ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យប្រជុំ​ពេញអង្គ​​​គណៈរដ្ឋមន្ត្រី​​​​​សម្តេច​តេជោ​​​ថ្លែង​​​អំណរគុណ​​ពលរដ្ឋ​​ទាំង​អស់​​ដែល​គាំទ្រ​​​ទាហាន​​ការពារទឹកដី​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សម័យប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រីក្រោមអធិបតីភាព​សម្តេច​អគ្គ​មហា​សេនាបតីតេជោហ៊ុន សែន ​នាយក​រដ្ឋម​ន្ត្រី​​​ បាន​ចាប់ផ្តើម​​​​ឡើងកាលពីវេលា​ម៉ោង​​៨​និង​​៣០​នាទី​​ព្រឹក ថ្ងៃទី​​​២០ ឧសភា ​​២០១១ ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​​​​ដែល​មាន​​របៀប​វារៈ​​ដូចខាង​ក្រោម ៖

រាជធានីភ្នំពេញ ៖ ​សម័យប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រីក្រោមអធិបតីភាព​សម្តេច​អគ្គ​មហា​សេនាបតីតេជោហ៊ុន សែន ​នាយក​រដ្ឋម​ន្ត្រី​​​ បាន​ចាប់ផ្តើម​​​​ឡើងកាលពីវេលា​ម៉ោង​​៨​និង​​៣០​នាទី​​ព្រឹក ថ្ងៃទី​​​២០ ឧសភា ​​២០១១ ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​​​​ដែល​មាន​​របៀប​វារៈ​​ដូចខាង​ក្រោម ៖

១-សេចក្តី​ព្រាង​​គោល​​នយោបាយ​​​ជាតិ ​សុវត្ថិ​ភាព​​ចរាចរណ៍​ផ្លូវគោក ​​និង​សេចក្តី​​ព្រាង​ផែនការ​​សកម្មភាព​ជាតិ​​ទសវត្សរ៍ ​សុវត្ថិភាពចរា​ចរណ៍​ផ្លូវគោក​​ឆ្នាំ​២០១១-២០២០។

២-​សេច​ក្តី​ព្រាង​​អនុក្រឹត្យ​​ស្តី​ពី​​យោធិន​​​ជាប់កិច្ចសន្យា​។​

៣-បញ្ហា​ផ្សេងៗ។

ក្រោយ​ពីបានស្តាប់​​​របាយការណ៍​​ និងមតិ​ពិភាក្សា​​ផ្លាស់ប្តូរ​យោ​បល់​​រួចមក​ កិច្ចប្រជុំ​​​​ពេញ​អង្គ​​​គណៈ​រដ្ឋ​មន្ត្រី​​បានសម្រេច​​​ឱ្យគណៈ​​កម្មាធិ​ការ​​​ជាតិសុវត្ថិភាព​​​ចរាចរណ៍​ផ្លូវគោក​លើក​​​ សេចក្តី​ព្រាង​​គោលនយោបាយ​ជាតិ សុវត្ថិភាព​​ចរាចរណ៍​ផ្លូវគោក ​​និង​សេចក្តីព្រាង​​ផែនការ​សកម្ម​ភាពជាតិ​​ទសវត្សរ៍ ​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​​២០១១-២០២០ ​​យកទៅធ្វើ​​ការ​កែ​សម្រួល​​​ឱ្យកាន់តែ​​​​​មានសុក្រឹត​ភាព ​​សម​ស្រប​តាម​​តម្រូវការ និង​​សភាពការណ៍​​ចរាចរណ៍​​ដែល​មាន​ការវិវឌ្ឍន៍​​ជាក់ស្តែង​ថ្មីទៀត ​​នៅក្នុង​ព្រះ​រាជា​ណាចក្រ​​កម្ពុជា​។​​

កិច្ច​​ប្រជុំ​​​ពេញអង្គ​​គណៈ​រដ្ឋ​មន្ត្រី​​​​បានសម្រេច​អនុម័ត​នូវ ៖

-សេចក្តី​ព្រាង​​អនុក្រឹត្យ​​​ ស្តីពី​​យោធិន​​​ជាប់​កិច្ចសន្យា​ ៖ យោង​តាម​​ច្បាប់ស្តី​ពី​​លក្ខន្តិកៈ​​ទូទៅ​ចំពោះ​​​យោធិន​នៃ​​​កង​យោធ​​ពល​ខេមរ​ភូមិន្ទ​​​ដែល​ប្រកាស​​​ឱ្យប្រើ​ដោយ​ព្រះរាជ​ក្រម​​​លេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី​​​​​៦ វិច្ឆិកា ​​១៩៩៧ សេចក្តីព្រាង​​អនុ​ក្រឹត្យ ស្តីពី​​​យោធិន​​​ជាប់​កិច្ចសន្យា​​ត្រូវបានរៀប​ចំឡើង​ដោយ​​​ក្រសួងការ​ពារជាតិ​ក្នុង​គោល​បំណងបង្កើត​​ និងពង្រឹង​មូល​ដ្ឋាន​​គ្រឹះ​នៃ​ប្រភព​​កម្លាំង​នៃ​កងយោធ​​​ពលខេមរ​​ភូមិន្ទ ​តាមរយៈ​នៃការ​​​បើក​​ឱកាស​​ប្រជាពល​រដ្ឋ​​​បានចូលបម្រើ​​​ការងារ​ដោយស្ម័គ្រ​ចិត្ត​​តាមកិច្ច​​សន្យា​នៅ​​ក្នុង​​​សេវា​​រដ្ឋ​បាល ​​ជំនាញ​ឯក​ទេស ​ជំនាញបច្ចេកទេស ​និង​ប្រតិបត្តិការ​​សឹកក្នុង​​រយៈ​ពេល​មួយ​មានកំណត់ ។​ អនុក្រឹត្យ​​​នេះមាន​៩ជំពូក ​និង​​២៦​មាត្រា​។​

-បញ្ហាផ្សេងៗ

-សម្តេច​​​អគ្គ​មហាសេនាបតីតេជោហ៊ុន សែន ​​បានថ្លែង​អំណរគុណ​​ចំពោះ​​មន្ត្រីរាជ​ការ​​​គ្រប់​ ​ជាន់​ថ្នាក់​​ និងប្រជា​ពលរដ្ឋ​​ដែល​ជួយលើកទឹក​ចិត្ត​​​និងគាំទ្រ​​​ដល់​សមរភូមិមុខ ​ព្រមទាំង​​​បានលើក​​​សរសើរ​ និងវាយតម្លៃ​​ខ្ពស់​ចំពោះ​​​វីរ​យុទ្ធ​​​ជន​កម្ពុជា ក្នុងកាតព្វកិច្ច​​​ឈរជើង​​​ការពារ​បូរណ​ភាពទឹក​​ដីក្នុងរយៈ​ពេលកន្លងមក ​​ជាពិសេស​​​​ត​ទល់​​​សង្គ្រាម​​ឈ្លានពាន​​ដែលបង្កឡើង​ដោយ​ទាហានថៃ​​នៅសមរភូមិ ​​ភូមិសាស្ត្រ​​ខេត្ត​ឧត្តរ​មានជ័យ​ចាប់ពីថ្ងៃទី​​២២ មេសា ​ដល់ថ្ងៃទី​​​៣ ឧសភា ​​២០១១ កន្លង​មក​នេះ ។​

-សម្តេច​​តេជោនាយករដ្ឋមន្ត្រី​​​នៃព្រះរាជា​ណាចក្រ​កម្ពុជា​ បានប្រកាស​​សា​ជាថ្មី​​ទៀត​គឺ​​ដាច់ខាត​​មិនអនុញ្ញាត​​​​ឱ្យមានជន ឬ​​អង្គការ​​​នយោបាយ​​​​បរទេស​​ណាមួយ​ប្រើប្រាស់​ទឹកដី​កម្ពុជា ​​​​ធ្វើជា​មធ្យោបាយ​​ ដើម្បីប្រយុទ្ធ​​​តតាំង​​ប្រឆាំង​ទម្លាក់​​រដ្ឋាភិបាល​​ប្រទេស​ណាមួយ​​ឡើយ​។​ អង្គ​​ប្រជុំគណៈរដ្ឋ​មន្ត្រី​​​បានបិទ​​សម័យប្រជុំ​​​នៅវេលាម៉ោង​​​១២​៕