ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ទុក​ សាច់​បង្កក​ជិត​ ៥​តោន នៅ​ខណ្ឌមានជ័យ ក្រោយ​រក​ឃើញគ្មាន​ឯកសារ​នាំ​ចូល​ត្រឹមត្រូវ

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រោម​ការ​ចង្អុលបង្ហាញ​របស់​លោក ផា​ន អូន ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ថ្ងៃ​ទី​១៦…

រាជធានី​ភ្នំពេញ ៖ ក្រោម​ការ​ចង្អុលបង្ហាញ​របស់​លោក ផា​ន អូន ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ លោក ប៊ុ​ន ចំរើន អគ្គ​នាយ​រង នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ដឹកនាំ​កម្លាំង​ជំនាញ នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. សហការ​ជាមួយ​តំណាង​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា និង​អាជ្ញាធរ​ដែនដី បាន​ចុះ​ឆែកឆេរ​ទីតាំង​ឃ្លាំង​ស្ដុក​ទុក និង​ចែកចាយ​ផលិតផល​សាច់​បង្កក មួយ​កន្លែង​នៅ​ខណ្ឌមានជ័យ មន្ត្រី​ជំនាញ​រក​ឃើញ​ថា ពុំ​មាន​ប្រភព​ច្បាស់លាស់ និង​ឯកសារ​ត្រឹមត្រូវ លើ​សាច់​បង្កក​ចំនួន ៤,៧១០​គីឡូក្រាម ។

ផលិតផល​សាច់​បង្កក ជិត​០៥​តោន​នេះ ត្រូវ​បាន​មន្ត្រី​ជំនាញ​ឃាត់​ទុក នៅ​នឹង​កន្លែង ដោយ​តម្រូវ​ឲ្យ​ម្ចាស់​ចូលខ្លួន​មក​បំភ្លឺ នៅ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ជាមួយនឹង​ឯកសារ​បញ្ជាក់ ភាព​ត្រឹមត្រូវ ផង​ដែរ ។

អគ្គនាយកដ្ឋាន ក​.​ប​.​ប​. សូម​លើកទឹកចិត្ត​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ចូលរួម​សហការ​ផ្ដល់​ដំណឹង​មក​អគ្គនាយកដ្ឋាន នៅ​ពេល​ណា ដែល​ឃើញ និង​ដឹង​ថា មាន​ករណី​ចរាចរ​លក់ទំនិញ ម្ហូបអាហារ ដែល​ពុំ​មាន​អនុលោម​ភាព និង​មាន​ហានិភ័យ​ខ្ពស់ ទៅ​លើ​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ