ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​បង្គារ​ស្រ​ស់មានជាតិ​គីមី​និង​ចាក់​ចា​ហួយ ត្រូវ​មន្ត្រី​យក​ទៅ​ដុត​កម្ទេច

5 ខែ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បង្គារ​ស្រស់​ដែល​មាន​ផ្ទុក​សារធាតុ​គីមីជាច្រើនកេស ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​ឃាត់​បាន ខណៈ​ដឹក​តាម​រថយន្ត​ទួ​រី​ស​មួយ​គ្រឿង ។ ជាក់ស្តែង យោង​តាម​ផេ​ក​អគ្គ​.​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ CCF​បានឱ្យ​ដឹងកាលពី​ថ្ងៃ​ទី​១៦…

ខេត្តកណ្ដាល ៖ បង្គារ​ស្រស់​ដែល​មាន​ផ្ទុក​សារធាតុ​គីមីជាច្រើនកេស ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​ឃាត់​បាន ខណៈ​ដឹក​តាម​រថយន្ត​ទួ​រី​ស​មួយ​គ្រឿង ។

ជាក់ស្តែង យោង​តាម​ផេ​ក​អគ្គ​.​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ CCF​បានឱ្យ​ដឹងកាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ ថា មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​ខេត្តកណ្ដាល ដោយ​សហការ​ជាមួយ​នគរបាល​សេដ្ឋកិច្ច បាន​ស្ទាក់​រថយន្ត​ដឹក​គ្រឿង​សមុទ្រ​មួយ​គ្រឿង ជា​រថ​យន្ត​ម៉ាក​ទួ​រី​ស​ផ្ទុក​នូវ​បង្គារ​ស្រស់​ចំនួន​១២៤​កេស ដែល​ស្មើនឹង​២,១៣០​គីឡូក្រាម ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ។

ហើយ​ជា​លទ្ធផល​នោះ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​នូវ​សា​ធារ​តុ​គីមី (Formolin) ​ជាថ្នាំ​សម្រាប់ត្រាំ​សាកសព ដើម្បីរក្សាទុកបានយូរ កុំឱ្យស្អុយរលួយ និង​មាន​ចាក់​ចាហួយ (CMC) ដែល​សារធាតុ​ទាំង​២​ខាងលើ​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់​ធ្ងន់ធ្ងរ និង​ខុស​នឹង​ច្បាប់​ដែល​មាន​ចែង​ជា​ធរមាន ។

បច្ចុប្បន្ន ចំពោះ​បង្គារ​ទាំងអស់ ត្រូវ​មន្ត្រី​ជំនាញ​បាន​ដកហូត​យក​កម្ទេច​ចោល​ភ្លាម​ៗ និង​ពិន័យ​ទៅ​តាម​នីតិវិធី​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ ។

អត្ថបទសរសេរ ដោយ