ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះឈើ១ខ្នងភ្លើង​ឆេះហ្មត់ ក្រោយ​ម្ចាស់​ចេ​​ញ​ផុត​​ជាង​១០​នាទី​ប៉ុណ្ណោះ​

5 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ផ្ទះទៀមមួយខ្នងដែលធ្វើពីឈើប្រក់ស័ង្កសី ត្រូវអគ្គិភ័យឆាបឆេះអស់គ្មានសល់ ក្រោយម្ចាស់ផ្ទះបិទទ្វារចេញផុតត្រឹមតែប៉ុន្មានប៉ុណ្ណោះ កាលពីវេលាម៉ោង​១០និង៣០នាទី​ព្រឹក​ថ្ងៃទី១៨ វិច្ឆិកា នៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល…

ខេត្តបាត់ដំបង ៖ ផ្ទះទៀមមួយខ្នងដែលធ្វើពីឈើប្រក់ស័ង្កសី ត្រូវអគ្គិភ័យឆាបឆេះអស់គ្មានសល់ ក្រោយម្ចាស់ផ្ទះបិទទ្វារចេញផុតត្រឹមតែប៉ុន្មានប៉ុណ្ណោះ កាលពីវេលាម៉ោង​១០និង៣០នាទី​ព្រឹក​ថ្ងៃទី១៨ វិច្ឆិកា នៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ដែលគេសង្ស័យបណ្ដាល​មក​ពី​ទុស្សេចរន្តអគ្គិសនី ។

របាយការណ៍សមត្ថកិច្ច​បានឲ្យដឹងថា លំនៅឋាននោះធ្វើពីឈើប្រក់ស័ង្កសីទំហំ៧ម៉x១២ម៉ (ផ្ទះ​ទៀម) ម្ចាស់ឈ្មោះ ប្រាក់ សូភី ស្រីអាយុ៤៤ឆ្នាំ មានមុខរបរលក់ដូរ នៅចំណុចកើតហេតុ។ អគ្គិភ័យបានឆាបឆេះក្រោយតែប៉ុន្មាននាទីប៉ុណ្ណោះ ពេលកូនម្ចាស់ផ្ទះបិទទ្វារហើយចាក​ចេញ​ទៅ​ផុត ។

នាយប៉ុស្ដិ៍រដ្ឋបាលរស្មីសង្ហា លោក អ៊ី រស្មាក់ បានប្រាប់ថា ផ្ទះទៀមមួយខ្នងនេះ​ត្រូវអគ្គិភ័យឆេះ​អស់​គ្មាន​សល់ ហើយពុំមានអ្នកភូមិ ឬរថយន្តពន្លត់អគ្គីភ័យសមត្ថកិច្ចជួយ​អន្តរាគមន៍​ទាន់​ពេល​ឡើយ ។ លោកថា កូនប្រុសម្ចាស់ផ្ទះជាអ្នកស្នាក់នៅផ្ទះនេះ ហើយម្ដាយនិងឪពុក បាន​ស្នាក់​នៅ​ផ្ទះថ្មីដែលសាងសង់រួចនៅក្បែរនោះ និងលក់ដូរអីវ៉ាន់ ។

នៅព្រឹកកើតហេតុ កូនប្រុសម្ចាស់ផ្ទះបានបិតទ្វារហើយចេញផុត ប្រហែលជាង១០នាទី ក៏​ស្រាប់​តែ​មានអគ្គិភ័យឆាបឆេះឡើងយ៉ាងកំហុគភ្លាមៗតែម្ដង ។ បើតាមការស្រង់សំដីម្ចាស់ផ្ទះ ដែលបាន​រាយ​ការណ៍​ប្រាប់សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងផ្ទះនោះ មានតែកូនប្រុសគាត់ទេស្នាក់នៅ ហើយក៏ពុំមានអីវ៉ាន់ច្រើនដែរ មានតែគ្រែដឹក និងសម្ភារមួយចំនួន។

ម្ចាស់ផ្ទះបាននិយាយថា ក្រោយកូនចាកចេញ ស្រាប់តែគាត់ឃើញភ្លើងបាន​ឆាបឆេះចេញ​ពី​ចំណុច​កណ្ដាល ហើយគាត់បានត្រិមឈរមើល តែមិនអាចចូលពន្លត់បានទេ ហើយត្រឹម​មួយ​ប៉ព្រឹចភ្នែកប៉ុណ្ណោះ ផ្ទះគាត់ត្រូវព្រះអគ្គិ​លេបអស់រាបដល់ដី ។ បើតាមម្ចាស់ផ្ទះរូបនេះ បាន​ប្រាប់ពីការខូចខាត រាប់ទាំងព្រទ្យសម្បត្តិដែលមានក្នុងផ្ទះ និងតួផ្ទះទាំងមូលគិតជាទឹក​ប្រាក់​ប្រមាណ៧០០០ដុល្លា តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។

លោក អ៊ី រស្មាក់ បានបញ្ជាក់ថា បើតាមការបំភ្លឺរបស់ម្ចាស់ផ្ទះ ដែលគាត់បានឃើញ​ពី​ចំណុច​ចាប់ផ្ដើមនៃអគ្គីភ័យនេះ គឺ អាចបណ្ដាលមកពីទុស្សេខ្សែចរន្តអគ្គិសនី ដែលកូន​ប្រុសគាត់​មានការធ្វេសប្រហែល មិនពិនិត្យឲ្យបានត្រឹមត្រូវមុនពេលចាកចេញពីផ្ទះ៕ ​

អត្ថបទសរសេរ ដោយ