ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សោកស្តាយ​! សត្វផ្សោតមួយក្បាលស្លា.ប់ដោយ​សារ​​ឧបករណ៍​ឆ.ក់

10 ខែ មុន

ខេត្តស្ទឹងត្រែង​ ៖ ​សត្វ​ផ្សោត​មួយ​ក្បាលបាន​ស្លា.ប់​អណ្តែត​ទៅ​ទើរ​នៅ​ភូមិ​កោះ​ជ្រឹ​ម ឃុំ​អូរ​ម្រះ ស្រុក​

ខេត្តស្ទឹងត្រែង​ ៖ ​សត្វ​ផ្សោត​មួយ​ក្បាលបាន​ស្លាប់​អណ្តែត​ទៅ​ទើរ​នៅ​ភូមិ​កោះ​ជ្រឹ​ម ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក ត្រូវ​បាន​ប្រជា​នេសាទ​ប្រទះ​ឃើញ​កាលពីថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ ។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា​ប្រជា​នេសាទ​ឈ្មោះ ប៊​ន បុត ភេទប្រុស អាយុ ៤០​ឆ្នាំ បាន​ប្រទះ​ឃើញ​សាកសព​សត្វ​ផ្សោត ០១ ក្បាល នៅ​ចំណុច​កោះ​ច​ង្ហា ដែល​មាន​និយាម​ការ X=0606505, Y=1460854 ក្នុងភូមិ​កោះ​ជ្រឹ​ម ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង បន្ទាប់​ពី​បាន​ប្រទះ​ឃើញ គាត់​ក៏​បាន​ទាក់ទង​ទៅ​ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​ប៉ុស្តិ៍​កោះ​ជ្រឹ​ម ភ្លាម​ៗ គ្រានោះ​ដែរ​ក្រុម​ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​ប៉ុស្តិ៍​ប៉ុស្តិ៍​កោះ​ជ្រឹ​ម បាន​បន្ត​ផ្ដល់​ព័ត៌មាន​ដល់​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល និង​អង្គការ WWF មក​ពិនិត្យ និង​កោសល្យ​វិ​ច្ឆ័​យ ធ្វើការ​រៀបចំ​ទុកដាក់ និង​វាស់​ថ្លឹង​សត្វ​ផ្សោត​នោះ​។

ក្រោយ​ពី​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ និង​វាស់​ថ្លឹង​រួច ក្រុមការងារ​បាន​ឲ្យ​ដឹង​ថា​សត្វ​ផ្សោត​ដែល​ស្លា.ប់​ជា​ផ្សោត​ឈ្មោល មាន​ទំងន់ ៦៥​គីឡូក្រាម ប្រវែង ១៩៤​សង់ទីម៉ែត្រ អាយុប្រមាណ​៧​ឆ្នាំ និង​មាន​ស្នាម​ជាំ​លើ​ក្បាល និង​ដងខ្លួន មូលហេតុ​នៃ​ការ​ស្លា.ប់​ ដោយសារ​​ការ​នេសាទ​ដោយ​ប្រើឧបករណ៍​ឆ.ក់​។

បន្ទាប់​ពី​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​តាមលក្ខណៈ​បច្ចេកទេស​រួច​មក​ក្រុម​ការងារ​បាន​យក​សំណាក​មួយ​ចំនួន​រក្សាទុក រួច​កប់​សត្វ​ផ្សោត​នោះ​នៅ​នឹង​កន្លែង​ដែល​ស្លា.ប់​ផង​ដែរ​។

លោក ស្រី សំ​វិចិត្រ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​បាន​លើក​ឡើង​ថា​ចំពោះ​បញ្ហា​នេះ រដ្ឋ
បាល​ជលផល​នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស ឆក់​នេះ និង​ដាក់ទោសទណ្ឌ​ធ្ងន់ធ្ងរ​ដល់​អ្នក​ប្រព្រឹត្តល្មើស តាម​ច្បាប់​ស្តី​ពី​ជលផល​។

ជាមួយ​គ្នា​នេះ​រដ្ឋបាល​ជលផល​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជា​នេសាទ និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន សូម​ផ្ដល់​ព័ត៌មាន ដល់​សមត្ថកិច្ច នៅពេល​ឃើញ​មាន​អ្នក​ប្រើ​ឧបករណ៍​ឆក់​ត្រី​។ រដ្ឋបាល​ជលផល​នឹង​ផ្តល់​ជូន​នូវ​រង្វាន់​លើកទឹកចិត្ត​។

គួរ​បញ្ជាក់​ថា​ សម្រាប់​ក្នុង​ឆ្នាំ២០២៣​នេះ ផ្សោត​កើត​បាន​ចំនួន៨​ក្បាល និង​ស្លា.ប់​៥​ក្បាល ក្នុង​នោះ កូន​ផ្សោត​ស្លា.ប់​២​ក្បាល​ជំទង់​២​ក្បាល និង​ស្លា.ប់​ដោយ​ចាស់ជរា​១​ក្បាល​ ។ ​ហើយ​បច្ចុប្បន្ន​សត្វ​ស្ថិត​នៅ​ក្នុង​ខេត្តស្ទឹង​ត្រែង​មាន​ចន្លោះ​៣០​ក្បាល​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ