ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ​.​ស​.​ប​ គោរព​វិញ្ញាណ​ក្ខ័​ន្ធ​សហការី​ខ្លួន​ជាង​១០០​នាក់​បាត់បង់ជីវិត​​នៅ​ហ្កា​ហ្សា

5 ខែ មុន

សង្គ្រាម​អី​ុ​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ កាលពី​ថ្ងៃ​ទី​១៣​វិច្ឆិកា​អ​.​ស​.​ប​បាន​ធ្វើ​ពិធី​កម្រិត​ពិភពលោក

សង្គ្រាម​អី​ុ​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ កាលពី​ថ្ងៃ​ទី​១៣​វិច្ឆិកា​អ​.​ស​.​ប​បាន​ធ្វើ​ពិធី​កម្រិត​ពិភពលោក គោរព​វិញ្ញាណ​ក្ខ័​ន្ធ​សហការី​របស់​ខ្លួន​ជាង​១០០​នាក់​ដែល​ស្លាប់ ក្នុង​សង្គ្រាម​រវាង​អី​ុ​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់​នៅ​ហ្គា​ហ្សា​។

នៅ​ក្រុង​បាងកក តូ​ក្យូ ប៉េ​កាំ​ង បេ​រូត ហ្សុ​ឺ​ណែវ ញូ​វ​យ៉​ក​ជាដើម ទង់​អ​.​ស​.​ប​ត្រូវ​ហូត​ត្រឹម​ពាក់កណ្ដាល​ដង ហើយ​មានការ​ស្មឹង​ស្មាធិ​១​នាទី​គោរព​វិញ្ញាណ​ក្ខ័​ន្ធ និយោជិត​នៃ​ទីភ្នាក់ងារ​អ​.​ស​.​បទ​ទួល​បន្ទុក​ខាង​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​ដែល​បាត់បង់​ជិ​វិត​នៅ​ហ្គា​ហ្សា តាំងពី​ចាប់ផ្ដើម​សង្គ្រាម​មក​។

នៅ​ទីស្នាក់ការ​អ​.​ស​.​ប​ក្រុង​ញូ​វ​យ៉​ក​និង​ក្រុង​ហ្សឺ​ណែវ គ្មាន​ទង់ជាតិ​របស់​ប្រទេស​ណាមួយ ក្ន​ង​ចំណោម​ប្រទេស​ទាំង​១៩៣​ជា​សមាជិក ត្រូវ​បាន​បង្ហូត​ឡើយ​លើកលែងតែ​ទង់​អ​.​ស​.​ប ដែល​បង្ហូត​ត្រឹម​ពាក់កណ្ដាល​ដង​។ តាម​តុល្យការ​ថា​មក​ដល់​ពេល​នេះ​និយោជិត​អ​.​ស​.​ប ១០២​នាក់​ស្លាប់​និង​យ៉ាងតិច​២៧​នាក់​រង​របួស​។

តាម​ក្រសួងសុខាភិបាល​នៃ​រដ្ឋាភិបាល ហា​ម៉ាស់​ថា មក​ទល់​ពេល​នេះ​ជន​បា​ឡេ​ស្ទី​ន​ដែល​ស្លាប់ ដោយសារ​ការ​វាយប្រហារ​របស់​អី​ុ​ស្រា​អែ​ល​លើ​ជ្រោយ​ហ្គា​ហ្សា កើន​ដល់​យ៉ាងតិច​១១.២៤០​នាក់ ភាគច្រើន​ជា​ជន​សី​ុ​វិល ក្នុង​នោះ​មាន​កុមារ​ជាង​៤៦០០​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ