ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ដាច់ខាតមិន​អនុញ្ញាត​ឱ្យជន​ឬ​អង្គការ​បរទេស​ណា ​ប្រើប្រាស់​ទឹកដី​កម្ពុជា​ប្រឆាំង​រដ្ឋាភិបាល​ប្រទេសណា​មួយ​ឡើយ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សម្តេច​​តេជោ​នាយក​រដ្ឋ​មន្ត្រី​​ បាន​​ប្រកាស​សាជាថ្មី​​ទៀត​ពីជំហរ​របស់​​ប្រទេស​កម្ពុជា​ គឺ​ដាច់​ខាត​មិន​អនុញ្ញាត​​​ឱ្យ​​មាន​​ជន​ឬអង្គការ​​នយោបាយ​​បរទេស​​ណាមួយ​ប្រើ​ប្រាស់​​ទឹកដី​កម្ពុជា​ធ្វើ​ជា​មធ្យោ​បាយ​​ ដើម្បី​​ប្រយុទ្ធ​តតាំង​​​​ប្រឆាំង​ទម្លាក់​​រដ្ឋា​ភិបាល​ប្រទេស​ណាមួយឡើយ ។ មិន​មាន​ការ​បរិយាយ​លម្អិត​​ជុំ​វិញ​ការ​ប្រកាស​នេះទេ

រាជធានីភ្នំពេញ ៖ សម្តេច​​តេជោ​នាយក​រដ្ឋ​មន្ត្រី​​ បាន​​ប្រកាស​សាជាថ្មី​​ទៀត​ពីជំហរ​របស់​​ប្រទេស​កម្ពុជា​ គឺ​ដាច់​ខាត​មិន​អនុញ្ញាត​​​ឱ្យ​​មាន​​ជន​ឬអង្គការ​​នយោបាយ​​បរទេស​​ណាមួយ​ប្រើ​ប្រាស់​​ទឹកដី​កម្ពុជា​ធ្វើ​ជា​មធ្យោ​បាយ​​ ដើម្បី​​ប្រយុទ្ធ​តតាំង​​​​ប្រឆាំង​ទម្លាក់​​រដ្ឋា​ភិបាល​ប្រទេស​ណាមួយឡើយ ។ មិន​មាន​ការ​បរិយាយ​លម្អិត​​ជុំ​វិញ​ការ​ប្រកាស​នេះទេ ។ ជាមួយគ្នា​នេះ​សម្តេច​ក៏​​បានថ្លែង​អំណរគុណ​ចំពោះ​មន្ត្រី​រាជការ​គ្រប់​ជាន់​ថ្នាក់​ និង​ប្រជាពលរដ្ឋ​​ដែលជួយ​​​លើក​​ទឹក​ចិត្ត​ និងគាំទ្រ​ដល់​សមរភូមិ​មុខ ព្រមទាំង​​បាន​លើក​សរសើរ​ និង​វាយ​តម្លៃ​​ខ្ពស់​​ចំពោះ​​វីរយុទ្ធ​ជន​​​កម្ពុជា​​ក្នុង​កាតព្វ​កិច្ច​ឈរ​ជើង​​ការពារ​បូរណ​ភាព​​ទឹកដីក្នុង​ពេល​កន្លង​មក ជាពិសេស​​តទល់​សង្គ្រាម​​​​ឈ្លាន​ពាន​​​ដែល​បង្ក​​ឡើង​ដោយទាហាន​​ថៃ​នៅ​​សមរភូមិ​ភូមិសាស្ត្រ​​​ខេត្ត​ឧត្តរ​មានជ័យ​ ចាប់ពី​​ថ្ងៃទី​​២២ ខែមេសា ដល់​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១១​ កន្លង​មក​នេះ ។

ការ​​ថ្លែង​​របស់​សម្តេច​​តេជោ​​នាយក​រដ្ឋ​មន្ត្រី​​​ដូច​ខាង​លើនេះ​ គឺស្ថិត​ក្នុង​ការ​អញ្ជើញ​​ជា​អធិបតីក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​​គណៈរដ្ឋ​មន្ត្រី​នាព្រឹក​ថ្ងៃទី​២០ ឧសភា​ នៅ​វិមាន​សន្តិភាព។​​
របៀប​វារៈ​​ក្នុង​សម័យ​​ប្រជុំ​មាន​ ៖ ១-​សេចក្តី​ព្រាង​​គោល​នយោបាយ​ជាតិ សុវត្ថិភាព​ចរា ចរណ៍​​ផ្លូវគោក​​ និង​សេចក្តី​ព្រាង​ផែន​ការ​សកម្មភាព​ជាតិ​ទសវត្ស​ សុវត្ថិភាព ចរាចរណ៍​ផ្លូវ​គោក​ឆ្នាំ២០១១-​២០២០ ។ ២-​សេចក្តី​ព្រាង​​​អនុក្រឹត្យ ស្តីពី​យោធិន​ជាប់​​កិច្ច​សន្យា និង​៣-​​បញ្ហា​ផ្សេងៗ ។​

​ក្រោយ​​ពី​បាន​ស្តាប់​របាយការណ៍​ និងមតិ​ពិភាក្សា​ផ្លាស់​ប្តូរ​​​យោ​បល់​រួច​មក​ កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋ​មន្ត្រី​បាន​សម្រេច​ឱ្យ​​គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ​លើក​សេចក្តី​ព្រាង​គោល​នយោបាយ​ជាតិ សុវត្ថិភាព​ចរាចរណ៍​​ផ្លូវគោក​ និង​សេចក្តីព្រាង​​ផែន​ការ​សកម្មភាព​​ជាតិ​ទសវត្ស​សុវត្ថិភាពចរាចរណ៍​ផ្លូវ​គោក​ឆ្នាំ២០១១-២០២០ យកទៅ​ធ្វើ​ការ​កែសម្រួល​ឱ្យ​បាន​កាន់​តែ​មាន​​សុក្រឹតភាព​ សម​ស្រប​តាម​តម្រូវ​ការ​ និង​សភាព​ការណ៍​ចរាចរណ៍​ដែល​មាន​ការ​វិវឌ្ឍន៍​​ជាក់​ស្តែង​ថ្មី​​ទៀត​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​​រដ្ឋ​មន្ត្រី​បាន​សម្រេច​អនុម័ត​​នូវសេចក្តី​ព្រាង​អនុក្រឹត្យ​​ ស្តីពី​យោធិន​​ជាប់​កិច្ច​សន្យា ។

យោង​​តាម​​​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ទូទៅ​​ចំពោះ​យោធិន​នៃ​កង​យោធពល​ខេមរភូមិន្ទ​ ដែល​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះ​​រាជក្រម​​លេខ​ ជស/រកម/​១១៩៧​/០៥ ចុះ​ថ្ងៃទី​​៦ ខែវិច្ឆិកា ឆ្នាំ​​១៩៩៧ សេចក្តី​ព្រាង​អនុក្រឹត្យ​ ស្តីពី​យោធិន​ជាប់​កិច្ច​សន្យា​ ត្រូវបាន​រៀបចំ​ឡើង​​ដោយ​ក្រសួង​​ការពារ​ជាតិ ក្នុងគោល​បំណង​បង្កើត​ និងពង្រឹង​មូល​​ដ្ឋាន​គ្រឹះ​ នៃប្រភព​កម្លាំង​នៃកង​យោធពល​ខេមរភូមិន្ទ​​ តាម​រយៈ​នៃ​ការ​​បើក​ឱកាស​​ប្រជាពលរដ្ឋ​​បាន​​ចូល​​បម្រើ​​ការ​​ងារ​​ដោយ​ស្ម័គ្រ​ចិត្ត​​តាម​កិច្ច​សន្យា​នៅ​​ក្នុង​សេវា​រដ្ឋ​បាល ​ជំនាញ​ ឯកទេស​ ជំនាញ​​បច្ចេកទេស​ និង​ប្រតិបត្តិការ​​​សឹក​​មួយ​មាន​កំណត់​ ។ អនុក្រឹត្យ​នេះ​មាន​៩ជំពូក​ និង​២៦មាត្រា ៕