ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​២៦​នាក់ និង​រ.បួ.ស​ច្រើន​នាក់​ដោយ​សារ​ឆេះ​អគារ​នៅ​​ប្រទេស​ចិន

10 ខែ មុន

ទី​ក្រុង​ប៉េកាំង៖ មាន​ហេតុ​ការណ៍​ឆេះ​អគារ​មួយ​​កន្លែង​​នៅ​ប្រទេស​ចិន​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២៦​នាក់​ និង​របួស​រាប់​សិប​នាក់​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ខេត្ត​សាន​ស៊ី (Shanxi) ដោយ​មាន​ចំណុច​ចាប់​ផ្ដើម​ចេញ​ពី​អគារ​​​កម្ពស់​៤​ជាន់​ដែល​ជា​កម្ម​សិទ្ធិ​របស់​ក្រុម​ហ៊ុន​​យ៉ុង​ជូ (Yongju) នៅ​វេលា​ម៉ោង​ប្រហែល​៦:៥០​ព្រឹក​។ ទូរ​ទស្សន៍​ចិន​ផ្សាយ​ថា​មនុស្ស​៦៣​នាក់​​ត្រូវ​ជម្លៀស​ខ្លួន​ចេញ​ពី​កន្លែង​កើត​ហេតុ​។…

ទី​ក្រុង​ប៉េកាំង៖ មាន​ហេតុ​ការណ៍​ឆេះ​អគារ​មួយ​​កន្លែង​​នៅ​ប្រទេស​ចិន​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២៦​នាក់​ និង​របួស​រាប់​សិប​នាក់​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ខេត្ត​សាន​ស៊ី (Shanxi) ដោយ​មាន​ចំណុច​ចាប់​ផ្ដើម​ចេញ​ពី​អគារ​​​កម្ពស់​៤​ជាន់​ដែល​ជា​កម្ម​សិទ្ធិ​របស់​ក្រុម​ហ៊ុន​​យ៉ុង​ជូ (Yongju) នៅ​វេលា​ម៉ោង​ប្រហែល​៦:៥០​ព្រឹក​។ ទូរ​ទស្សន៍​ចិន​ផ្សាយ​ថា​មនុស្ស​៦៣​នាក់​​ត្រូវ​ជម្លៀស​ខ្លួន​ចេញ​ពី​កន្លែង​កើត​ហេតុ​។ នៅ​ក្នុង​ចំណោម​នោះ ៥១​នាក់​ជា​អ្នក​ជំងឺ​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។

​​ពេល​នេះ​ ​ភ្លើង​​បាន​រលត់​ទៅ​វិញ​​​ទាំង​ស្រុង​ហើយ​ ហើយ​អាជ្ញាធរ​​ចាប់​ផ្ដើម​​ស៊ើប​អង្កេត​​មូល​ហេតុ​នៃ​ការ​ឆេះ​​។ តាម​រយៈ​វីឌីអូ​ឃ្លីប​ដែល​​​បង្ហោះ​នៅ​លើ​បណ្ដាញ​វេបូ (Weibo) គេ​ឃើញ​​អគារ​ឆេះ​នៅ​ក្នុង​អណ្ដាត​ភ្លើង​ដ៏​សន្ធោ​សន្ធៅ​ និង​ឃើញ​ផ្សែង​ដ៏​ខ្មៅ​ងងឹត​ហោះ​ហើរ​ពេញ​​ផ្ទៃអាកាស​។ អ្នក​នៅ​ក្បែរ​នោះ​បាន​ត្រឹម​តែ​ឈរ​មើល​ពី​ចម្ងាយ​​​ព្រោះ​ពួក​គេ​មិន​អាច​ធ្វើ​អ្វី​​លើស​ពី​នេះ​​ទេ​​។​

ហេតុការណ៍​នេះ​កើត​ឡើង​​ចំពេល​ដែល​លោក​ស៊ីជីនពីង ប្រមុខ​ដឹក​នាំ​ចិន ​​ស្ថិត​នៅ​ប្រទេស​អាមេរិក​ដើម្បី​ជួប​គ្នា​ទ្វេ​ភាគី​ជា​មួយ​លោក​បៃដិន និង​ដើម្បី​ចូលរួម​កិច្ច​​ប្រជុំ​កំពូល​អេប៉ិក​ (APEC)។ ​លោក​ចាត់​ទុក​ថា​​អគ្គិភ័យ​នេះ​ជា​មេរៀន​ដែល​ត្រូវ​​ចង​ចាំ​ទុក​ឱ្យ​បាន​ច្បាស់​ដើម្បី​​​ជៀស​វាង​បញ្ហា​នេះនា​ពេល​អនាគត​​​​។​ ​រដ្ឋ​បាល​ថ្នាក់​មូល​ដ្ឋាន​ត្រូវ​តែ​ស៊ើប​អង្កេត​ឱ្យ​បាន​ស៊ី​ជម្រៅ​ទៅ​លើ​ហានិភ័យ​លាក់​មុខ​នៅ​តាម​​​ឧស្សាហ​កម្ម​សំខាន់​ៗ​​, កែ​លម្អ​ប្រព័ន្ធ​ឆ្លើយ​តប​ និង​ចាត់​​វិធាន​ការ​ទប់​ស្កាត់​​គ្រោះ​មហន្ត​រាយ​។

​លោក​ក៏​បាន​អំពាវ​នាវ​ឱ្យ​ខិត​ខំ​អស់​ពី​សមត្ថ​ភាព​ដើម្បី​ព្យាបាល​អ្នក​របួស​ឱ្យ​បាន​ជា​សះ​ស្បើយ​ឡើង​វិញ និង​​ព្យាបាល​ភ្នាក់​ងារ​ពន្លត់​អគ្គិភ័យ​ដែល​រង​របួស​នៅ​ពេល​បំពេញ​ការ​ងារ​។ គួរ​កត់​សម្គាល់​ថា​ករណី​គ្រោះ​ថ្នាក់​ផ្សេង​ៗ​នៅ​ក្នុង​​រោង​ចក្រ​ និង​ឧស្សា​ហ​កម្ម​នៃ​ប្រទេស​ចិន​ឧស្សាហ៍​កើត​ឡើង​ជា​ញឹក​ញាប់​​ដោយ​សារ​​មិន​​បាន​បំពាក់​គ្រឿង​បរិក្ខារ​គ្រប់​គ្រាន់​​ដើម្បី​ធានា​សុវត្ថិ​ភាព​​។

ខាង​ក្រោម​នេះ​ជា​គ្រោះ​ថ្នាក់​ដែល​ធ្លាប់​កើត​ឡើង​កាល​ពី​អតីត​កាល​។
– ខែ​មេសា ឆ្នាំ​២០២៣ មាន​ហេតុការណ៍​ឆេះ​មន្ទីរ​ពេទ្យ​នៅ​ទី​ក្រុង​ប៉េកាំង​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២៩​នាក់។ អ្នក​ដែល​រស់​រាន​មាន​ជីវិត​ពី​ហេតុ​ការណ៍​នេះ​​ត្រូវ​បង្ខំ​ចិត្ត​វាយ​កញ្ចក់​បង្អួច​ដើម្បី​​លោត​​ចុះ​មក​ក្រោម​​​​​សឹង​ស្លាប់​ សឹង​រស់​។​
– ខែ​មិថុនា ឆ្នាំ​២០២៣ ​មាន​ហេតុ​ហេតុ​ការណ៍​ឆេះ​ហាង​​លក់​សាច់​អាំង​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៣១​នាក់​។
– ខែ​កក្កដា ឆ្នាំ​២០២៣ មាន​ហេតុ​​ការ​ណ៍​បាក់​ដំបូល​កន្លែង​ហាត់​ប្រាណ​នៅ​​សាលា​រៀន​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​១១​នាក់​។​
– ឆ្នាំ២០១៥ ​មាន​ហេតុ​ការណ៍​ឆេះ​ឃ្លាំង​ដាក់​សារ​ធាតុ​គីមី​​នៅ​​ទី​ក្រុង​ធាន​ជីន (Tianjin) បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​​​១៦៥​នាក់​៕​

ប្រភព៖ Channel News Asia
https://www.channelnewsasia.com/asia/china-building-fire-26-dead-dozens-hospitalised-3925026

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ