ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​កាហ្វេ​និង​អ្នកលក់​ជី​កសិកម្ម​ជិះ​ម៉ូតូ​បុក​គ្នា​ស្លា​.​ប់ម្នាក់​​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នារី​បំរើ​ការ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​បាន​ស្លា​.​ប់​នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ជាមួយ​ម៉ូតូ​ដែល​ជិះ​បញ្ច្រាស​ទិញ​គ្នា កាលពី​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​អណ្ដូង​ព្រឹ​ង សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ខណៈ​ភាគី​ម្ខាង​ទៀត​រង​របួសធ្ងន់…

ខេត្តបាត់ដំបង ៖ នារី​បំរើ​ការ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​បាន​ស្លា​.​ប់​នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ជាមួយ​ម៉ូតូ​ដែល​ជិះ​បញ្ច្រាស​ទិញ​គ្នា កាលពី​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​អណ្ដូង​ព្រឹ​ង សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ខណៈ​ភាគី​ម្ខាង​ទៀត​រង​របួសធ្ងន់ ។

របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ កក្កដា ភេទ​ស្រី អាយុ​២១​ឆ្នាំ រស់នៅ​ជិត​កន្លែង​កើតហេតុ និង​ជា​អ្នកបំរើ​ការ​នៅ​ក្នុង​ហាង​កាហ្វេ​។ នាង​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1Y-8041 ធ្វើ​ដំណើរ​ពី​ទិស​ខាងលិច​ទី​ខាងកើត ។

ដោយឡែក ភាគី​ម្ខាង​ទៀត​គេ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ តែ​គេ​ស្គាល់​ថា បុរស​នោះ​ជា​បុគ្គលិក​លក់​ជី​កសិកម្ម​ជិះ​ម៉ូតូ​ម៉ាង​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ព្រៃវែង 1I-3907 ធ្វើ​ដំណើរ​ពី​ទិស​ខាងកើត​ទៅ​លិច ។ ភាគី​ទាំង​០២​បាន​បុក​គ្នា​ពេញទំហឹង​ពេល​ជិះ​ដល់​ចំណុច​ខាងលើ ដោយសារ​តែ​ភាគី​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​បត់​ឆ្វេង​ឆ្លងផ្លូវ​ដោយ​ខ្វះ​ការ​ប្រុង​យ័​ត្ន​។

បើ​តាម​សាក្សី​និយាយ​ថា នារី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​ម្ដុំ​ផ្សា​របឹង​រាំង​នៅ​ខាងលិច​កន្លែង​កើត​ហេតុ ហើយ​ពេល​ជិះ​ដល់​ចំណុច​កើតហេតុ នាង​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ស្រប​ពេល​បុរស​ខាងលើ​ជិះ​ម៉ូតូ​មក​ពី​ទិស​ខាងកើត​គេច​មិន​ទាន់​ក៏​បុក​គ្នា​ពេញទំហឹង​តែ​ម្ដង ។ សមត្ថកិច្ច​និយាយ​ថា នារី​រង​គ្រោះ បាន​ដួល​បោក​ក្បាល​លើ​ថ្នល់​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ រីឯ​ភាគី​ម្ខាង​ទៀត​រង​បួស​ធ្ងន់ ។

ក្រោយ​ធ្វើការ​វាស់វែង មន្ត្រី​ចរាចរណ៍​បាន​នាំ​យក​ម៉ូតូ​ភាគី​ទាំង​០២​យក​ទៅ​រក្សា​ទុក ដើម្បី​ដោះ​ស្រាយ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ