ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ចោទ​គ្នាកា.ប់​១២ពូថៅ ​ប្រុស​ថា​ទៅទារ​លុយ​នាង​ជំពាក់ ​នារី​ចោទថា​តែង​ចាប់​នាង​រំលោ.ភ

12 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ រឿង​រ៉ាវ​ចោទ​​​ដាក់​គ្នា​​ទៅ​វិញ​​ទៅ​មក ​រវាង​បុរស​ម្នាក់​​ និង​នារី​ម្នាក់​ដែល​​ដណ្តើម​​យក​ត្រូវ​តែ​រៀង​ខ្លួន​​នោះ​​ធ្វើ​ឱ្យ​​មន្ត្រី​ប៉ូលិស​​ឈឺ​ក្បាល ប៉ុន្តែ​​ទោះ​បី​ជា​យ៉ាង​ណា​ ភាគី​បុរស​បាន​រងរបួស​ត្រូវ​គេ​កា.ប់​ចំនួន​១២​ពូថៅ ​ហើយ​ត្រូវ​​គេ​ដឹក​​យក​ទៅ​​សង្គ្រោះនៅ​មន្ទីរ​ពេទ្យ​ ​និង​បាន​ប្តឹង​ប៉ូលិស​​ពី​ជន​ដៃ​ដល់​​ថែម​ទៀតផង

ខេត្តកំពង់ឆ្នាំង ៖ រឿង​រ៉ាវ​ចោទ​​​ដាក់​គ្នា​​ទៅ​វិញ​​ទៅ​មក ​រវាង​បុរស​ម្នាក់​​ និង​នារី​ម្នាក់​ដែល​​ដណ្តើម​​យក​ត្រូវ​តែ​រៀង​ខ្លួន​​នោះ​​ធ្វើ​ឱ្យ​​មន្ត្រី​ប៉ូលិស​​ឈឺ​ក្បាល ប៉ុន្តែ​​ទោះ​បី​ជា​យ៉ាង​ណា​ ភាគី​បុរស​បាន​រងរបួស​ត្រូវ​គេ​កាប់​ចំនួន​១២​ពូថៅ ​ហើយ​ត្រូវ​​គេ​ដឹក​​យក​ទៅ​​សង្គ្រោះនៅ​មន្ទីរ​ពេទ្យ​ ​និង​បាន​ប្តឹង​ប៉ូលិស​​ពី​ជន​ដៃ​ដល់​​ថែម​ទៀតផង។

រឿង​រ៉ាវ​នេះ​ត្រូវ​បាន​បុរសឈ្មោះ​​ប៉ិញ ធីម អាយុ​៣៣​ឆ្នាំ ​រស់​នៅភូមិ​​ត្រពាំង​គ ឃុំ​ជ្រៃ​បាក់ ស្រុក​រលា​ប្អៀរ ​ដែល​​រង​របួស​ចំនួន​១២​ពូថៅ​​រៀប​រាប់​ប្តឹង​ប៉ូលិស​ក្នុង​មន្ទីរពេទ្យ​​មួយ​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​១៩ ឧសភា ​ថា ខ្លួន​បាន​ទៅ​ទារ​​លុយ​ពី​ស្ត្រី​​ម្នាក់​ឈ្មោះ​ញ៉េប ស៊ីម៉ាក់ ​អាយុ​៣៥​ឆ្នាំ រស់​នៅភូមិ​ត្រពាំង​តាសុក ​ឃុំ​ព្រៃ​​មូល ស្រុក​រលា​ប្អៀរ ។ ការ​ទៅទារ​លុយ​ជំពាក់​នោះ​មាន​ចំនួន​៣៥០​ដុល្លារ ដែល​ស្ត្រី​​នោះ​បាន​ជំពាក់ ។ ការ​ទារ​​​លុយ​នោះ គឺ​​បន្ទាប់​ពី​​ណាត់​តាម​ទូរស័ព្ទ​​ថា នឹង​ប្រគល់​​ឱ្យ​នៅ​ចំណុច​​មុខ​សាលា​រៀន​តាប៉ាង ។​

តាម​ការ​រៀប​​រាប់​របស់​បុរស​ខាង​លើ​ថា ​លុះ​ពេល​ជួបគ្នា​​​​ស្ត្រី​រូប​នោះ​​ប្រាប់ថា ​​មិន​មាន​លុយ​ឱ្យ​ទេ ចាំ​ថ្ងៃ​ក្រោយ ។ តាម​ការ​ចោទ​​ប្រកាន់​ថា ​មិន​ត្រឹមតែ​ទារ​លុយ​មិន​បាន​ទេ ​ស្ត្រី​ឈ្មោះ​​ញ៉េប ស៊ី​ម៉ាក់ ថែម​ទាំង​បាន​ដក​សោ​ម៉ូតូ​របស់​ខ្លួន​ទៀត​ផង ហើយខ្លួន​ក៏​ដេញ​ដណ្តើម​​យក​សោ​ម៉ូតូ​វិញ។ ភ្លាម​នោះ​ស្ត្រី​​រូប​នោះ​​បាន​ស្រែក​ហៅ​ឱ្យ​គេ​ជួយ ក៏​ស្រាប់​តែ​​លេច​មនុស្ស​៣​នាក់​ ដែល​មាន​ឈ្មោះ​សុក សារ៉េន ​ភេទ​ប្រុស ​ឈ្មោះ​ញ៉េប ស៊ី​ណា​ ភេទ​ប្រុស និង​ឈ្មោះ​ញ៉េប ​ស៊ី​ម៉េន ភេទ​ស្រី ចេញ​មក​ដោយ​មាន​ទាំង​ពូថៅ​​មក​កាប់​រូប​គេ​ត្រូវ​ក្បាល និង​​ខ្នង​ចំនួន​១២​ពូថៅ ​ធ្វើ​ឱ្យ​​រូប​គេ​​ដួល​សន្លប់​​។ លុះដឹង​ខ្លួន​​ឡើង​វិញ ក៏​ទូរស័ព្ទ​​ទៅ​ម្តាយ​​ក្មេក​ឱ្យ​​មក​ជួយ​​ និង​ប្តឹង​ប៉ូលិស​​ ហើយ​រូប​​ខ្លួន​​ក៏​​ត្រូវ​បាន​ដឹកមក​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ ។ ​​បុរស​រូប​នោះ​​បញ្ជាក់​ប្រាប់​ប៉ូលិស​ទៀត​​ថា ស្ត្រី​ឈ្មោះ​ញ៉េប ស៊ី​ម៉ាក់ បាន​ជំពាក់​លុយ​គាត់​ចំនួន​៥០០​ដុល្លារ ហើយបាន​សង​ចំនួន​១៥០​ដុល្លារ នៅ​សល់​លុយ​៣៥០​ដុល្លារ​ទៀត​ដែល​ស្ត្រី​រូប​នោះ​បាន​ទូរស័ព្ទ​​ឱ្យ​ទៅ​យក ប៉ុន្តែ​បែរ​ជា​នាំ​គ្នា​​មក​កាប់​គាត់​ បណ្តាល​ឱ្យ​រង​របួស​បែប​នេះ​ទៅ​វិញ។

​ផ្ទុយ​នឹង​ការ​បក​ស្រាយ​ខាង​លើ ស្ត្រី​ឈ្មោះ​​ញ៉េប ​ស៊ីម៉ាក់ ​បាន​រៀប​រាប់​នៅចំពោះ​មុខ​ប៉ូលិស​​ស្រុក​រលា​ប្អៀរ​​ថា រឿង​ពិត​មិន​អ៊ីចឹង​ទេ គាត់​មិន​បាន​ជំពាក់​​លុយ​បុរស​ឈ្មោះ​​ប៉ិញ ធីម ឡើយ ។ ស្ត្រី​រូប​នោះ​រៀប​រាប់​ទាំង​​ទឹក​ភ្នែកថា ​បុរស​ឈ្មោះ​​ប៉ិញ ធីម បាន​ខ្ចី​បន្តោង​​ខ្សែ​.ក​របស់​គាត់​ធ្វើ​ព្រះ​​ស្រោប​មាស​​៦​ហ៊ុន​​យូរ​​ហើយ ​គឺ​កាល​ពី​ថ្ងៃ​​ទី​៨ មីនា ឆ្នាំ​២០០៨។ ​ឯ​ដំណើរ​​រឿង​ដែល​នាំ​ឱ្យ​​ខ្ចី​បន្តោង​ខ្សែ.ក​នោះ គឺ​កាល​ពី​ថ្ងៃ​​ទី​៧ ​មីនា ​មុន​ខ្ចី​បន្តោ​ង​ខ្សែ.ក​មួយ​ថ្ងៃ​រូប​គាត់​ និងបុរស​ឈ្មោះ​ប៉ិញ ធីម​ ដែល​ជា​មនុស្ស​ស្គាល់​គ្នា​​បាន​ជួប​គ្នា​​ដោយ​ចៃដន្យ​តាម​ផ្លូវ​លំ​មួយ​នៅចំណុច​​ភូមិ​ថ្មី ឃុំ​តាំង​ក្រសាំង។ កាល​នោះ​បុរស​ឈ្មោះ​ប៉ិញ ធីម បាន​និយាយ​ថា ម៉ូតូ​គាត់​អស់​សាំង ​ហើយ​គាត់​​បាន​ឱ្យ​លុយ​២.០០០​រៀល​ទៅ​ចាក់​សាំង​កន្លះ​​លីត្រ។​ ​ប៉ុន្តែ​ឈ្មោះ​ធីម មិន​ព្រម​​ក៏​ចុះ​ពី​លើ​​ម៉ូតូ ហើយ​មក​ចាប់​គាត់​ចូល​ព្រៃ​រំលោភ​​​រហូតបាន​សម្រេច​ ដោយ​និយាយ​ប្រាប់​ថា ​បង​នៅ​តែ​ស្រឡាញ់​អូន ។

ក្រោយ​ពី​រំលោភ​បាន​សម្រេច​ហើយ​ឈ្មោះ​​ធីម​បាន​និយាយ​ថា ​អូន​កុំ​ភ័យ​បង​​​ជិតលែង​ប្រពន្ធ​បង​ដាច់​ហើយ និង​ចូល​ស្តី​ដណ្តឹង​អូន​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ ​លុះ​ដល់​ថ្ងៃ ​ទី​៨ មីនា ​ក៏​បាន​​​ជួប​គ្នា​​ម្តង​ទៀត​ ដោយ​​បុរស​ឈ្មោះ​​ធីម ​និយាយ​ថា បន្តោង​​ខ្សែ.ក​គាត់​បាន​លក់​យក​លុយ​សូក​គេ​ចូល​ធ្វើ​ការ​​ហើយ ហេតុ​នេះ​សុំ​ខ្ចី​បន្តោង​ខ្សែ.ក​របស់​គាត់​ (ស្ត្រី​ញ៉េប ស៊ី​ម៉ាក់) មក​ដាក់​ជំនួស។ កាល​​​​នោះ​មិន​ត្រឹមតែ​ខ្ចីតាម​សម្រួល​ទេ បុរស​ឈ្មោះ​ប៉ិញ ​ធីម ថែម​​ទាំង​​គំរាម​ថា ​បើ​មិន​​ឱ្យ​ខ្ចី​​ទេ គេ​នឹង​យក​រឿង​ម្សិល​​មិញ​ (រឿង​ដែល​គេ​រំលោភ​គាត់​) ដើ​រ​និយាយ​ប្រាប់​​គេ​ឯង ។ ដោយ​គាត់​​ភ័យ​ខ្លាច​​បែក​រឿង​ខ្មាស​​គេ ក៏​ព្រម​ឱ្យ​ខ្ចី​​បន្តោង​ខ្សែ.ក​​នោះ​ទៅ ។ ​ក្រោយ​មក​មិន​ចាំ​ថ្ងៃ​ខែ​ ប៉ុន្តែ​ប្រហែល​ក្នុង​​អំឡុង​​ចុងខែ​មីនា ​បុរស​ឈ្មោះ​ធីម បាន​ទូរស័ព្ទ​​ប្រាប់​ថា ​បើ​ចង់​បាន​​បន្តោង​​ខ្សែ.ក​វិញ ត្រូវ​​យក​លុយ​១០០​​ដុល្លារមក​លោះទើប​បាន។​ កាល​ណោះ​គាត់​បាន​យក​លុយ​២០​ម៉ឺន​រៀល​ទៅ​ប្រគល់​ឱ្យ​ឈ្មោះ​ធីម ដើម្បី​លោះ​យក​ ប៉ុន្តែ​ពេល​​ប្រគល់​​លុយ​​ហើយ​ឈ្មោះ​​ធីម​ប្រាប់ថា ​ភ្លេច​យក​បន្តោ​ង​ខ្សែ.ក​មក​ហើយ ។

ស្ត្រី​រូប​នោះ​រៀប​​រាប់​​បន្ត​ថា ក្រោយ​មក​នៅថ្ងៃទី​២៦ មេសា គាត់​បាន​យក​លុយ​២៥​ម៉ឺន​រៀល​ ទៅ​ប្រគល់​ឱ្យ​ឈ្មោះ​​ធីម ដើម្បី​​បង្គ្រប់​​ស្មើ​១០០​ដុល្លារ ដើម្បី​​​លោះ​យក​បន្តោ​ង​ខ្សែ.កមក​វិញ​។​ ប៉ុន្តែ​ថ្ងៃនោះ​​ក្រោយ​ពេល​ប្រគល​់​លុយ​ហើយ​ ឈ្មោះ​ធីម មិន​ត្រឹម​តែ​​មិន​ប្រគល់​បន្តោ​ង​ខ្សែ.ក​ឱ្យ​ទេ ថែម​ទាំង​ចាប់​គាត់​រំលោភ​​បាន​សម្រេច​ជា​​លើក​ទី​២​​ទៀត។​ កាល​នោះ​ព្រោះ​តែ​គាត់​ប្រឹង​រើ​​ និង​បាន​ធាក់​ឈ្មោះ​ធីម​នោះ​មួយ​ជើង ក៏​ត្រូវ​ឈ្មោះ​ធីម ខាំ គាត់​​​ចំភ្លៅ និង​ដៃ​ទៀត​ផង ។​ ក្រោយ​មក​​នៅថ្ងៃ​ទី​៧ ឧសភា ​ឈ្មោះ​ធីម បាន​ទូរស័ព្ទ ​ឱ្យ​ទៅ​យក​បន្តោង​ខ្សែ​.ក​ម្តង​ទៀត​ ប៉ុន្តែ​គាត់​មិន​បាន​​ទៅ​ទេ។ ​លុះ​​នៅ​ថ្ងៃ​​កើត​ហេតុ​គឺ​ថ្ងៃ​ទី​១៩ ឧសភា ​ឈ្មោះ​ធីម បាន​​ទូរស័ព្ទ​ឱ្យ​ទៅ​​យក​​បន្តោង​ខ្សែ.ក​ម្តង​ទៀត​នៅជិត​សាលា​រៀន​​​តាប៉ាង។ កា​ល​ណោះ​​មុន​ពេល​ចេញ​​ទៅ​យក​បន្តោង​ខ្សែ​.ក ​​គាត់​បាន​និយាយ​រឿង​រ៉ាវ​ប្រាប់​​ប្អូន​ស្រី​គាត់​ឈ្មោះ​​ញ៉េប ​ស៊ីម៉េន ​ពី​រឿង​រ៉ាវដែល​​បាន​កើត​ឡើង​​កន្លង​មក​ រវាង​​រូប​គាត់​ និង​បុរស​ឈ្មោះ​ប៉ិញ ធីម ​នេះ។ ពេល​និយាយ​ប្រាប់​​នោះ​ ប្អូ​ន​ប្រុស​​​បង្កើត​ និង​ប្អូន​ថ្លៃ​ឈ្មោះ​​ញ៉េប ស៊ី​ណា និង​ឈ្មោះ​សុក សារ៉េន ​នៅ​ដេក​ក្នុង​​អង្រឹង​បាន​​ស្តាប់​ឮ​​ទាំង​អស់​។ មុន​​​ទៅ​យក​បន្តោង​ខ្សែ.ក​​ គាត់​បាន​​ផ្តាំ​ផ្ញើ​​ប្អូន​ស្រី​គាត់​ថា ឆាប់​ទៅតាម​ក្រោយ​មើលគាត់​ផង​ ក្រែង​ឈ្មោះ​ធីម នោះ​សម្លាប់​គាត់ ។

​ស្ត្រី​រូប​នោះ​បញ្ជាក់ថា ពេល​​ទៅ​​ដល់​ជួប​ឈ្មោះ​​ធីម បាន​និយាយ​ថា ​ចូល​មក​យក​បន្តោង​ខ្សែ.ក​ទៅ (កន្លែង​ជួប​​ជា​ព្រៃ​ស្ងាត់)។ ពេល​គាត់​ចូល​ទៅ​យក​ ស្រាប់​តែ​ឈ្មោះ​ប៉ិញ ធីម ចាប់​​គាត់​រំលោភ​ជា​លើក​ទី៣​ទៀត  តែ​គាត់​បាន​ស្រែក​ឱ្យ​គេ​ជួយ។ ស្រាប់​តែភ្លាម​នោះ​ ប្អូន​ប្រុស​គាត់​ពីរនាក់​ដែល​បាន​​ស្តាប់​ដឹងរឿង ហើយ​​លប​មក​​ចាំ​ពេល​​ណា​គាត់​មិន​ដឹង​​នោះ​ទេ បាន​ស្ទុះ​​ចេញ​ពី​ក្នុង​ព្រៃ​​ដោយ​កាន់​ពូថៅ​​ម្នាក់​មួយ​​មក​កាប់​ឈ្មោះ​ធីម ជា​ច្រើន​ពូថៅ​​​រហូត​សន្លប់​​រួច​ហើយក៏​នាំគ្នា​រត់​ចេញ​អស់​ទៅ។​ ស្រប​ពេល​នោះ​ប្អូនស្រី​គាត់​ឈ្មោះ​ញ៉េប​ ស៊ីម៉េន ​ក៏ទៅ​ដល់​ ហើយ​ក៏​នាំ​គ្នា​​ត្រឡប់​មក​ផ្ទះវិញ ។

រឿ់ង​រ៉ាវខាង​លើ​នេះ ​បើ​ស្តាប់​ភាគី​​ខាង​ស្រី គឺ​បុរស​ដែល​មាន​​ប្រពន្ធនោះ​ប្រើ​ល្បិច​ខ្ចី​បន្តោង​ខ្សែ.កយក​ធ្វើ​ជា​នុយ ​សម្រាប់​​ធ្វើ​បាប​នាង​ក្រមុំ​ចាស់​ដ៏​អភ័ព្វ​នេះ ។ ​ប៉ុន្តែ​បើ​ស្តាប់​​ខាង​បុរស​វិញ គឺ​ជា​រឿង​ខ្ចី​ប្រាក់​ទៅវិញ។ ទោះ​ជា​យ៉ាងណា​​ក៏​ដោយ​ចុះ​មាន​តែ​ផ្លូវ​ច្បាប់​​ទេ ដែល​ជា​​អ្នក​សម្រេច​សេច​​ក្តី​។ ម្យ៉ាងទៀត​ ​បើពិត​ដូច​នារី​នោះ​ចោទ​ប្រកាន់​បែប​​នោះ​មែន ភាគី​បុរស​​ពិត​ជា​ទ្រម​ខ្លួន​ហើយ​ប្រឈម​មុខ​​នឹង​ច្បាប់​ទៀត ដែល​មើល​ទៅ​អាច​រត់​ចោល​ស្រុក​មិន​ខាន បើ​សមត្ថ​កិច្ច​មិន​ប្រញាប់​ចាត់​ការ ៕