ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកមឿង ​សុន​ អំពាវ​នាវ​​​​​ឱ្យសាធា​រណ​ជន​ចូលរួម​ស្តាប់​​ការប្រកាស​​សាល​ដីកា​​របស់​សាលា​ឧទ្ធរណ៍​​​ថ្ងៃទី​​២៤ ឧសភា​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​ខណៈ​ពេលដែលសាលា​ឧទ្ធរណ៍​​​គ្រោងប្រកាស​​​សាលដីកា​នៅថ្ងៃទី​២៤ ឧសភា ​​​២០១១ ​​លើសំណុំរឿង​​ផ្សាយព័ត៌​មាន​​​មិន​ពិត​ដែលមាន​​ជនជាប់​​ចោទ​​លោក​​មឿង សុន ប្រធានអង្គការ​​​មូលនិធិ​​ទ្រទ្រង់អរិយ​ធម៌ខ្មែរ ។ កាលពីថ្ងៃទី​​​២០ ឧសភា ​​លោក​​មឿង សុន ​​បាន​សរសេរ​លិខិត​​​អញ្ជើញ​​សាធារណ​​ជន​រួម​មាន ​​មន្ត្រី​​ស្ថាន​ទូត​នានា​​​

រាជធានីភ្នំពេញ ៖ ​​ខណៈ​ពេលដែលសាលា​ឧទ្ធរណ៍​​​គ្រោងប្រកាស​​​សាលដីកា​នៅថ្ងៃទី​២៤ ឧសភា ​​​២០១១ ​​លើសំណុំរឿង​​ផ្សាយព័ត៌​មាន​​​មិន​ពិត​ដែលមាន​​ជនជាប់​​ចោទ​​លោក​​មឿង សុន ប្រធានអង្គការ​​​មូលនិធិ​​ទ្រទ្រង់អរិយ​ធម៌ខ្មែរ ។ កាលពីថ្ងៃទី​​​២០ ឧសភា ​​លោក​​មឿង សុន ​​បាន​សរសេរ​លិខិត​​​អញ្ជើញ​​សាធារណ​​ជន​រួម​មាន ​​មន្ត្រី​​ស្ថាន​ទូត​នានា​​​ អង្គការ​ក្រៅរដ្ឋាភិបាល​​ អ្នក​​សារ​ព័ត៌មាន​ជាតិ-អន្តរជាតិ ​​ចូល​រួម​ស្តាប់ការ​ប្រកាស​​​សាល​ដីកា​​នេះ​​នៅថ្ងៃទី​​​២៤ ឧសភា ២០១១ ​​វេ​លាម៉ោង​​​​២​នៅសាលា​ឧទ្ធរណ៍ ។​

លោកមឿង សុន​ ត្រូវ​បាន​​សាលា​ដំបូង​​​រាជ​ធានីភ្នំពេញ​កាត់ទោស​​ពីបទ​​​ផ្សាយព័ត៌​មាន​​មិន​ពិត​​កាលពីថ្ងៃទី​​​​៩ កញ្ញា ​​២០១០ ​​ផ្តន្ទាទោស​​​​ដាក់​ពន្ធនាគារ​​ចំនួន​​​២ឆ្នាំ និង​ពិន័យ​​ជា​ប្រាក់​​​សរុប​​​១៥​លាន​​រៀល ។​ យោងតាម​លិខិត​​របស់​លោក​មឿង សុន ដែល​កោះសន្តិភាព​​​​ទទួលបាន​​ឱ្យ​ដឹង​ថា ​​លោក​ត្រូវ​​បានតុលាការ​​រក​ឃើញ​កំហុស​​នៅ​ពេល​លោក​បាន​​សរសេរ​​​លិខិត​មួយ​ច្បាប់​ផ្តល់​​​មតិជូន​​​សម្តេច​ហ៊ុន សែន ​កាលពីថ្ងៃទី​​​​២៦ ​​ឧសភា ២០០៩ ​​បង្ហាញ​ពី​​​ផល​ល្អ និង​ផលអាក្រក់​​​ពី​ការ​​ដាក់​​​ខ្សែ​ភ្លើង​ និង​ការ​ចាប់​​អំពូលអគ្គិសនី​​​ដែល​មាន​​កំដៅ​​​លើ​ជញ្ជាំង​​​​ប្រាសាទ​អង្គរ ៕​