អ៊ីស្រាអែលថាមានវីដេអូបង្ហាញចំណាប់ខ្មាំងនៅមន្ទីរពេទ្យAL-CHIFA
សង្គ្រាមអីុស្រាអែលនិងហាម៉ាស់ ៖ កងទ័ពអីុស្រាអែលបានចេញផ្សាយកាលពីយប់ថ្ងៃទី១៩វិច្ឆិកា
សង្គ្រាមអីុស្រាអែលនិងហាម៉ាស់ ៖ កងទ័ពអីុស្រាអែលបានចេញផ្សាយកាលពីយប់ថ្ងៃទី១៩វិច្ឆិកា
សង្គ្រាមអីុស្រាអែលនិងហាម៉ាស់ ៖ កងទ័ពអីុស្រាអែលបានចេញផ្សាយកាលពីយប់ថ្ងៃទី១៩វិច្ឆិកា បណ្ដារូបភាពចាត់ទុកថា បានមកពីបណ្ដាកាមេរ៉ាត្រួតពិនិត្យ នៃមន្ទីរពេទ្យAL-CHIFAនៅហ្គាហ្សា ហើយបង្ហាញពីបណ្ដាចំណាប់ខ្មាំងដែលចាប់នាថ្ងៃទី៧តុលានាំទៅកាន់បរិវេណមន្ទីរពេទ្យនោះ។
ក្នុងសេចក្ដីប្រកាសមួយកងទ័ពនិងផ្នែកសើុបការណ៍យោធាអីុស្រាអែលគូសបញ្ជាក់ថា ការរកឃើញទាំងនេះបង្ហាញថា ក្រុមហាម៉ាស់បានប្រើប្រាស់ប្លុកមន្ទីរពេទ្យAL-CHIFAជាហេដ្ឋារចនាសព័ន្ធភេរវកម្មក្នុងថ្ងៃនៃការសម្លាប់រង្គាល។ កងទ័ពអីុស្រាអែលនិយាយថា ក្នុងវីដេអុូនោះគេឃើញពួកហាម៉ាស់ នាំចំណាប់ខ្មាំង២នាក់ចូលក្នុងមន្ទីរពេទ្យនេះ។ អ្នកនាំពេទ្យយោធាអីុស្រាអែលថា យើងមិនទាន់រកឃើញកន្លែងដែលគេឃុំទុកចំណាប់ខ្មាំង២នាក់ នោះនៅឡើយ មិនដឹងថាពួកគេស្ថិតនៅទីណា៕
ចែករំលែកព័តមាននេះ