ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ចម្រុះ​ចុះ​កា.ប់​បំ.ផ្លា.ញ​បទល្មើស​នេសាទ​មួយ​​កន្លែង​នៅ​ស្រុក​មោង​ប្ញ​​ស្សី

1 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​រដ្ឋបាល​ស្រុក​មោង​ប្ញ​ស្សី ដែលដឹកនាំ​ដោយ​មន្ត្រី​ជល​ផល​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​មួយ​កន្លែង​នៅ​តំបន់​ទន្លេសាប កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា ត្រង់​ចំណុច​អា​រណ្ដៅ ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​ដូន​ទ្រី ឃុំ​ជ្រៃ…

​ខេត្តបាត់ដំបង​ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​រដ្ឋបាល​ស្រុក​មោង​ប្ញ​ស្សី ដែលដឹកនាំ​ដោយ​មន្ត្រី​ជល​ផល​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​មួយ​កន្លែង​នៅ​តំបន់​ទន្លេសាប កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា ត្រង់​ចំណុច​អា​រណ្ដៅ ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​ដូន​ទ្រី ឃុំ​ជ្រៃ ស្រុក​មោង​ប្ញ​ស្សី ដោយ​បាន​កាប់​បំផ្លាញ​សាច់​មង​ជាង​១០០០​ម៉ែត្រ និង​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

របាយ​ការ​ណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កម្លាំង​ចម្រុះ​ប្រមាណ​១៤​នាក់ ដឹកនាំ​ដោយ​មន្ត្រី​ជលផល បាន​ចុះ​ស្រាវជ្រាវ​រក​ឃើញ​ទីតាំង​ប្រព្រឹត្ត​បទល្មើស​មួយ​កន្លែង​នៅ​តំបន់​ទន្លេសាប ហើយ​ត្រូវ​បាន​កាប់​បំផ្លាញ​ចោល តែ​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​បទល្មើស​ទេ​ ។

បើ​តាម​របាយ​ការ​ណ៍​ឧ​បករ​ណ៍​​ល្មើ​ល​ច្បាប់​ដែល​ត្រូវ​បាន​កម្លាំង​ជំនាញ​កាប់​បំផ្លាញ​ចោល​មាន សាច់​មង (​បណ​រ៉ាវ​)​ប្រវែង​១៦០០​ម៉ែត្រ បង្គោល​ឈើ​ចំនួន​៤៥០​ដើម ឡុ​ក​ចំនួន​០៤ និង ព្រ​លែង​កូន​ត្រី​វិញ​ជាង​១០០​គីឡូក្រាម​។ ប៉ុន្តែ​ម្ចាស់​បទល្មើស​នេះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្ត​ស​ញ្ញ​ណ​ទេ​។

គេ​សង្កេត​ឃើញ​កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​ជលផល តែង​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នេះ​ជា​បន្តបន្ទាប់​នៅ​តាម​បណ្ដា​ស្រុក ដែល​ជាប់​តំបន់​ទន្លេសាប​ ។ រាល់​កិច្ច​ប្រតិបត្តិការ​គ្រប់​លើក សុទ្ធតែ​ទ​ទូល​បាន​លទ្ធផល​គួ​ឲ្យ​កត់​សម្គាល់ តែ​គេ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជន​ប្រព្រឹត្ត​ណា​ម្នាក់​បញ្ជូន​ទៅ​តុលាការ​ឡើយ រឹបអូស​បាន​តែ​វត្ថុ​តាង ឬ​កាប់​បំផ្លាញ​ចោល​វត្ថុ​តាង​នៅ​នឹង​កន្លែង​ ។ ដូច្នេះ​ហើយ​ ទើប​ជនល្មើស​មាន​ឱ​កាស ប្រព្រឹត្ត​បទល្មើស​ដដែល​ៗ​នេះ ពាសពេញ​តំបន់​ទន្លេសាប​គ្មាន​ការ​ថមថយ​ឡើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ