ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថៃ​នឹងដំឡើងប្រាក់​បៀវត្ស​៥%​ ក្នុង​ឆ្នាំ​២០២៤

5 ខែ មុន

ប្រទេស​ថៃ ៖ ប្រាក់​បៀ​វត្ស​នៅ​ថៃ​ត្រូវ​តម្លើង​៥% នា​ឆ្នាំ​ខាង​មុខ​នេះ តែ​ការ​តម្លើង​នោះ​ពិត​ណាស់​នៅ​

ប្រទេស​ថៃ ៖ ប្រាក់​បៀ​វត្ស​នៅ​ថៃ​ត្រូវ​តម្លើង​៥% នា​ឆ្នាំ​ខាង​មុខ​នេះ តែ​ការ​តម្លើង​នោះ​ពិត​ណាស់​នៅ​ទាប​បើ​ប្រៀបធៀប​ទៅ​នឹង​ក្នុង​បណ្ដា​ប្រទេស​អា​ស៊ី​ដទៃ​ៗ​ទៀត​។ ក្នុង​ឆាំ្ន​២០២៣​ប្រាក់បៀវត្ស​នៅ​ថៃ​បង្កើន​៤,៨%​។

ការ​ព្យាករណ៍​នេះ​សម្រាប់​ឆ្នាំ​ខាង​មុខ​គឹ​ផ្អែក​លើ​ការ​សិក្សា រវាង​ខែមេសា​និង​ខែមិថុនា ចំពោះ​សហគ្រាស​ថៃ​និង​បរទេស​ចំនួន​៦១៧ ដែល​កំពុង​មាន​ប្រតិបត្តិការ​ក្នុង​ប្រទេស​។ ការ​បង្កើន​ប្រាក់បៀវត្ស​នោះ​មក​ពី​ផែនការ​របស់​រដ្ឋាភិបាល ដើម្បី​លើក​ស្ទួយ​សេដ្ឋកិច្ច និង​នយោបាយ​របស់​ខ្លួន ដែល​សំដៅ​ពង្រឹង​ទំនុកចិត្ត​របស់​បណ្ដា​សហគ្រាស ព្រមទាំង​ឲ្យ​មានការ​ងើបឡើង​វិញ​នៃ​ទេសចរណ៍​។ នេះ​បើ​តាម​សម្ដី​របស់​លោក​ឈូក​ឆៃ​បូ​ន​យ៉ា​វ៉ា​ត​ប្រធាន​របស់​MERCER ថៃ ដែល​ជា​ក្រុមហ៊ុន​ប្រឹក្សា​ខាង​ធនធានមនុស្ស​មាន​មូលដ្ឋាន​នៅ​អា​មេ​រិ​ក ដែល​ជា​អ្នកធ្វើការ​ព្យាករណ៍​នេះ​។

ការ​សិក្សា​ផ្ដោត​លើ​ផ្នែក​៧​ដែល​ក្នុង​នោះ​ផ្នែក​៣​ដែល​និយោជិត​នឹង​មាន​ប្រាក់បៀវត្ស​ខ្ព្​ស់​ជាងគេ​ក្នុង​ឆ្នាំ​២០២៤ គឹ​ក្រុមហ៊ុន​រថយន្ត ក្រុមហ៊ុន​វី​ទ្យា​សាស្ត្រ​និង​ក្រុម​បច្ចេក​វិ​ត្យា​ជាន់​ខ្ព្​ស់​។ ផ្នែក​ទាំង​៣​នោះ​ប្រើ​បុគ្គលិក​ដែល​មាន ទេព​កោសល្យ​ខ្ពស់ ដើម្បី​ធ្វើការ​ក្នុង​ទីផ្សារ​ដែល​មានការ​ប្រកួតប្រជែង​ខ្លាំង​។

ការ​បង្កើន​ប្រាក់បៀវត្ស​ក្នុង​ឆ្នាំ​២០២៤ នៅ​ឥណ្ឌា​មាន​ដល់​៩,៣% ទល់​នឹង​៧%​នៅ​វៀតណាម ៦,៥%​នៅ​ឥណ្ឌូ​ណេ​ស៊ី​៥,៧%​នៅ​ហ្វ៊ី​លិ​ពី​ន ៥,១%​នៅ​ម៉ា​ឡេ​សី​ុ ៤,២%​នៅ​សិង្ហ​បុរី ៥,២%​នៅ​ចិន ៤,៤%​នៅ​កូរ៉េ​ខាងត្បូង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ