ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស្រា​បៀរ​អស់៨ថូ​ជិះ​ម៉ូតូ​ជ្រែ​ផ្អើល​អ្នក​ស្រុក​សមត្ថ​កិច្ច​ចាប់​ដុសក្អែល​

14 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​​ ៖ ក្រុម​ក្មេង​ទំនើង​ចំនួន​៣​នាក់​ស្រវឹង​ធ្លាក់​ភ្នែក​ជិះ​ម៉ូតូ​ជ្រែ​ពេញ​ផ្លូវ​ធ្វើ​ឱ្យ​អ្នក​ស្រុក​ និង​អ្នកដំណើរ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥​ ខាង​ជើង​រង្វង់​មូល​រូប​សំណាក​លោក​តា​ដំបង​គ្រញូង​ក្នុង​សង្កាត់​រតនៈ​ ក្រុង​បាត់​ដំបង​ កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ ថ្ងៃទី​១៩ ឧសភា ហើយ​ត្រូវ​សមត្ថ​កិច្ច​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​​​ចាប់​បាននាំ​

ខេត្ត​បាត់​ដំបង​​ ៖ ក្រុម​ក្មេង​ទំនើង​ចំនួន​៣​នាក់​ស្រវឹង​ធ្លាក់​ភ្នែក​ជិះ​ម៉ូតូ​ជ្រែ​ពេញ​ផ្លូវ​ធ្វើ​ឱ្យ​អ្នក​ស្រុក​ និង​អ្នកដំណើរ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥​ ខាង​ជើង​រង្វង់​មូល​រូប​សំណាក​លោក​តា​ដំបង​គ្រញូង​ក្នុង​សង្កាត់​រតនៈ​ ក្រុង​បាត់​ដំបង​ កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ ថ្ងៃទី​១៩ ឧសភា ហើយ​ត្រូវ​សមត្ថ​កិច្ច​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​​​ចាប់​បាននាំ​ទៅ​​​អប់រំ​។

លោក​គឹម ពន្លក​ ដែល​ដឹក​នាំ​កំលាំង​នគរ​បាល​ទៅ​​បង្ក្រាប​ករណី​នេះ​​និយាយ​ថា ក្រុម​ក្មេង​ប្រមឹក​៣​នាក់​នេះ​​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​ពេល​ឃើញ​ពួក​គេ​ជិះ​ម៉ូតូ​ជ្រែ​កាត់​មុខ​ម៉ូតូ រថ​យន្ត​គេ​លើ​ដ​ង​ផ្លូវ​។ កំលាំង​របស់​លោក​បាន​ជិះ​តាម​ពី​ក្រោយ​រហូត​ ហើយ​ពួក​ក្មេង​ទំនើង​នោះ​​ស្តោះ​ទឹក​មាត់​បែប​បញ្ឈឺ​ដាក់​ទៀត​ផង​ពេល​ពួក​គេ​ងាក​មក​ឃើញ​លោក​ដេញ​តាម​ពី​ក្រោយ​យ៉ាង​ប្រកិត​ ។ ​លុះទៅ​​ដល់​ក្បែរ​សាលា​គរុ​កោសល្យ​​អ៊ាបឃុត​ខាង​លិច​រូប​សំណាក​លោក​តា​ដំបង​គ្រញូង​ទើប​ចាប់​​ពួក​គេបាន​​។ យុវ​ជន​​ទាំង​៣​នាក់​នោះ ១-ឈ្មោះ​ចង់​ ជិន​ហ៊ាង អាយុ​១៩​ឆ្នាំ ២-ឈ្មោះ​ភី សុផាត អាយុ​១៦​ឆ្នាំ និង​៣-ឈ្មោះ​ហៃ​ មករា ហៅ​តឿ អាយុ​១៧​ឆ្នាំ ពួក​គេ​ជិះ​ម៉ូតូ​វីវ៉ា​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់​ដំបង​១G៨៨២០ សេ៊រី​ឆ្នាំ​២០១១​។

យុវ​ជន​ទាំង​៣​នាក់​និយាយ​ថា ពួក​គេ​បាន​ផឹក​ស៊ីនៅ​ហាង​មួយ​ម្តុំ​ខាង​ក្រោយ​ស្នង​ការ​ដ្ឋាន​ខេត្ត​អស់​ស្រា​បៀរ​ចំនួន​៨​ថូ មុន​ពេល​ជិះ​ម៉ូតូ​ជ្រែ​លេង​តាម​ផ្លូវ​ជាតិ​លេខ​៥​។ ពួក​គេ​ស្រវឹង​ ហើយ​ហាក់​ដូច​ជា​មិន​បាន​ដឹង​ថា​​ជិះ​ម៉ូតូ​ជ្រែ​ទេ​។ ការ​ជិះ​ម៉ូតូ​បង្ហោះ ជិះ​ហ៊ោ​កញ្ជ្រៀវ​តាម​ដង​ផ្លូវ​ ឬ​ជិះ​ម៉ូតូ​ជ្រែ​ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​ដល់​អ្នកដំណើរ​ត្រូវ​បាន​ហាម​ឃាត់​ ហើយ​ចាត់​ទុក​ថា ល្មើស​ច្បាប់​។ ស្នង​ការ​ដ្ឋាន​ខេត្ត​បាត់​ដំបង​ប្រឹង​ប្រែង​ទប់ស្កាត់​ និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ ប៉ុន្តែ​ក្រុម​​យុវ​ជន​ប្រភេទ​នេះ​ហាក់​ដូច​ជា​មិន​ថម​ថយ​ទេ។

មន្ត្រី​ខ្លះ​និយាយ​ថា បញ្ហា​នេះ​បណ្តាល​មក​ពី​ការ​ដាក់​ទោស​ទណ្ឌ ឬ​ការ​ពិន័យ​នៅ​មាន​កំរិត​ ​ទាប ជា​ពិសេស​វប្ប​ធម៌​នៃ​ការ​អន្តរា​គមន៍​ ព្រោះ​កន្លង​មក​ក្រោយ​ពេល​សមត្ថកិច្ច​បង្ក្រាប​បាន​ពួក​ក្មេង​ទំនើង​​ម្តងៗ​គេ​តែង​ឃើញ​មាន​អ្នក​អន្តរា​គមន៍​មិន​ឈប់​ឈរ​រហូត​ការ​អន្តរា​គមន៍​នេះ​ធ្វើ​ឱ្យ​សមត្ថ​កិច្ច​អាក់​អន់​ចិត្ត​ទៀត​ផង​ ព្រោះ​ពេល​ខ្លះ​ពួក​គេ​​អ្នក​ធ្វើការ​បែ​រ​ជា​មាន​កំហុស​ទៅ​វិញ ៕