ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀប​ការ​ធ្វើ​អោយ​អ្នកមាន​ជាង​មុន ឬ​ក្រ​ជាង​មុន?

8 ខែ មុន
  • ភ្នំពេញ

លុយ​ជា​ហេតុផល​ទូទៅ​មួយទៀត ដែល​មនុស្ស​មិន​ចង់​រៀប​ការ​។ ការ​រៀប​ការ​ត្រូវ​ចំណាយ​លុយ​ច្រើន ហើយ​ពេល​មានគ្រួសារ ការ​ចំណាយ​ក៏​កើនឡើង​ដែរ​។ តើ​រៀប​ការ​នឹង​ធ្វើ​អោយ​អ្នកក្រ​ជាង​មុន ឬ​មាន​ជាង​មុន?

លុយ​ជា​ហេតុផល​ទូទៅ​មួយទៀត ដែល​មនុស្ស​មិន​ចង់​រៀប​ការ​។ ការ​រៀប​ការ​ត្រូវ​ចំណាយ​លុយ​ច្រើន ហើយ​ពេល​មានគ្រួសារ ការ​ចំណាយ​ក៏​កើនឡើង​ដែរ​។ តើ​រៀប​ការ​នឹង​ធ្វើ​អោយ​អ្នកក្រ​ជាង​មុន ឬ​មាន​ជាង​មុន?

ផ្អែក​តាម​ទិន្នន័យ​នៃ​ការ​ស្រាវជ្រាវ​មួយ​នៅ​អា​មេ​រិ​ក បាន​បង្ហាញ​ថា បុរស​រៀប​ការ​រកបាន​ពី ១០%​ទៅ ៤០% ច្រើន​ជាង​បុរស​ដែល​មិន​ទាន់​រៀប​ការ ដែល​មានការ​អប់រំ និង​ប្រវត្តិ​ប្រហាក់ប្រហែល​គ្នា​។ បុរស​និង​ស្ត្រី​នៅ​ក្នុង​ការ​រៀប​ការ​យូរអង្វែង មានទ្រព្យ​៧៥% ច្រើន ជាង​អ្នក​មិន​រៀប​ការ ឬ​លែងលះ​។

ចំណែក​ក្នុង​ការ​រកស៊ី​ជាក់ស្តែង​ក្នុង​សង្គម​ខ្មែរ​វិញ គេ​ក៏​ច្រើន​តែ​និយាយ​ដែរ​ថា ទាល់តែ​រៀប​ការ ទើប​សល់​លុយ ដោយ​យល់​ថា នៅ​ពេល​មនុស្ស​នៅ​លីវ ច្រើន​តែ​ចាយ មិន​ចេះ​គិត​។ លុះដល់​ពេល​រៀប​ការ​ហើយ ពួក​គេ​មាន​អ​ម្រែ​ក​នៃ​ការ​ទទួលខុសត្រូវ ហើយ​តម្រូវ​អោយ​ពួក​គេ​ប្រយ័ត្នប្រយែង​ក្នុង​ការ​ចាយ​លុយ និង​ប្រឹងប្រែង​រក​លុយ​បន្ថែម​ទៀត​សម្រាប់​គ្រួសារ​។

គួរ​អោយ​ចាប់អារម្មណ៍​ដែរ​នោះ ការ​រៀប​ការ​មិន​ត្រឹមតែ​ល្អ​សម្រាប់​កាបូប​របស់​អ្នក​ទេ វា​ក៏​ធ្វើ​អោយ​អ្នក​រីករាយ​ជាង​មុន​។

ការ​ស្រាវជ្រាវ​របស់​អ្នក​សង្គមវិទ្យា​លី​ន​ដា (Linda) បង្ហាញ​ថា ពេលធ្វើការ​ស្ទង់​មតិ ៦១% នៃ​អ្នក​រៀប​ការ​លើក​ឡើង​ថា ពួក​គេ​រីករាយ​។

ដូច្នេះ​ជា​ការ​សន្និដ្ឋាន ការ​រៀប​ការ​អាច​ធ្វើ​អោយ​អ្នកមាន​ជាង​មុន​។ ទន្ទឹម​នោះ វា​ក៏​ជួយ​អោយ​អ្នកមាន​អារម្មណ៍​សប្បាយ​រីករាយ​ផង​ដែរ​៕

ដោយ ៖ សា រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ