ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​អធិការ​ក្រុង​ចុះ​បិទ​ទីតាំង​ល្បែង​ឡូ​តូ​៥​កន្លែង​របស់​ក្រុមហ៊ុន​៨៨៨៨​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ល្បែង​ឡូ​តូ​របស់​ក្រុមហ៊ុន​ដែល​មាន​លេខ​សម្គាល់​ «៨៨៨៨» ចំនួន​០៥​កន្លែង ត្រូវ​បាន​កម្លាំង​អធិការ​ក្រុង​បាត់ដំបង ចុះ​បិទ​ជា​បណ្ដោះអាសន្ន កាលពី​ប៉ុន្មាន​កន្លង​ទៅ​នេះ ដោយសារ​តែ​ក្រុមហ៊ុន ​«​ឡូ​តូ​»​នេះ…

ខេត្តបាត់ដំបង ​៖ ល្បែង​ឡូ​តូ​របស់​ក្រុមហ៊ុន​ដែល​មាន​លេខ​សម្គាល់​ «៨៨៨៨» ចំនួន​០៥​កន្លែង ត្រូវ​បាន​កម្លាំង​អធិការ​ក្រុង​បាត់ដំបង ចុះ​បិទ​ជា​បណ្ដោះអាសន្ន កាលពី​ប៉ុន្មាន​កន្លង​ទៅ​នេះ ដោយសារ​តែ​ក្រុមហ៊ុន ​«​ឡូ​តូ​»​នេះ បាន​បង្ហាញ​ច្បាប់​ ឬ​អាជ្ញាប័ណ្ណ​មិន​ច្បាស់លាស់ តែ​ទុក​ពេល​ឲ្យ​ម្ចាស់​ឡូ​តូ​នេះ​រៀបចំ​ច្បាប់​ឬ​អាជ្ញាប័ណ្ណ​ឲ្យ​បាន​ត្រិ​ម​ត្រូវ​។

អធិការ​ក្រុង​បាត់ដំបង លោក ពេជ្រ សា​រ៉ែ​ន បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី ១៥ វិច្ឆិកា​ ថា លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​មូលដ្ឋាន គ្រប់​ប៉ុ​ស្ដិ៍រដ្ឋបាលចុះ​ត្រូ​ត​ពិនិត្យ​លើ​ក្រុមហ៊ុន​ឡូ​តូ ដែល​មាន​សញ្ញា​សម្គាល់ ​«៨៨៨៨» នេះ ពាក់ព័ន្ធ​នឹង​ច្បាប់ និង​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ ។

លោក​អធិការ​បាន​បន្ត​ថា អ្នកគ្រប់គ្រង​បាន​បង្ហាញ​ច្បាប់ និង​អាជ្ញាប័ណ្ណ តែ​រាល់​ឯកសារ​ទាំងនោះ​ហាក់​មិន​មាន​ភាព​ច្បាស់​លា​ល់ ទើប​លោក​បញ្ជា​ឲ្យ​ក្រុមហ៊ុន «៨៨៨៨» នេះ​ បិទ​អាជីវកម្ម​របស់​ខ្លួន​ជា​បណ្ដោះអាសន្ន​សិន ដើម្បី​ឲ្យ​អ្នកគ្រប់គ្រង​រៀបចំ​បង្ហាញ​ឯកសារ និង​អាជ្ញាប័ណ្ណ​ត្រឹ​ម​ត្រូវ ​។

លោក ពេជ្រ សា​រ៉ែ​ន បាន​បញ្ជាក់​ថា ទីតាំង​ឡូ​តូ​របស់​ក្រុមហ៊ុន «៨៨៨៨» នេះ ​ប្រមាណ​០៥​កន្លែង ដែល​មាននៅ​ក្នុង​ក្រុង​បាត់ដំបង​ត្រូវ​បាន​បិទ​ ។ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ មិន​មាន​បើក​មាន់​ជល់​តាម​អន​ឡាញ​ទេ មាន​តែ​ល្បែង​ឡូ​តូ​ប៉ុណ្ណោះ​ ។ ជាមួយនឹង​ការ​បិទ​ល្បែង​ឡូ​តូ ដែល​មាន​លេខ​សម្គាល់​«៨៨៨៨» នៅ​ក្នុង​ក្រុង​បាត់ដំបង​នេះ បើ​តាម​ប្រភព​ព័​ត៌​មាន ដែល​កោះសន្តិភាព​ទ​ទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ វិ​ច្ឆ​កា នេះ ​ដែរ បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រោយ​កម្លាំង​អធិការ​ក្រុង​ចំ​បិទ​ទីតាំង​នៅ​ក្នុង​ក្រុង គេ​ឃើញ​ក្រុមហ៊ុន​ឡូ​តូ «៨៨៨៨» នេះ​ បាន​គេច​ទៅ​បើក​នៅ​តាម​ហាង​គុយទាវ ឬ​ហាង​កាហ្វេ នៅ​ស្រុក​សង្កែ​យ៉ាង​គ្រ​ហឺ​ៗ ​។

យ៉ាងណា កោះសន្តិភាព មិន​ទាន់​អាច​ទំនាក់ទំនង សុំ​ការ​បំភ្លឺ​ពី​អ្នកគ្រប់គ្រង​ល្បែង​ឡូ​តូ ដែល​សមត្ថកិច្ច​បាន​បិទ​ដំណើរការ​ខាងលើ​នេះ​បាន​ទេ រហូត​មក​ដល់​ម៉ោង​ផ្សាយ​នេះ ​។ ដោយឡែក លោក ពេជ្រ សា​រ៉ែ​ន អធិការ​ក្រុង ក៏​បាន​បញ្ជាក់​ដែរ​ថា ចាប់តាំងពី​ថ្ងៃ​កម្លាំង​របស់​លោក​ចុះ​បិទ រហូត​ដល់​ពេល​នេះ មិន​ទាន់​ឃើញ​តំណាង​ណា​ម្នាក់​របស់​ក្រុមហ៊ុន​ឡូ​តូ​នេះ ចេញ​មុខ​ដោះស្រាយ ឬ បង្ហាញ​ឯកសារ​ជា​ថ្មី​នោះ​ទេ​។

មានព័ត៌មានបន្ថែម កោះសន្តិភាពមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ