ថៃគ្រោងលើកលែងទិដ្ឋាការដល់៩០ថ្ងៃសម្រាប់ភ្ញៀវទេសចរអឺរ៉ុប
ប្រទេសថៃ ៖ ប្រទេសថៃបានពិភាក្សាផែនការដែលសំដៅអនុញ្ញាតដល់បណ្ដាអ្នកទេសចរមកពី
ប្រទេសថៃ ៖ ប្រទេសថៃបានពិភាក្សាផែនការដែលសំដៅអនុញ្ញាតដល់បណ្ដាអ្នកទេសចរមកពី
ប្រទេសថៃ ៖ ប្រទេសថៃបានពិភាក្សាផែនការដែលសំដៅអនុញ្ញាតដល់បណ្ដាអ្នកទេសចរមកពីប្រទេសអឺរ៉ុបមួយចំនួន អាចស្ថិតក្នុងប្រទេសខ្លួនបានដល់៩០ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ។
វិធានការនោះរបស់រដ្ឋាភិបាលថៃគ្រោង ឲ្យមានចាប់តាំងពីខែសីហាមកម៉្លេះ តែទីបំផុតទើបតែផ្ដល់ដល់បណ្ដាអ្នកដំណើររុស្ស៊ី។ ថៃក៏គ្រោងរៀបចំដែរព្រឹត្តិការណ៍វប្បធម៌និងកីឡាជាច្រើនរយ ដើម្បីទាក់ទាញអ្នកទេសចរឲ្យស្ថិតនៅកម្សាន្តរយៈពេលយូរនិងចំណាយប្រាក់ច្រើនថែមទៀត។
ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី១៦វិច្ឆិកាកន្លងទៅ លោកព្រំមីនលើតស៊ូរីដេតទីប្រឹក្សា ជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រីថៃ លោកសេដ្ឋាថាវីស៊ីនថ្លែងថា រដ្ឋាភិបាលពិភាក្សាគ្នាផែនការមួយសំដៅ អនុញ្ញាតឲ្យបណ្ដាអ្នកទេសចរសញ្ជាតិអឺរ៉ុបមួយចំនួន អាចស្ថិតនៅថៃបានរហូតដល់៩០ថ្ងៃ។ ព្រឹត្តិការណ៍ដល់៣០០០ដូចជាការប្រគំតន្ត្រី ការរត់ម៉ារាំតុងនិងមហោស្រពវប្បធម៌ដទៃៗទៀតក៏នឹងរៀបចំផងដែរ រហូតដល់ឆ្នាំខាងមុខដើម្បីទាក់ទាញអ្នកទេសចរ។
លោកសេដ្ឋាដែលក្លាយជានាយករដ្ឋមន្ត្រីថៃពីខែសីហាមក បានជ្រើសយកការបង្កើនភ្ញៀវទេសចរឲ្យបានឆាប់ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ រដ្ឋាភិបាលលោកបានអនុវត្តរួចហើយការលើកលែងទិដ្ឋាការ ចំពោះពួកអ្នកទេសចររុស្ស៊ី ចិន កាហ្សាក់ស្ថានឥណ្ឌានិងតៃវ៉ាន់។ រដ្ឋាភិបាលថៃក៏គ្រោងផងដែរ អនុញ្ញាតឲ្យបើកបណ្ដាទីតាំងកម្សាន្តពេលយប់ប្លែកៗ ក្នុងតំបន់មួយចំនួនដូចជាក្រុងបាងកក ភូកេត ឈៀងម៉ៃ និងឈុនបុរី ឲ្យអាចដំណើរការរហូតដល់ម៉ោង៤ទៀបភ្លឺ ចាប់ពីខែខាងមុខនេះទៅ៕
ចែករំលែកព័តមាននេះ