ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បដិសេធ​សេចក្ដីថ្លែងការណ៍​របស់ ​G7

1 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​១៤​វិច្ឆិកា បាន​បដិសេធ សេចក្ដីថ្លែងការណ៍​

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​១៤​វិច្ឆិកា បាន​បដិសេធ សេចក្ដីថ្លែងការណ៍​រួម​មួយ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ក្រុម​ប្រទេស​G7 ដែល​ថ្កោលទោស​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​។

ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ចេញផ្សាយ​កាលពី​ស​ប្ដា​ហ៍​មុន រដ្ឋមន្ត្រី​ការ​បរទេស កា​ណា​ដា ជប៉ុន បារាំង អង់គ្លេស អី​ុ​តា​លី អា​ល្លឺ​ម៉​ង់​និង​សហរដ្ឋអាមេរិក​ព្រមទាំង សហភាព​អឺរ៉ុប បាន​លើក​ជា​ថ្មី​ការ​អំពាវនាវ​ឲ្យ​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​នៅ​ឧបទ្វីប​កូ​ុ​រ៉េ​។ រដ្ឋមន្ត្រី​ការ​បរទេស​ទាំងនេះ​ទាមទារ​ឲ្យ​ក្រុង​ព្យុ​ង​យ៉ាង បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ ហើយ​ថ្កោលទោស​យ៉ាង​មឺ​ុ​ង​ម៉ាត់​ការ​ផ្ទេរ​នា​ពេល​ថ្មី​ៗ​នេះ អាវុធ​កូរ៉េ​ខាងជើង​ទៅ​កាន់​រុ​ស្ស៊ី ដោយ​ស្នើ​ដល់​ប្រទេស​ទាំង​២ ឲ្យ​បញ្ឈប់​ជា​បន្ទាន់​រាល់​សកម្មភាព​ទាំងនោះ​។

រដ្ឋ​មន្ត្រីការបរទេសG7​​​​ដែលរួមប្រជុំនៅ​ជប៉ុន​​

លោក​JO CHOL SU អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់ នៃ​ក្រសួងការបរទេស​កូរ៉េ​ខាងជើង​លើក​ឡើង​ថា យើង​បដិសេធ​និង​ថ្កោលទោស​ម៉ឺង​ម៉ាត់​សេចក្ដីថ្លែងការណ៍​នោះ​របស់​G7 ។ លោ​កថា​បណ្ដា​ប្រទេស​G7​ពិសេស​អា​មេ​រិ​ក​មាន​តុល្យការ​គួរ​ឲ្យ​អៀនខ្មាស់​មួយ ដោយ​បង្ក​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​ដល់​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ