ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចា.ក់​ប្រពន្ធរួច ប្តី​​បីកូន​ជាង​២ខួប លោ.តពី​​លើអគារជាន់​ទី២៥ ផ្អើល​យ៉ាង​រន្ធ.ត់

11 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ មាន​ករណី​​ភ្ញាក់ផ្អើល​មួយ​បានកើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​​ថ្ងៃ​ទី​១៨ 

​រាជធានី​ភ្នំពេញ ​៖ មាន​ករណី​​ភ្ញាក់ផ្អើល​មួយ​បានកើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​​ថ្ងៃ​ទី​១៨  ខែវិច្ឆិកា​ឆ្នាំ ២០២៣ ស្ថិត​នៅ​អាគារ​ BALI No.2​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន មាន​បុរស​ជនជាតិ​ចិន​ម្នាក់​​ បានយកកាំបិ.ត​ចា.ក់​ប្រពន្ធ បណ្តាល​ឱ្យធ្លា.យពោះវៀន រួចបុរសជា​ប្តីរូបនោះ​បាន​បីកូន​ស្រី​អាយុ​​២ឆ្នាំម្នាក់ លោ.តពីលើ​អគារ​ជាន់​ទី​២៥ បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​ទាំង​ពីរ​នាក់​ឪពុក​និង​កូន​តែ​ម្ដង ។

ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ TRUONGNGOCI-TRAM អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម ​បាន​រង​របួស​ធ្លាយ​ពោះវៀន ​។ ចំណែក​បុរសជា​ប្ដី​ឈ្មោះ ZHONGSHAN BO អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន ​រីឯកូនស្រី​តូចមិនស្គាល់ឈ្មោះនោះទេ មានអាយុជាង​២​ខួប​ ។​

កម្លាំង​មូលដ្ឋាន​ប៉ុស្តិ៍​នគរបាល​សង្កាត់​ទន្លេបាសាក់​សហការ​ជាមួយនឹង​កម្លាំង​ជំនាញ​នគរបាល​ខណ្ឌចំការមន​រួម​នឹង កម្លាំង​នគរបាល នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ក្រសួងមហាផ្ទៃ កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន​បាន​ចុះ​ទៅ​សហការ​គ្នា​ដើម្បី​ពិនិត្យ​និង​បើក​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ជុំវិញ​ករណី​ខាងលើ​នេះ ។

តាម​ប្រភពពី​ស្ត្រី​ជា​ប្រពន្ធ​ដែល​រង​របួស​ធ្លាយ​ពោះវៀន នៅ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ បាន​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ម្សិលមិញ គាត់​បាន​ទាស់​ពាក្យ​សម្ដី​គ្នា​ជាមួយ​បុរសជា​ប្ដី​ម្ដង​រួច​មក​ហើយ ។

តាម​ការ​ស្រាវជ្រាវ​របស់​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ក្រសួងមហាផ្ទៃ និង​កម្លាំង​មូលដ្ឋាន​របស់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន បាន​ឆែក​តាម​កាំ​មេ​រ៉ា​សុវត្ថិភាព និង​សាក្សី​ដែល​នៅ​ក្បែរ​នោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឮ​សូរ​សំឡេង​ឈ្លោះប្រកែក​គ្នា​រវាង​ប្ដី​​ជា​ជនជាតិ​ចិន​ និង​ស្ត្រី​ជនជាតិ​វៀតណាម​ដែល​ត្រូវជា​ប្រពន្ធ​ ​ទើប​ឈាន​ដល់​ការ​ប្រើ​ហិ.ង្សា ដោយ​បុរស​ជាប្តី​បាន​យក​កាំបិ.ត​ចិតបន្លែ​ចា.ក់​ពោះ​ស្ត្រី​ជា​ប្រពន្ធ​​ចំនួន​មួយ​កាំបិ.ត​ បណ្តាល​ឲ្យ​ធ្លា.យ​ពោះ ។ ខណៈ​ឃើញ​ប្រពន្ធ​​ធ្លា.យ​ពោះ​បែប​នេះ បុរស​​ជា​ប្តី​បាន​បីកូន​ស្រី​អាយុ​ជាង​២​ខួប​ ព្យាយាម​រត់គេច​ខ្លួនដែរ​ តែ​ដោយសារ​មិន​មាន​កន្លែង​រត់គេច ទើប​បុរស​​ជា​ប្តី​សម្រេច​ចិត្ត​លោ.ត​ពីលើ​អាគារ​ជាន់​ទី​២៥ ​បណ្តាល​ឲ្យ​បែ.កក្បាល​ធ្លា.យ​ខួរ​ស្លាប់​ទាំង​២​នាក់​ឪពុក​និង​កូន​តែ​ម្តង ។

ចំពោះ​មូលហេតុ បណ្តាល​អោយ​បុរស​ជា​ប្តី​​ចាក់​ប្រពន្ធ​បែប នេះ​គឺ​សង្ស័យ​មក​ពី​ភ្លើង​ប្រច័ណ្ឌ​រវាង​មិត្តភក្តិ ​នឹង​ប្រពន្ធ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ក៏​បាន​​​ដឹកបញ្ជូន​​ស្ត្រី​ជនជាតិ​វៀតណាម​ទៅ​​សង្គ្រោះ និង​ធ្វើការ​សាកសួរ​តាម​នីតិវិធី ។ ចំណែក​សាកស.ព​ឪពុក​និង​កូន​ជនជាតិ​ចិន​ខាងលើ​នេះ​ ត្រូវ​​បាន​សមត្ថកិច្ច​​យក​ទៅ​តម្កល់​ទុក​ ដើម្បី​រង់ចាំ​គ្រួសារ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ