ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​រថយន្ត CRV មួយ​គ្រឿង រង​ការ​ខូច​ខាត​យ៉ាងធ្ងន់ធ្ងរ ដោយ​មិនឃើញ​អ្នក​បើករ

8 ខែ មុន
  • ភ្នំពេញ

រថយន្ត​ម៉ាក CRV មួយ​គ្រឿង បើក​បុ​.​ក​បង្គោល​ភ្លើង បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​រថយន្ត​ខ្លួនឯង​យ៉ាងធ្ងន់ធ្ងរ ដោយ​សង្ស័យ​ថា

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​ម៉ាក CRV មួយ​គ្រឿង បើក​បុ​.​ក​បង្គោល​ភ្លើង បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​រថយន្ត​ខ្លួនឯង​យ៉ាងធ្ងន់ធ្ងរ ដោយ​សង្ស័យ​ថា អ្នកបើកបរ​រង​របួសធ្ងន់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ ហៅ​ផ្លូវ​ទំនប់​កប់​ស្រូវ ដែល​ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​បង្ក​ខាងលើ​នេះ​ម៉ាក CRV ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2Z-7227 បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​ម្នាក់ ដែល​ធ្វើ​ដំណើរ​តាម​ដង​មហាវិថី​ឈ្នះ​ឈ្នះ បាន​ប្រាប់​អោយ​ដឹង​ថា គាត់​បាន​ប្រទះ​ឃើញ​រថយន្ដ​ម៉ាក CRV ពណ៌​ទឹកប្រាក់​មួយ​គ្រឿង បើកភ្លើង​សុំ​ផ្លូវ​ភ្លឹបភ្លែត​ៗ​នៅ​ជាប់​របង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ «​អ៊េ​ភល អឹ​ភែ​រឹល​(​ខេ​ម​បូ​ឌា​)» ជាប់​រោងចក្រ​បី​រី​។ នៅ​ពេល​នោះ គាត់​បាន​ទៅ​មើល​រថយន្ត​ម៉ាក CRV នោះ ដោយ​ឃើញ​ស្នាម​បុ​.​ក​រះ ចំណែក​គ្រែ​អាជីវករ​លក់ដូរ​នៅ​មុខ​រោងចក្រ​ក៏​រង​ការ​ខូចខាត​អស់​ជា​ច្រើន​ផង​ដែរ ហើយ​រថយន្ត​នោះ​ក៏​ជ្រុល​ទៅ​បុ​.​ក​បង្គោល​ភ្លើង​ទៀត បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​រថយន្ត​ខ្លួនឯង​យ៉ាងធ្ងន់ធ្ងរ រីឯ​បង្គោល​ភ្លើង​វិញ​ក៏​រង​ការ​ខូចខាត​តិចតួច​ដែរ​។

តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ បាន​បញ្ជាក់​ប្រាប់​ថា រថយន្ដ​បង្ក​ឃើញ​មាន​ស្នាម​បុ​.​ក​រះ ហើយ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​មិនដឹង​ថា តើ​អ្នកបើកបរ​ជា​ជន​ជាតិ​បរទេស ឬ​ជា​ជនជាតិ​ខ្មែរ​នោះ​ទេ? ព្រោះ​នៅ​កន្លែង​កើតហេតុ​មិនឃើញ​អ្នកបើកបរ​នោះ​ទេ ឃើញ​តែ​មាន​ឈា​.​ម​នៅ​កន្លែង​កើតហេតុ ហើយ​សង្ស័យ​ថា អ្នកបើកបរ​រង​របួសធ្ងន់​។

បងប្អូន​ប្រជាពលរដ្ឋ​ដដែល​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា បន្ទាប់​ពី​ឃើញ​ករណី​រថយន្ដ​បុ​.​ក​បង្គោល​ភ្លើង​ភ្លាម​ៗ ពួក​គាត់​ក៏​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ជា​ច្រើន​ម៉ោង ទើប​សមត្ថកិច្ច​មក​ដល់​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រគល់​អោយ​ជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ ដើម្បី​ស្ទូច​រថយន្ត​បង្ក​ខាងលើ យក​ទៅ​រក្សា​ទុក រ​ង៊់​ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ