ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សោត​មេ​១​ក្បាល​​ងាប់​​អណ្តែត​​ទឹក​​សង្ស័យ​​ដោយ​​សារ​​ជាប់​​មង​

12 ឆ្នាំ មុន

ខេត្ត​ក្រចេះ​ ៖ ត្រីផ្សោតមេដ៏ធំមួយ​ក្បាល​ត្រូវគេប្រទះឃើញងាប់អណ្តែតទឹកនៅមាត់​ច្រាំង​ទន្លេមេគង្គ ហើយក្រុមមន្រ្តីអភិរក្សឆ្មាំ​ទន្លេបាន​ចុះស្រង់ឡើងលើគោក។ ការប្រទះ​ឃើញ​ត្រីផ្សោតងាប់អណ្តែតទឹក​នេះធ្វើ​ឱ្យ​មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងមន្រ្តីជំនាញកាលពីម៉ោង៧ និង៣០​នាទីព្រឹក ថ្ងៃទី២០ ឧសភា

ខេត្ត​ក្រចេះ​ ៖ ត្រីផ្សោតមេដ៏ធំមួយ​ក្បាល​ត្រូវគេប្រទះឃើញងាប់អណ្តែតទឹកនៅមាត់​ច្រាំង​ទន្លេមេគង្គ ហើយក្រុមមន្រ្តីអភិរក្សឆ្មាំ​ទន្លេបាន​ចុះស្រង់ឡើងលើគោក។ ការប្រទះ​ឃើញ​ត្រីផ្សោតងាប់អណ្តែតទឹក​នេះធ្វើ​ឱ្យ​មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងមន្រ្តីជំនាញកាលពីម៉ោង៧ និង៣០​នាទីព្រឹក ថ្ងៃទី២០ ឧសភា នៅមាត់ច្រាំងទនេ្លក្នុងដែនអភិ
រក្សក្នុងភូមិ​សំបុក ស្រុកចិត្របុរី មានចំងាយ​ជាង​១​គីឡូម៉ែត្រចុះក្រោមពីអន្លង់ផ្សោតកាំពី។ មិន​មានប្រភពព័ត៌មានណាមួយបញ្ជាក់អំពីមូលហេតុនៃការងាប់របស់ត្រីផ្សោត​មួយ​ក្បាលនេះ​ថា បណ្តាលមកពីអ្វីទេ​ ដោយមន្រ្តីអភិ​រក្សឆ្មាំ​ទន្លេហាក់ដូចជាមានការបិទបាំងព័ត៌មាន។

ត្រីផ្សោតដ៏ធំមួយក្បាលនេះជាផ្សោតមេ មានទំងន់ជិត២​រយ​​គីឡូក្រាមប្រវែង​ជាង២ម៉ែត្រ និងប្រហែលជា​មានអាយុច្រើនហើយ ព្រោះធ្មេញទាំងអស់បាក់រេចរឹល ហើយនៅលើ​ដងខ្លួនមានស្នាមជាំខ្មៅដុំៗដោយគេសន្និដ្ឋានថាងាប់​បណ្តាលមកពីជាប់មងរយៈពេលពីរថ្ងៃមក ហើយទើបត្រូវអណ្តែតឡើង និង​មានសភាព​ហើម និងធុំក្លិនស្អុយតិចៗ។ ទោះបីជា​យ៉ាង​ណាក្តី​ មន្រ្តីឆ្មាំទនេ្លមិនបានបញ្ជាក់ថាត្រីផ្សោត​នេះ​នឹង​យកទៅទុកនៅទីណាបន្តទៀតនោះទេ ដោយគ្រាន់តែនិយាយថា រង់​ចាំបទបញ្ជាពីអាជ្ញាធរខេត្ត​ទើបមានវិធានការបន្ត។

ភ្ញៀវទេសចរ និងប្រជាពលរដ្ឋមូលដ្ឋាន សោកស្តាយយ៉ាងខ្លាំងនៅពេលដឹងថា មាន​ត្រី​ផ្សោតងាប់អណ្តែតទឹកជាបន្តបន្ទាប់ក្នុង​ដែន​អភិរក្សដោយសារតែជាប់មង។​ ពួកគាត់​បាន​​សំដែង​ការព្រួយបារម្ភ​ចំពោះការផុតពូជ​របស់​សត្វត្រីដ៏កម្រ និង​កំពុងតែមានការចាប់​អារម្មណ៍​ពីសំណាក់ភ្ញៀវទេសចរ គួរណាស់តែអភិរក្សឲ្យ បានល្អគឺមិនត្រូវ​ឲ្យងាប់​ដោយ​ជាប់មងនៅ​ក្នុង​ដែនអភិរក្សទេ។

មហា​ជន​ឆ្ងល់​ថា តើ​អស់​លោក​អភិរក្ស​ឆ្មាំ​ទន្លេ​ដែល​ការ​​ពារ​ត្រី​ផ្សោត​ហេតុ​ម៉េច​បង្ក្រាប​អ្នក​ដាក់​មង​ក្នុង​តំបន់​ហាម​ឃាត់​មិន​បាន? បើ​យក​ចិត្ត​ទុក​ដាក់ការ​ពារ​កុំ​ឱ្យ​មាន​អ្នក​នេសាទ​ដាក់​មង​បណ្តែត​តាម​ទន្លេ​បាន​ ម្ល៉េះ​ជីវិត​ត្រី​ផ្សោត​គ្មាន​ការ​យាយី​រហូត​ដល់​ងាប់​រាល់​ៗ​ឆ្នាំ​បែប​នេះ​ឡើយ ៕