ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង១០ព្រឹកថ្ងៃទី ១៣ វិច្ឆិកា នៅភូមិប៊ួរុន ឃុំត្រែង ស្រុករតនមណ្ឌល តាមបណ្ដឹងជនរងគ្រោះ ដែលបានចោទប្រកាន់ថា បានបើកមុងចូលចាប់នាងអាយុ១៦ឆ្នាំម្នាក់រំលោភរហូតបាលសម្រេចនៅវេលារំលងអធ្រាត្រ ។

បុរសនេះ ឈ្មោះ យឹម ឧត្តម អាយុ៣២ឆ្នាំ រស់នៅភូមិធ្មា ឃុំបន្សាយត្រែង ស្រុកថ្មគោល រីឯនារីរងគ្រោះមានអាយុ១៦ឆ្នាំ ។ បើតាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យឈ្មោះ យឹម ឧត្តម នេះ បានបើកមុងចូលចាប់នាងរំលោភ នៅវេលាម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី ១៣ វិច្ឆិកា ពេលដែលជននេះមកស្នាក់នៅបណ្ដោះអាសន្ននៅផ្ទះរបស់នាង (មកលេង) លុះព្រឹកឡើងក៏បែកធ្លាយ ទើបត្រូវម្ដាយរបស់នាងដាក់ពាក្យបណ្ដឹងតែម្ដង ។
តាមការស្រង់សម្ដីម្ដាយជនរងគ្រោះ ដែលបានប្ដឹងទៅសមត្ថកិច្ច ជនសង្ស័យរូបនេះ ធ្លាប់ស្គាល់គ្នាព្រាលៗជាមួយក្រុមគ្រួសារគាត់ ហើយបានមកលេងនិងស្នាក់នៅទីនោះ។ ប៉ុន្តែពេលយប់ស្ងាត់ស្រាប់តែជននេះលបបើកមុងចូលចាប់នាងរំលោភរហូតបានសម្រេច ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយត្រូវឃាត់ខ្លួន ជនសង្ស័យរូបនេះបានសារភាពថា «ខ្លួនពិតជាបានលបចូលក្នុងមុងចាប់នាងរំលោភបានសម្រេចមែន» ។ ជននេះត្រូវបានមន្ត្រីជំនាញ សួរនាំនិងចាត់ការតាមនីតិវិធីហើយ ។
ចែករំលែកព័តមាននេះ