ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើតខណ្ឌថ្មី១ទៀតនៅរាជធានី បំបែកខណ្ឌដង្កោទៅជាពីរ ដាក់ឈ្មោះ «ពោធិសែនជ័យ»

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ខណ្ឌដង្កោ​​​គឺជា​ខណ្ឌ​​មួយដែល​​ស្ថិតនៅ​ប៉ែ​ក​ខាង​លិចនៃ​​​រាជ​ធានី​ភ្នំពេញ​​​និងជា​​​ខណ្ឌ​​មាន​វិសាល​ភាព​​​ភូ​មិសាស្ត្រ​​​ធំធេង​​ជាង​គេក្នុង​​ចំណោម​ខណ្ឌទាំង​​៨ ​របស់រាជ​ធានី​ភ្នំពេញ ​ព្រោះ​កាលពីពេលថ្មីៗ​កន្លង​មកនេះ​ រាជ​រដ្ឋាភិបាល​​​បានកាត់សង្កាត់​​​ចំនួន​​១១​ចេញ​​ពី​ខេត្ត​​​កណ្តាល​ដាក់​បញ្ចូល​មក​ក្រោម​​ការ​គ្រប់គ្រង​​របស់​ខណ្ឌ​​ដង្កោ

រាជធានីភ្នំពេញ ៖ ​ខណ្ឌដង្កោ​​​គឺជា​ខណ្ឌ​​មួយដែល​​ស្ថិតនៅ​ប៉ែ​ក​ខាង​លិចនៃ​​​រាជ​ធានី​ភ្នំពេញ​​​និងជា​​​ខណ្ឌ​​មាន​វិសាល​ភាព​​​ភូ​មិសាស្ត្រ​​​ធំធេង​​ជាង​គេក្នុង​​ចំណោម​ខណ្ឌទាំង​​៨ ​របស់រាជ​ធានី​ភ្នំពេញ ​ព្រោះ​កាលពីពេលថ្មីៗ​កន្លង​មកនេះ​ រាជ​រដ្ឋាភិបាល​​​បានកាត់សង្កាត់​​​ចំនួន​​១១​ចេញ​​ពី​ខេត្ត​​​កណ្តាល​ដាក់​បញ្ចូល​មក​ក្រោម​​ការ​គ្រប់គ្រង​​របស់​ខណ្ឌ​​ដង្កោ ។

ពេលនេះ​រាជរដ្ឋាភិបាល​​​បាន​ចេញអនុក្រឹត្យ​​សម្រេច​​​បំបែក​ខណ្ឌ​​ដង្កោនេះ​​ជា​ពីរ​ ដោយបង្កើត​​ខណ្ឌថ្មី​​មួយទៀត​​​ ដាក់ឈ្មោះ​ថា ​​«ខណ្ឌ​​ពោធិ៍សែនជ័យ» ​ហើយ​ខណ្ឌថ្មីនេះ​គ្រប់គ្រង​​​​សង្កាត់​ចំនួន​​​១៣ ។ ក្នុង​នោះរួមមាន​​​១​សង្កាត់ ​ចោមចៅ ​​២­-កាក​កាប ៣-ក្រាំង​​ធ្នង់ ​៤-គោករកា ​៥-សំរោងក្រោម ​៦-ពន្សាំង ​​៧-​ត្រពាំង​​ក្រសាំង ​​៨-ស្នោរ ៩-ឪឡោក ​​១០-​កំបូល ​​១១-កន្ទោក ​១២-បឹង​ធំ និង​​១៣-​ភ្លើង​ឆេះ​​រទេះ ។​

ចំពោះ​​​​ទីតាំង​​​សាលាខណ្ឌដង្កោ ​ដែល​ស្ថិត​នៅ​​​ក្នុងសង្កាត់​​កាកាប នឹង​​​ផ្ទេរ​មក​ជា​សាលា​ខណ្ឌ​​ពោធិ៍សែនជ័យ ។ ចំណែក​ទីតាំង​​​សាលា​ខណ្ឌ​​ដង្កោ​​ ត្រូវស្ថិត​ក្នុង​សង្កាត់​​ដង្កោ ។ ​​​ការ​រៀប​​ចំ​​រចនាសម្ព័ន្ធ​​​ និងប្រព័ន្ធ​​​គ្រប់គ្រង​​រដ្ឋ​​បាល​ ខណ្ឌ​ពោធិ៍​សែនជ័យ ត្រូវអនុលោម​​​ទៅ​តាមច្បាប់​ស្តីពី ការគ្រប់គ្រង​​​រដ្ឋបាល​រាជធានី​​​ខេត្ត ក្រុង​ ស្រុក​ ខណ្ឌ ។ គួរបញ្ជាក់​​ផងដែរ​ថា ​ខណ្ឌដង្កោ ​កាលពី​អតីត​មានសង្កាត់​ចំនួន​១៥​​សង្កាត់ គឺ​ចោមចៅ, ​កាកាប, ​ដង្កោ, ​ជើងឯក, សំរោងក្រោម​,​ត្រពាំង​​ក្រសាំង, ​គោក​​រកា, ​ក្រាំង​ថ្នង់​, ព្រៃស​,​ព្រៃវែង, ​ក្រាំង​ពង្រ, ​ប្រទះឡាង, ​សាក់​អំពៅ​,​ភ្លើង​​ឆេះ​រទេះ និង​ពងទឹក ។ ​លុះដល់​ឆ្នាំ​​​២០១០ ​​រាជរដ្ឋាភិ​បាល​​​​បានកាត់​​សង្កាត់​​ចំនួន​​​១១ទៀត ​ពីស្រុក​អង្គស្នួល​ និងស្រុក​​កណ្តាល​ស្ទឹង​​​ ខេត្ត​​​កណ្តាល មក​​​ដាក់បញ្ចូល​ក្នុងខណ្ឌ​​ដ​ង្កោ​ទៀត ធ្វើ​ឱ្យ​ខណ្ឌ​ មួយ​នេះ​មាន​សង្កាត់កើន​ឡើង​​​ដល់​​​ទៅ​២៦​សង្កាត់ មានវិសាលភាព​​ធំធេង​​​ជាង​ខណ្ឌដទៃ​ទៀត ។

ពេលនេះ​​រាជរដ្ឋាភិបាល​បានចេញ​​អនុក្រឹត្យ​​សម្រេច​​បង្កើត​​​ខណ្ឌថ្មី​មួយទៀត​​ ​ដោយបំបែក​​​សង្កាត់​​ចេញពី​ខណ្ឌ​​​ដង្កោចំនួន​​១៣សង្កាត់ ​​មក​​ក្រោមការ​​គ្រប់គ្រង​របស់ខណ្ឌថ្មី​គឺខណ្ឌ​ពោធិ៍​​សែនជ័យ។​​ ឯខណ្ឌ​ដង្កោគ្រប់គ្រង​​​សង្កាត់​ចំនួន​​​១៣​ដែរ ។ ​​ដោយឡែក​​​ការគ្រប់គ្រង​​​​រដ្ឋបាល​​នៅ​ពុំ​ទាន់​ដឹង​ថា មានការ​​​សម្រេច​​បែបណា​នៅឡើយទេ ​​ព្រោះអនុក្រឹត្យ​​​ទើបតែ​ចេញ​ ហើយ​តាម​មន្ត្រី នានា​និយាយ​ថា ​នៅរយៈ​ពេល​ប្រហែល​កន្លះ​​​ខែ​ទៀត​​​ទើបមានការ​​ប្រកាស​​អនុក្រឹត្យ​​​នេះជាផ្លូវ​ការ៕