ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​រតនគិរីថ្មី ចូលកាន់តំណែង

1 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរ

ខេត្តរតនគិរី​ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខ​តំណែង​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​រតនគិរី​។

ពិធី​នេះ​ប្រារព្ធ​ធ្វើ​នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​រតនគិរី ដោយ​មានការ​ចូលរួម​ឯកឧត្តម ណាប់ ប៊ុ​ន​ហេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ញ៉ែ​ម សំ​អឿ​ន​អភិបាលខេត្ត ឯកឧត្តម​អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ឯកឧត្តម​មេបញ្ជាការ​យោធ​ភូមិភាគ​១ មេបញ្ជាការ​កងកម្លាំង​ទាំង​៣​ព្រមទាំង​អភិបាលក្រុង​ស្រុក​ទាំង​៩ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ជា​ច្រើន​រូប​ទៀត​ផង​ដែរ​។

ប្រកាស​របស់​ក្រសួងការពារជាតិ​ស្តី​ពី​ការ​តែងតាំង​ផ្លាស់​ប្តូរ​មុខ​តំណែង នាយទាហាន​សម្រេច​តែងតាំង​លោក​វរៈសេនីយ៍ឯក មុ​យ សុ​ផា​ន អត្តលេខ ០០៩៧៦៧ មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ តំបន់​ប្រតិបត្តិការ​សឹក​រង​រតនគិរី បច្ចុប្បន្ន​ជា មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​រតនគិរី​។

ឯកឧត្តម​ឧត្តមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ បាន​ចូលរួម​អបអរសាទរ​ជាមួយ​ឯកឧត្តម ឧត្តមសេនីយ៍ទោ ខាំ ស៊ុ​ក អតីត​មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​រតនគិរី ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ត្រាស់​បង្គាប់​តែងតាំង​ជា អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ​និង ការ​អបអរសាទរ​ចំពោះ​លោក​វរៈសេនីយ៍ឯក មុ​យ សុ​ផាត ដែល​ត្រូវ​បាន​តែងតាំង​មុខ​តំណែង​ជា​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​រតនគិរី​ពេល​នេះ​។

នេះ​ជា​ការ​សម្រេច ដោយ​ឈរ​លើ​ការ​ពិនិត្យ និង​វាយតម្លៃ​យ៉ាង​ល្អិតល្អន់ ពិសេស​វាយតម្លៃ​អំពី​ឆន្ទៈ សមត្ថភាព​អតីតភាព​ការងារ ចំណេះដឹង បទ​ពិសោធន៍ និង​លក្ខណៈសម្បត្តិ​ជា​ច្រើន​ទៀត​។

ឯកឧត្តម​ឧត្តមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​រតនគិរី​ដែល​ទើប​ប្រកាស​ចូល​កាន់​តំណែង​ថ្មី រួម​ជាមួយ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់
ថ្នាក់ ព្រមទាំង​យោធិន របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​រួម​គ្នា​ក្នុង​ការ​សាមគ្គីភាព​ផ្ទៃក្នុង​បន្ត​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ឱ្យ​បាន​រីក​ចម្រើន​រឹង​មាំ ដើម្បី​សម្រេច​បាន​នូវ​ស្នាដៃ និង​សមិទ្ធផល​ថ្មី​ៗ​បន្ថែម​ទៀត​។

ឯកឧត្តម បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​ជា នាយ​ទាហាន នាយទាហានរង និង​ពល​ទាហាន​ទូ​ទាំង​តំបន់សឹករង​រតនគិរី ត្រូវ​ស្មោះត្រង់​ដាច់ខាតចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​ឲ្យ​បាន​ដាច់ខាត​នូវ​អធិបតេយ្យភាព​ជាតិ បូ​រណភាព​ទឹកដី សន្តិភាព និង​ស្ថិរភាព​នយោបាយ​, អនុវត្ត​ឲ្យ​បាន​ម៉ឹង​ម៉ាត់​នូវ​បទ​បញ្ហា និង​គោលការណ៍​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ក្រសួង​ការពារ​ជាតិ អគ្គបញ្ជាការ និង​បញ្ជាការដ្ឋាន​កងទ័ពជើង​គោក ដែល​បាន​ដាក់​ចេញ​, ត្រូវ​រៀបចំ​ពិនិត្យ​កែសម្រួល​កម្លាំង​ឈរជើង​ជួរ​មុខ ពង្រឹងកម្លាំង​អន្តរា​គន៍​នៅ​តាម​ចំណុច​យុទ្ធសាស្ត្រ និង​ពង្រឹង​មូលដ្ឋាន​ជុំរុំ​បន្ទាយ​ ។​

ឯកឧត្តមបានផ្តាំផ្ញើបន្តទៀត​ថា ត្រូវ​រៀបចំ​កម្លាំង​ល្បាត​តាម​ព្រំដែន​ជាប់​ជា​ប្រចាំ ដក​ពិសោធន៍​តំបន់​ចំណុច​ខ្ពស់ និង​ក្តាប់​សភាពការណ៍ រាយការណ៍​សភាពការណ៍​មក​ថ្នាក់លើ ឲ្យ​បាន​ទាន់ពេលវេលា​, ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​សមត្ថភាព កសាង​ធនធានមនុស្ស​គ្រប់​ផ្នែក​គ្រប់​ជំនាញ និង​ផ្តល់​ឱកាស​ឲ្យ​នាយទាហាន​វ័យក្មេង មាន​សមត្ថភាព​ឲ្យ​ចូល​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​បញ្ជា ដើម្បី​ដក​ពិសោធន៍​ពី​រៀមច្បង​, ត្រូវ​យកចិត្ត​ទុកដាក់​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ គ្រប់គ្រង និង​ប្រើប្រាស់​កម្លាំង សម្ភារ គ្រឿង​បំពាក់​ឲ្យ​បាន​ល្អ ត្រៀមកម្លាំង​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​នានា​,​ត្រូវ​បន្ត​អនុវត្ត​កិច្ចសហការ​ដ៏​ល្អ ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ រួម​ជាមួយនឹង​បងប្អូន ប្រជាជន​នៅ​តាម​តំបន់​នីមួយ​ៗ ក្នុង​គោលដៅ ពង្រឹង​សាមគ្គី​ជាតិ​ទប់ស្កាត់​ឲ្យ​បាន នូវ​និន្នាការ​បង្ក​អ​ស្ថិរភាព​ជាតិ​សាសន៍ សាសនា ការ​ទប់ស្កាត់​ឲ្យ​ទាន់​ពេលវេលា​នូវ​រាល់​និន្នាការ សំដៅ​បង្ក ចលាចល និង​បង្ក​អ​ស្ថិរភាព​សង្គម​,​ត្រូវ​យក​កត្តា​សាមគ្គីភាព​ផ្ទៃក្នុង​ជា​ចម្បង បន្ត​ថែរក្សា​ប្រពៃណី​មិត្តភាព ឯកភាព​ផ្ទៃក្នុង​ឲ្យ​បាន​រឹង​មាំ និង​បន្ត​យកចិត្តទុកដាក់​កសាង​សមត្ថភាព​ទ័ព ចិញ្ចឹម​បីបាច់​ថែរក្សា​សុខុមាលភាព និង​លើកកម្ពស់​ជីវភាព រស់នៅ​របស់​កងទ័ព ឲ្យ​បាន​ល្អ​ប្រសើរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ