ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​អា​មេ​រិ​ក​៣ នឹង​វិនិយោគ​ជាង​៨​ពាន់​លាន​ដុល្លារ​នៅ​ថៃ

5 ខែ មុន

ថៃ ៖ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ បាន​ថ្លែង​ថា ប្រទេស​ថៃ​នឹង​ទទួល​បានការ​វិនិយោគ​លើ​ទំហំ​ទឹកប្រាក់

ថៃ ៖ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ បាន​ថ្លែង​ថា ប្រទេស​ថៃ​នឹង​ទទួល​បានការ​វិនិយោគ​លើ​ទំហំ​ទឹកប្រាក់ ៣០០​ពាន់​លាន​បាត ដែល​ស្មើនឹង ៨.៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​របស់​សហរដ្ឋអាមេរិក ៣ រួម​មាន Amazon Web Services (AWS), Google និង Microsoft ដោយ​ក្នុង​១​ក្រុមហ៊ុន​វិនិយោគ​លើ​ទឹកប្រាក់​១០០​ពាន់​លាន​បាត​។

យោង​តាម​ប្រភព​ចេញពី​បាងកក​ប៉ុ​ស្ត៍ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា បានឱ្យ​ដឹង​ថា លោក Chai Wacharonke អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ បាន​បញ្ជាក់​ថា នាយក​រដ្ឋមន្ត្រី​ថៃ លោក ស្រេ​ត​ថា ថា​វី​ស៊ី​ន (Srettha Thavisin) បាន​ជួប​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​អា​មេ​រិ​ក​ទាំង ៣ អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​នៅ​សហរដ្ឋអាមេរិក ហើយ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ​នៅ​ប្រទេស​ថៃ​។

រដ្ឋាភិបាល​ថៃ បាន​ប្រកាស​ក្នុង​សេចក្តីថ្លែងការណ៍​ដាច់​ដោយឡែក​មួយ​ថា Amazon គ្រោង​នឹង​សាងសង់​មជ្ឈមណ្ឌល​ទិន្នន័យ​មួយ ដែល​មាន​ថវិកា​ចំនួន ៥​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​រយៈពេល​១៥​ឆ្នាំ​។
លោក Chai Wacharonke បាន​ថ្លែង​ថា «​លោកនាយក​រដ្ឋមន្ត្រី​ថៃ​មាន​ទំនុកចិត្ត​ថា ការ​វិនិយោគ​របស់ Amazon នឹង​លើកកម្ពស់​ការ​ប្រកួតប្រជែង​របស់​ប្រទេស​ថៃ ហើយ​ក្រុមហ៊ុន Microsoft និង Google ក៏​កំពុង​តែ​សិក្សា​លើ​ផែនការ​វិនិយោគ​សម្រាប់​មជ្ឈមណ្ឌល​ទិន្នន័យ​ដ៏​ធំ​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ​»​។

ដោយ​ស្រង់​សំដី​លោកនាយក​រដ្ឋមន្ត្រី​ថៃ បាន​មាន​ប្រសាសន៍​ថា ទីតាំង​ភូមិសាស្ត្រ ការ​ត្រៀមលក្ខណៈ​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​សុខាភិបាល និង​ការ​អប់រំ​សាធារណៈ​របស់​ប្រទេស​ថៃ បាន​ធ្វើ​ឱ្យ​ប្រទេស​នៅ​តំបន់​អាស៊ី​អា​គ្នេ​យ៏​មួយ​នេះ ទាក់ទាញ​បណ្តា​អ្នក​វិនិយោគ​អន្តរជាតិ​។

នៅ​ដើម​ស​ប្តា​ហ៍​នេះ ក្រុមប្រឹក្សា​វិនិយោគ​ប្រទេស​ថៃ (BoI) អះអាង​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន Amazon នឹង​ផ្តោត​លើ​ការ​បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ​ចំនួន​៣​នៅ​ក្នុង​ដំណាក់កាល​ដំបូង​។ ក្រុមប្រឹក្សា​ដដែល​នេះ​បន្ថែម​ថា នាយក​រដ្ឋមន្ត្រី​ថៃ ក៏​កំពុង​សម្លឹង​មើល​ជា​មុន ដើម្បី​លើកទឹកចិត្ត​ក្រុមហ៊ុន Google និង Microsoft សម្រាប់​ការ​បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ និង​មូលដ្ឋាន​សេវាកម្ម​នៅ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ​៕ (​ដកស្រង់​ចេញពី​បាងកក​ប៉ុ​ស្ត៍ និង Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ