ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខ​ឈ្មួញ​គ្រឿ.ង.ញៀ.នជា​ជនជាតិ​ថៃ​២ នាក់ និងឡាវ​ម្នាក់​

5 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​វិ​ច្ឆិកា ឆ្នាំ​២០២៣ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន ដែល​មាន​ជនជាតិ​ថៃ​២នាក់ និង​ឡាវ​ម្នាក់ ជាមួយ​ថ្នាំ​ញៀន​ជាង​១០០​គីឡូក្រាម…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​វិ​ច្ឆិកា ឆ្នាំ​២០២៣ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន ដែល​មាន​ជនជាតិ​ថៃ​២នាក់ និង​ឡាវ​ម្នាក់ ជាមួយ​ថ្នាំ​ញៀន​ជាង​១០០​គីឡូក្រាម ។

ការ​បង្ហាញមុខ​ឈ្មួញ​គ្រឿង​ញៀន​៣នាក់​នោះ​ ​​ធ្វើ​ឡើង​ដោយ​លោក​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​មន្ត្រី​ជំនាញ​ពាក់​ពន្ធ​ក្នុង​ការ​ចុះ​បង្ក្រាប ។ លោក​ឧត្តម​សេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ បាន​ថ្លែ​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នេះ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ការ​ដឹកនាំ​បញ្ជា​របស់​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​គ្រឿង ញៀន ដែល​មាន​រូប​លោក​ផ្ទាល់​ដឹកនាំ​ប្រ​តិ​បត្ត​នោះ ក្រោម​ការ​សម្របសម្រួល​ពី​លោក វង្ស សាវ៉ា​ត ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

លោកនាយក​មន្ទីរ​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​៩ ខែ​វិ​ច្ឆឹ​កា ឆ្នាំ​២០២៣ កម្លាំង​សមត្ត​កិច្ច​នគរបាល​ជំនាញ​​ការិយាល័យ​ទី​៤(​ក​៤) (​ក​៧) និង (​ក​១) សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ បាន​លួច​ឆ្មក់​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​មួយ​ករណី នៅ​ចំណុច​ក្នុងផ្ទះ​លេខ​៣០៤ ផ្លូវលំ​ស្ថិត​ក្នុងភូមិ​កប់​ស្រូវ​តូច សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ ក្នុង​នោះ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់​រួម​មាន ៖


១.​ឈ្មោះ Cheng veut ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ ជា​ជនជាតិ ឡាវ
២.​ឈ្មោះ Wasin Saekue ភេទ​ប្រុស អាយុ​២៤ ឆ្នាំ ជា​ជនជាតិ​ថៃ
និង​៣.​ឈ្មោះ Saeli Chinnawat ភេទ​ប្រុស អាយុ​១៨ ឆ្នាំ ជា​ជនជាតិ​ថៃ ។

វត្ថុ​តាង​ចាប់​យក​សារធាតុ​ញៀន​ប្រភេទ ម៉េ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន១០១កញ្ចប់ ស្មើ​ទម្ងន់១០១ គីឡូ ៤៤៩.២០​ក្រាម ។ ក្រោយ​បង្ហាញមុខ​ជន សង្ស័យនិង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​បទ​ល្មើស​​គ្រឿងញៀន កសាង​សំណុំរឿង ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕ ​

អត្ថបទសរសេរ ដោយ