បញ្ចប់ការស៊ើបសួរ ឈ្មួញគ្រឿ.ងញៀ.នជាង១០០គីឡូក្រាមនាំទៅឃុំខ្លួន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសព័ត៌មានស្តីពីបញ្ចប់ការស៊ើបសួរលើជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធគ្រឿងញៀនជាង១០០គីឡូក្រាម និងចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធីឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។ សូមរំលឹកថា៖ បង្ហាញមុខឈ្មួញគ្រឿ.ង.ញៀ.នជាជនជាតិថៃ២ នាក់ និងឡាវម្នាក់

សេចក្តីប្រកាសព័ព៌មានបានបញ្ជាក់ថា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៦៤៦២ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានជនសង្ស័យចំនួន៣ នាក់ ទី១.ឈ្មោះ ចេង វឿត (CHENG VEUT) ភេទប្រុស ជនជាតិឡាវ ទី២.ឈ្មោះ វ៉ាស៊ីន សែកគឺ (WASIN SAEKUE) ភេទប្រុស ជនជាតិថៃ ទី៣.ឈ្មោះ ជីនណាវ៉ាត សែលី (CHINNAWAT SAELI) ភេទប្រុស ជនជាតិថៃ ត្រូវបានសង្ស័យថា បានប្រព្រឹត្តសកម្មភាព រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តក្នុងរាជធានីភ្នំពេញ ។
បន្ទាប់ពីឆ្លងកាត់ការស្រាវជ្រាវរបស់សមត្ថកិច្ចនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញការិយា ល័យនីតិវិធីនៃមន្ទីរប្រឆាំបូល្មើសគ្រឿងញៀន និងកម្លាំជំនាញនៃស្នងការដ្ឋាននគរបាលនគរបាលរាជធានីភ្បំពេញ ក្រោមការដឹកនាំសម្របសម្រួលពីតំណាងអយ្យការ បានធ្វើការបង្ក្រាបករណីខាងលើនេះ ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន១០១ ដុំមានទម្ងន់១០១ គីឡូ និង៤៤៩.២០ ក្រាម បន្ទាប់ពីសមត្តកិច្ចបានកសាងសំណុំរឿង បញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវរធី ។

ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេតខាងលើ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៤៨៥០ អ.យ.ប ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយស្នើសុំឲ្យចៅក្រមស៊ើបសួរដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការពិនិត្យលើ៖

១-ឈ្មោះ ចេង វឿត ភេទប្រុស ជនជាតិឡាវ (ឃាត់ខ្លួន)
២-ឈ្មោះ វ៉ាស៊ីន សែកគឺ ភេទប្រុស ជនជាតិថៃ (ឃាត់ខ្លួន)
៣-ឈ្មោះ ជីនណាវ៉ាត សែលី ភេទប្រុស ជនជាតិថៃ (ឃាត់ខ្លួន)
៤-ឈ្មោះ លី ម៉េង ភេទប្រុស ជនជាតិឡាវ (គេចខ្លួន)
៥-ឈ្មោះ VANG TOUYER ភេទប្រុស ជនជាតឡាវ (គេចខ្លួន) ពីបទ.រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលបទល្មើសមានចែងតាមបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ក្រោយពីតំណាងអយ្យការបានសម្រេធ្វើការចោទប្រកាន់ជាផ្លូវការ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចនាំទៅឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ន ចំណែក២ នាក់ទៀត និងចេញដីកាតាមស្វែងចាប់ខ្លួន ៕

ចែករំលែកព័តមាននេះ