បា.ញ់កាំជ្រួច៣០នាទីនៅមុខវាំង ដើម្បីអបអរសាទរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ជប៉ុន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ យប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជា-ជប៉ុន បានរៀបចំពិធីអបអរសាទរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ដែលនឹងរៀបចំឡើងនៅមាត់ទន្លេមុខព្រះបរមរាជវាំង ក្រោមកិច្ចសហការរវាងសមាគមជប៉ុនកម្ពុជា JCA ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ។

ការរៀបចំពិធីអបអរសាទរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងរវាងកម្ពុជា និងជប៉ុននេះ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងរឹតចំណងសាមគ្គីភាពឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀតរវាងប្រទេសទាំងពីរ ។

ពិធីនេះធ្វើឡើង ស្ថិតក្នុងអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តំណាងសមាគមជប៉ុនកម្ពុជា JCA និងទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីមហាជនយ៉ាងច្រើនកុះករ និងមានទាំងការបា.ញ់កាំជ្រួចរយៈពេល៣០នាទី ព្រមទាំងការសម្ដែងសិល្បៈដែលបង្ហាញពីវប្បធម៌ អរិយធម៌របស់ប្រទេសជប៉ុន និងកម្មវិធីផ្សេងៗផងដែរ៕















ចែករំលែកព័តមាននេះ