ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥​នាក់​របួសធ្ងន់​ស្រាល ក្រោយ​បើកឡាន​ទំនើប​លឿន​ដូច​ហោះ​ទៅ​ពន្លះ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ

11 ខែ មុន
  • ភ្នំពេញ

ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​៥​នាក់​បាន​រង​របួសធ្ងន់​-​ស្រាល បន្ទាប់​ពី​បើករថយន្ត​ទៅ​បុ​.​ក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ នៅ​ចំណុច​ស្តុ​ប​ក្តាន់​ពីរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​នាំ​គ្នា​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​៥​នាក់​បាន​រង​របួសធ្ងន់​-​ស្រាល បន្ទាប់​ពី​បើករថយន្ត​ទៅ​បុ​.​ក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ នៅ​ចំណុច​ស្តុ​ប​ក្តាន់​ពីរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​នាំ​គ្នា​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ចំណុច​ស្តុ​ប​ក្តាន់​២ មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា គេ​បានឃើញ​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​ម៉ាក ហុង​ឈី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កម្ពុជា​Z.Y-L128 ក្នុង​នោះ​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់ ជា​ជនជាតិ​ចិន បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​បោះពួយ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ទិស​ដៅ​ពី​កើត​ទៅ​លិច រួច​ក៏​ជ្រុល​ទៅ​បុ​.​ក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​នៅ​ក្នុង​រថយន្ត​រង​របួសធ្ងន់​-​ស្រាល​ទាំង​៥​នាក់​តែ​ម្ដង​។

ពាក់ព័ន្ធ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ដែរ គេ​ឃើញ​ក្បាល​រថយន្ត​មួយ​កំណាត់​មុខ បាន​រង​ការ​ខូចខាត​ដោយសារ​ការ​បុ​.​ក​ផ្ទប់ និង​មាន​ផ្ទុះ​ពោង​ការពារ​សុវត្ថិភាព ចំណែក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​វិញ ក៏​រង​ការ​ខូចខាត​ផង​ដែរ​។ បន្ទាប់​ពី​បុ​.​ករួច ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​កាន់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ ដើម្បី​ចុះ​មក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​ទៅ​ដោះស្រាយ​តាម​នីតិវិធី​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ