចំណែក​ម្នាក់​ទៀត​អង្គុយ​ខាងក្រោយ មានឈ្មោះ នាង ចាន់​ម៉េ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ជា​អ្នក​ធ្វើ​សកម្មភាព​។ រីឯ​វត្ថុ​តាង​ដែល​ដកហូត​បាន​មាន ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1KJ 5962 មួយ​គ្រឿង ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ដោយឡែក​ជន​រង​គ្រោះ​វិញ មានឈ្មោះ ខន ចាន់​ឌី ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​និស្សិត ស្នាក់​នៅផ្ទះ​ជួល ម្តុំ​ផ្លូវ​៤៦០ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌចំការមន បាន​បាត់​ទូរស័ព្ទ​ដៃ​ម៉ាក iPhone ១១ មួយ​គ្រឿង​។

តាម​សម្តី​ជន​រង​គ្រោះ បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស ចេញពី​កោះ​ពេជ្រ ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ដោយ​ជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៦៣ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ជិត​ដល់​ផ្ទះ រូប​គាត់​ក៏​ដក​ទូរស័ព្ទ​ដៃ​ម៉ាក iPhone ១១ ដើម្បី​តេ​ឱ្យ​អ្នក​ផ្ទះ​បើកទ្វារ​ឱ្យ ប៉ុន្តែ​គាប់​ជួន​ពេល​នោះ ក៏​ស្រាប់តែ​លេចមុខ​បុរស​ជា​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មក​ធ្វើ​សកម្មភាព​ឆ​.​ក់​ទូរស័ព្ទ​ពី​ដៃ​របស់​គាត់​បាន​សម្រេច ហើយ​ក៏​បន្ថែម​ល្បឿន​ម៉ូតូ​ជិះ​ទៅ​មុខតែ​ម្ដង​។

ជន​រង​គ្រោះ​បន្ត​ថា ខណៈ​ពេល​នោះ​ដែរ រូប​គាត់​ជា​ជន​រង​គ្រោះ​ក៏​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ និង​ស្រែក​អោយ​គេ​ជួយ​ផង​ដែរ​។ គាប់​ជួន​ពេល​នោះ​ដែរ ក៏​ជួបនឹង​កម្លាំង​ចម្រុះ​របស់​អធិការដ្ឋាន​ខណ្ឌចំការមន កំពុង​តែ​ល្បាត​នៅ​តំបន់​នោះ ក៏​ជួយ​ដេញចាប់​ប្រផាប់​ប្រ​ភីង រហូត​ចេញពី​កន្លែង​កើត​បាន​ប្រហែល​១០០​ម៉ែត្រ ស្រាប់តែ​ជនសង្ស័យ​ដួល​ម៉ូតូ​តែ​ម្ដង ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន និង​នាំ​ខ្លួន​ជនសង្ស័យ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​ទំពូង​ទី​២​ទៅ ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ប្រាប់​ថា «​ពួក​គេ​ទាំង​២​នាក់​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆ​.​ក់​ទូរស័ព្ទ​របស់​នារី​រង​គ្រោះ​ពិតប្រាកដ​មែន​»​។

ពាក់ព័ន្ធ​ក្នុង​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ នៅ​ពេល​ដែល​ជនសង្ស័យ​ដួល​ម៉ូតូ​នោះ ទូរស័ព្ទ​របស់​ជន​រង​គ្រោះ មិនដឹង​ថា ជា​ខ្ទាត​បាត់​ទៅ​ណា​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​ទំពូង​ទី​២ ដើម្បី​អោយ​សមត្ថ​កិច្ចចាត់ការ​តាម​នីតិវិធី​ផង​ដែរ ចំណែក​ជនសង្ស័យ​វិញ ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ