ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុង​ពាលី​សុំ​សេចក្តីសុខ​ក្នុង​ពិធី​ប្រណាំងទូក​នៅ​ទន្លេ​វ៉ៃ​គោ

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖​ នៅ​រសៀល​ថ្ងៃ​ទី​១៧ ​វិច្ឆិកា​ ២០២៣​នេះ ​រដ្ឋបាល​ខេត្តស្វាយរៀង​ បាន​រៀបចំ​ក្រុង​ពាលី ​សុំ​ដល់​លោកតា​ម្ចាស់​ស្រុក​ម្ចាស់​ទន្លេ ព្រះ​ម៉ែ​គង្គារ​ ដើម្បី​សុំ​សេចក្តីសុខ…

ខេត្តស្វាយរៀង ​៖​ នៅ​រសៀល​ថ្ងៃ​ទី​១៧ ​វិច្ឆិកា​ ២០២៣​នេះ ​រដ្ឋបាល​ខេត្តស្វាយរៀង​ បាន​រៀបចំ​ក្រុង​ពាលី ​សុំ​ដល់​លោកតា​ម្ចាស់​ស្រុក​ម្ចាស់​ទន្លេ ព្រះ​ម៉ែ​គង្គារ​ ដើម្បី​សុំ​សេចក្តីសុខ ក្នុង​ពិធី​ប្រណាំងទូក រយៈពេល​២​ថ្ងៃគឺ​ថ្ងៃ​ទី​១៨ -១៩​វិច្ឆិកា​២០២៣ នៅ​ទន្លេ​វ៉ៃ​គោ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រួម​មាន​លោក​ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​លោក​ប៉េង ពោធិ សា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង ព្រមទាំង​សមាជិក​សមាជិការ​ក្រុមប្រឹក្សា​ខេត្ត​លោក​អភិបាលរង​ខេត្ត​លោក​លោកស្រី​ប្រធាន​អនុប្រធាន​មន្ទីរ​នានា ជុំវិញ​ខេត្ត មន្ត្រី​រាជ្យ​ការ​និង​ប្រជាពលរដ្ឋ​ចូលរួម​ជា​ច្រើន​កុះករ​។​

លោក​បណ្ឌិត តូច​ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​ទទួល​បន្ទុក​បច្ចេកទេស​បាន​មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី​១៣​ហើយ​ដែល​រដ្ឋបាល​ខេត្តស្វាយរៀង​បាន​រៀបចំ​ប្រណាំង​ទូកង ខ្នាត​អន្តរជាតិ​និង​ទូក​ក្លា​បីសន្លឹក នៅ​ទន្លេ​វ៉ៃ​គោ​ក្រុង​ស្វាយ​រៀង ដែល​ការ​ផ្តួចផ្តើម ពី​ឯកឧត្តម​ហុ​ក ឡង់​ឌី អតីតអគ្គស្នងការ​នគ​បាល​ជាតិ​នា​ឆ្នាំ​២០០៨ រហូត​មក​ប​ច្ចប្ប​ន្ន បើ​គិត​មក​ដល់​ឆ្នាំ​២០២៣​នេះ​មាន​រយៈពេល​១៥​ឆ្នាំ​ហើយ​។

ដោយឡែក​ នៅ​ឆ្នាំ​២០២៣​នេះ​ យើង​បាន​រៀបចំ​ពិធី​ប្រណាំងទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​និង​ទូក​ក្តារ​បីសន្លឹក គឺ​មានការ​ចូលរួម​កើនឡើង​ច្រើន​ជាង​បណ្តា​ឆ្នាំ​មុន​ៗ គឺ ទូក​មក​ចូលរួម​មាន​ចំនួន​៦៧​ទូក ក្នុង​នោះ​ទូក​ខ្នាត​អន្តរជាតិ មាន​ចំនួន​៥៧​ទូក ទូក​ក្តារ​បីសន្លឹក ចំនួន​១០​ទូក​ ។ ហើយ​ទូក​ក្នុង​ខេត្ត​មាន​ចំនួន​១៦​ទូក ទូក​មក​ពី​បណ្តា​ខេត្ត​នានា​មាន​ចំនួន​៤១​ទូក ដែល​បាន​ដាក់​ពាក្យសុំ​ចូល​ប្រកួត​។​ ក្នុង​នោះ​ដែរ ទូក​អន្តរជាតិ​ចែក​ចេញ​ជា​២​ផែន ទូក​ខ្នាត​វែង​និង​ទូក​ខ្នាត​ខ្លី ចំពោះ​ទូក​ក្តារ​បីសន្លឹក​ក​ឆ្នាំ​នេះ​គឺ​មាន​តែ​ផ្នែក​នារី ប៉ុណ្ណោះ​។​

លោ​កប​ណ្តិ​ត​តូច​ប៉ូ​លី​វ៉ា បន្ត​ទៀត ថា ការ​រៀបចំ​ប្រណាំងទូក​នេះ​កឺ​ក្នុង​គោលបំណង បង្កើត​ឲ្យ​មាន​ទេសចរណ៍ ដោយ​ខេត្តស្វាយរៀង​ពុំ​មាន​រមណីយដ្ឋាន​ទេសចរណ៍​ច្រើន​ដូច​រាជធានី​ខេត្ត​នានា​ទេ ដូច្នេះ​រដ្ឋបាល​ខេត្តស្វាយរៀង​បាន​រៀបចំ​ឲ្យ​មានការ​ប្រណាំងទូក​នេះ​ឡើង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាន​ចូលរួម​ទស្សនា​កំសាន្ត​ផង​និង​ឲ្យ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​កំសាន្ត​ផង ហើយ​នេះ​ក៏​ជា​ការ​បន្ត​ស្នាដៃ​របស់​លោកនាយ​ឧត្តមសេនីយ៍ ហុ​កឡង់​ឌី និង​រក្សា​បាន​នូវ​ប្រ​ពី​ណី​ជាតិ​ផង​ដែរ​។

លោក​ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​សហការ​ក្នុង​ពិធីប្រណាំងទូក​​ទាំងអស់ គឺ​៖ ម្នាក់​ការពារ​បរិស្ថាន​ម្នាក់ មិន​ចោល​សម្រាម យើង​មាន​ធុងសម្រាម និង​មិន​បន្ទោបង់​ពាស​វាល​ពាស​កាល យើង​មាន​បង្គន់​អនាម័យ​ច​ល​ត្រ័ ។ ម្នាក់​ចូលរួម​ជា​សន្តិសុខ​ម្នាក់ បើ​ឃើញ​ជនសង្ស័យ​ធ្វើ​សកម្មភាព​បទល្មើស ត្រូវ​រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាម​ ។​

សូម​បញ្ជាក់​ថា ការ​ប្រណាំងទូក​ថ្ងៃ​ទី​១៨​វិច្ឆិកា គឺ​ចាប់​ផ្តើមនៅ​វេលា​ម៉ោង​២​និង​០០​នាទី​រសៀល ថ្ងៃ​អា​ទឹ​ត្យ​ទី​១៩ ​វិច្ឆិកា គឺ​ចាប់ផ្តើម​ប្រណាំងទូក​នៅ​វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក ។​បន្ទាប់​មក​ពិធី​ប្រណាំងទូក​សាកល្បង​ដោយ​មាន​មហាជន​ចូលរួម​ទស្សនា​រាប់​ម៉ឺន​នាក់​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ