គណបក្សនយោបាយ ត្រូវបង់ប្រាក់ ១៥លានរៀល ដើម្បីចុះឈ្មោះ ដាក់បេក្ខជនចូលរួមការបោះឆ្នោតព្រឹទ្ធសភា
- ភ្នំពេញ
ភ្នំពេញ៖ គ.ជ.ប បានប្រកាស នៅថ្ងៃទី២០វិច្ឆិកានេះថា គណបក្ស ត្រូវបង់ប្រាក់តម្កល់ ចំនួន ១៥លានរៀល នៅធនាគារជាតិនៃកម្ពុជា ដើម្បីចុះឈ្មោះ ដាក់បេក្ខជនចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
តាមប្រតិទិនរបស់គ.ជ.ប ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា នឹងធ្វើឡើង ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ការបោះឆ្នោតនេះ ធ្វើឡើងជាអសកល គឺមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែង និងសមាជិករដ្ឋសភា ក្នុងតំណែងប៉ុណ្ណោះ ជាអ្នកបោះឆ្នោត៕







ចែករំលែកព័តមាននេះ