ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំផុសស្មារតី ប្រជាពលរដ្ឋ​រួម​គ្នា​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក​ នៅ​កម្ពុជា

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន បាន​បំផុត​ស្មារតី​ដល់​ប្រជាពលរដ្ឋ រួម​គ្នា​កាត់​បន្ថយ​ការ​ប្រើប្រាស់ ថង់​ប្លា​ស្ទិ​ក​ខណៈ​មាន​យុវជន​ជាង ៣​លាន​នាក់ បាន​ប្តេជ្ញា​ចិត្ត ចូលរួម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ដើម្បី​កម្ពុជា​ស្អាត​។…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន បាន​បំផុត​ស្មារតី​ដល់​ប្រជាពលរដ្ឋ រួម​គ្នា​កាត់​បន្ថយ​ការ​ប្រើប្រាស់ ថង់​ប្លា​ស្ទិ​ក​ខណៈ​មាន​យុវជន​ជាង ៣​លាន​នាក់ បាន​ប្តេជ្ញា​ចិត្ត ចូលរួម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ដើម្បី​កម្ពុជា​ស្អាត​។

កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ទឹកដី​ខេត្តកំពត ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មាន​ប្រសាសន៍​ថា យុវជន​ចំនួន​ជាង​០៣​លាន​នាក់ បាន​ប្តេជ្ញា​ចិត្ត​ចូលរួម​ក្នុង​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន ប្រើ ថង់ ប្លា​ស្ទិ​ក​ទេ​» ។

ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​យុវជន ដោយ​ផ្តើម​ពី​ការ​មិន​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក យ៉ាងតិច​១​ថ្ងៃ ក្នុង​១​ស​ប្តា​ហ៍ ដើម្បី​រួមចំណែក ក្នុង​ការ​កាត់​បន្ថយ​ការ​បង្កើត និង​ការ​ចោល​សំរាម​តាម​សាលារៀន តាម​លំនៅ​ស្ថាន និង​នៅ​ក្នុងភូមិ ឃុំ​របស់​ពួក​គេ រហូត​ដល់​បាន​ផ្លាស់​ប្តូរ​ទម្លាប់​ឈប់​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ទាំងស្រុង នា​ពេល​អនាគត ។

ប្រសាសន៍​ថ្លែង​ឡើង​របស់ ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួងបរិស្ថាន​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍ នៃ​ការ​ប្រកាស​បើក​យុទ្ធនាការ ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​! នៅ​ពហុ​កីឡដ្ឋាន​ក្រុង​កំពត ខេត្តកំពត រួម​នឹង​ពិធី​ចុះ​អនុស្សា​រណៈ​យោគយល់​រវាង​ក្រសួងបរិស្ថាន និង​រដ្ឋបាល​ខេត្តកំពត កែប ព្រះ​សីហ​នុ កោះកុង កំពង់ស្ពឺ តាកែវ សមាគម​កាយឫទ្ធិ​នារី​កម្ពុជា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ផង​ដែរ ។

រាប់​ចាប់ពី​ថ្ងៃ​ទី​១ ខែកញ្ញា ដល់​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​» មាន​អ្នកចូលរួម​សរុប​ចំនួន ៣,០០៨,០៧១ អង្គ​/​នាក់ ក្នុង​នោះ​រួម​មាន លោកគ្រូ​អ្នកគ្រូ​សរុប​ចំនួន ១១១,០៥៦ នាក់ សិស្សានុសិស្ស​សរុប​ចំនួន ២,៨៣៥,០៨៧ នាក់ កម្មករ​កម្មការិនី និង​ប្រជាពលរដ្ឋ​ចូលរួម​សរុប​ចំនួន ៦១,៩២៨ នាក់ ដោយ​បាន​ចុះ​ផ្សព្វផ្សាយ​សរុប​ចំនួន ៨,៦៦០​លើក ក្នុង​សាលារៀន​សរុប​ចំនួន ៦,៦៥៥​សាលា រោងចក្រ​/​សហគ្រាស​/​ប្រជាពលរដ្ឋ សរុប​ចំនួន ១២០​កន្លែង សហគមន៍​ចំនួន ៦៥ កន្លែង និង​វត្ដ​អារាម​ចំនួន ២២ វត្ត នៅ​ក្នុង​ក្រុង​/​ស្រុក​ចំនួន ១៩៦ នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា លើស​ពី​នេះ ខេត្តកំពត មាន​សាលា​ចំនួន ៤៣៨​សាលា និង​លោកគ្រូ អ្នកគ្រូ សរុប​ចំនួន​ជិត ៦​ពាន់​នាក់ និង​សិ​ស្សា នុ​សិស្ស​សរុប ចំនួន​ជាង ១៣​ម៉ឺន​នាក់ បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ