អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកកាមីរ៉ូន វិលចូលនយោបាយវិញ
ប្រទេសអង់គ្លេស ៖ គួរឲ្យភ្ញាក់ផ្អើលអតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោកដាវីដ កាមីរ៉ូន បានវិលចូល
ប្រទេសអង់គ្លេស ៖ គួរឲ្យភ្ញាក់ផ្អើលអតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោកដាវីដ កាមីរ៉ូន បានវិលចូល
ប្រទេសអង់គ្លេស ៖ គួរឲ្យភ្ញាក់ផ្អើលអតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោកដាវីដ កាមីរ៉ូន បានវិលចូលឆាកនយោបាយវិញ ដោយកាលពីថ្ងៃទី១៣វិច្ឆិកាលោកត្រូវតែងតាំងជារដ្ឋមន្ត្រីការបរទេស។ អតីតនាយករដ្ឋមន្ត្រីរូបនេះជាអ្នកប្រឆាំងចំពោះការបោះប្រជាមតិ ពីការចាកចេញរបស់អង់គ្លេសពីសភាពអឺរ៉ុបហៅBREXIT កាលពីឆ្នាំ២០១៦។
អាយុ៥៧ឆ្នាំលោកដាវីដកាមីរ៉ូន បានឡើងកាន់តំណែងជាប្រមុខការទូតអង់គ្លេសបន្ទាប់ពីការចាកចេញរបស់លោកស្រីស៊ូអេឡាប្រាហ្វ័រម៉ាន់ ដែលត្រូវដកហូតតំណែងមកពីលោកស្រីធ្វើការរិះគន់ខ្លាំងៗលើប៉ូលិស។ លោកដាវីដកាមីរ៉ូនបានលាលែងចេញពីតំណែងកាលពីឆ្នាំ២០១៦ បន្ទាប់ពីជ័យជម្នះរបស់ពួកអ្នកគាំទ្រឲ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបក្នុងការបោះប្រជាមតិ ដែលលោកជាអ្នកប្រឆាំង។ ហេតុនេះហើយបានជាលោកត្រូវលាលែងចេញពីតំណែង៕
ចែករំលែកព័តមាននេះ