ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បវេ​ណី​នៃ​ព្រះ​​រាជ​ពិធី​បុណ្យ​ច្រត់​​ព្រះនង្គ័ល​​មាន​តាំងពី​​បុរាណ​​កាល​ ​ការផ្សង​​ព្រះគោ ​ឬគោ​​ឧសភរាជ​លើ​អាហារ​៧មុខ​​ទាក់ទង​ទៅ​នឹង​ទំនាយ

12 ឆ្នាំ មុន

ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​មាន​មក​តាំងពីបុរាណកាល ពិតមែនតែ​ថា រឿង​ស្ដេច​ច្រត់ ព្រះ​នង្គ័ល​ក្នុង​សម័យ​នគរ​ភ្នំ (​ហ្វូ​ណ​ន​) និង​ក្នុង​សម័យ​នគរធំ (​យ​សោ​ធរ​បុ​រៈ​) មិនឃើញ មាន​ប្រាកដ​ក្នុង​ព្រះរាជ​ពង្សាវតារ ឬក្នុង​សេចក្ដី កត់​ហេតុ​ឯណា​នីមួយ​ក៏​ដោយ ក៏ត្រូវ​តែ​យល់​ថា ទំនៀមទំលាប់​ស្ដេច​ច្រត់​ព្រះ នង្គ័ល​នោះ​ធ្លាប់ មាន​មក​ហើយ​ជា​ប្រាកដ ដោយ​មាន​ភស្ដុ​តាង

ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​មាន​មក​តាំងពីបុរាណកាល ពិតមែនតែ​ថា រឿង​ស្ដេច​ច្រត់ ព្រះ​នង្គ័ល​ក្នុង​សម័យ​នគរ​ភ្នំ (​ហ្វូ​ណ​ន​) និង​ក្នុង​សម័យ​នគរធំ (​យ​សោ​ធរ​បុ​រៈ​) មិនឃើញ មាន​ប្រាកដ​ក្នុង​ព្រះរាជ​ពង្សាវតារ ឬក្នុង​សេចក្ដី កត់​ហេតុ​ឯណា​នីមួយ​ក៏​ដោយ ក៏ត្រូវ​តែ​យល់​ថា ទំនៀមទំលាប់​ស្ដេច​ច្រត់​ព្រះ នង្គ័ល​នោះ​ធ្លាប់ មាន​មក​ហើយ​ជា​ប្រាកដ ដោយ​មាន​ភស្ដុ​តាង ជាក់ស្ដែង​នៅ​ក្នុង​ប្រវត្ដិសាស្ដ្រ និង​ច្បាប់​ខ្មែរបុរាណ​ជា​គ្រឿងសំអាង​ខ្លះ​ថា ពួក​ជន​ដែល​បាន ស្ថាបនា​ប្រទេស​កម្ពុជា ក្នុង​ជាន់​ដើម​នោះ គឺពពួកមនុស្ស​ដែល​ចុះ​មក ពី​ប្រទេស​ឥណ្ឌា​ភាគ ខាងត្បូង ដូច​យ៉ាង ព្រះបាទ​កោ​ណ្ឌ​ញ​រាជ (​ចិន ហៅ​ថា ហួ​ន ទៀន​) ជាបឋម​ក្សត្រ​របស់​ខ្មែរ និង​ព្រះបាទ​កោ​ណ្ឌ​ញ​-​ជយ​វរ្ម័ន ដែល​ជា​ក្សត្រ ល្បី​ព្រះ​នាម​ក្នុង​សម័យ​នគរ​ភ្នំ កាលដែល​មក​ចុះ ស្ថាបនា​ឥស្សរភាព​ក្នុង​ប្រទេស​នេះ មិនមែន មក​តែ​ខ្លួន​ទទេ​ទេ បាន​ទាំង​នាំ​យក​អារ្យធម៌​គឺ លទ្ធិ ទំនៀម សាសនា និង​វិជ្ជា​ផ្សេង​ៗ មក ប្រព្រឹត្ដ​ប្រតិបត្ដិ​ផ្សាយ​ក្នុង​ប្រទេស​នេះ​ផង ទាល់តែ​ប្រាកដ​កិត្ដិយស​ថា ខ្មែរ​ជា​ឥណ្ឌា​តូច​នៅ​ក្នុង ដែន​សុវណ្ណ​ភូមិ​នេះ ។

នេះ​ប្រសិនបើ​គេ​ព្យាយាម​រួបរួម​រឿង​លទ្ធិ ទំនៀម​ក្នុង​ប្រទេស​ឥណ្ឌា មក​ប្រៀបធៀប​នឹង លទ្ធិ​ទំនៀម​របស់​ខ្មែរ គង់តែ​ឃើញ ត្រូវ​គ្នា​ជា ច្រើន​អន្លើ ។ មាន​រូប​មួយ​ឈ្មោះ​ពល​ទេព ឬ​ហៅ​ថា ពល រាម ជា​រូប​លី​នង្គ័ល គេ​សាង​ឡើង​សំរាប់ បូជា ក្នុង​ពិធី​ច្រត់ព្រះនង្គ័ល រូប​នេះ​គេ​សំគាល់ ឃើញ ថា សាង​ឡើង​តាំងពី​សម័យ​ក្រុង​នគរធំ ឬ​សាង មុន​នោះ​ទៅ​ទៀត​ក៏​សឹង​ថា​បាន ហើយ​ក្នុង សម័យ​នោះ​គង់​មាន​សាង​ឡើងជា​ច្រើន សព្វថ្ងៃ នេះ​គេ​ឃើញ​មាន​រូប​១ មាននៅ​ហោព្រះ​បញ្ច ក្សេត្រ ក្នុង​ព្រះ​បរមរាជវាំង ជា​រូប​ស​ម្រិ​ទិ​លី នង្គ័ល ឬ​ចបកាប់​មើល​មិន ច្បាស់ រូប​១​ទៀត​ធ្វើ ដោយ​ថ្មភក់ ជា​រូប​លី​នង្គ័ល មាននៅ​ក្នុង​សារ មន្ទីរ​ភ្នំពេញ ដោយហេតុ​មាន​រូប​នេះ​ដែល​ជា ស្នាដៃ​របស់​ខ្មែរ សាង មាននៅ​ក្នុង​មណ្ឌល​ស្រុក ខ្មែរ​តាំងពី​បុរាណកាល ដូច្នេះ​ទើប​នាំ​ឱ្យ​យល់​ថា ទំនៀម ច្រត់ព្រះនង្គ័ល គង់​មាន​មក​ពី​បុរាណ យ៉ាងតិច​ណាស់​ក៏​ត្រឹម​សម័យ​ក្រុង​នគរធំ​ដែរ ។

ចំពោះ​ព្រះ​គោ ឬ​គោ​ឧសភរាជ ក្នុង​វេលា មុន​ច្រត់ព្រះនង្គ័ល​៣​ថ្ងៃ​គឺ​ក្នុង​ពេល​ដែល ព្រាហ្មណ៍​ធ្វើ​ពិធី​៣​ថ្ងៃ ព្រះ​គោ​ទាំង​គូ និង​ព្រះ នង្គ័ល​នោះ​តាម​ទំនៀម​ពី​ដើម​គេ​យក​ទៅ​តាំង ក្នុង​រោង​មួយ ដែល​ទើប​សង់​ថ្មី​នៅ​ក្នុង​ទី​ព្រះ ស្រែ​នោះ ដោយ​មាន​ភ្នាក់ងារ​ក្រុមព្រះ​ស្រែ មើលថែ​រក្សា​ដាក់​ស្មៅ ដាក់​ទឹក ឱ្យ​ព្រះ​គោ​ស៊ី ផឹក​ឆ្អែតឆ្អន់​រាល់ថ្ងៃ ក្នុង​រវាង​៣​ថ្ងៃ​នោះ ហាម មិន​ឱ្យ​យក​ចេញ​ទៅ​ក្រៅ​ទី​ព្រះ​ស្រែ សម្ដេច​ឥសី ភ​ទ្ទា​ធិ​បតី​ម៉ាំង​ថា ព្រះ​គោ និង​ព្រះ​នង្គ័ល​នេះ ធ្លាប់​មាន​ជា​របស់​ព្រះរាជ​ទ្រព្យ​មក​តាំងពីបុរាណកាល ទើប​មក​លើកលែង ក្នុង​រជ្ជកាល ព្រះបាទ​សម្ដេចព្រះ​ស៊ី​សុវត្ថិ ដោយ​លុប​មិន ឱ្យ​មាន​ក្រុម​ក្សត្រ និង​មិន​ឱ្យ​មាន​គោ​ព្រះរាជ ទ្រព្យ​ឡើយ ដល់​ពេល​ធ្វើ​ព្រះរាជ​ពិធី គេ​យក​តែ នង្គ័ល​ទៅ​តាំងនៅ​រោង​ពិធី​ទិសនិរតី​រហូត​ដល់ សព្វ​ឆ្នាំ​នេះ ការ​តាំង​ដូច្នេះ ដើម្បី​ឱ្យ​ព្រះ​គោ និង ព្រះ​នង្គ័ល​ចូល​ក្នុង​ពិធី​របស់​ព្រាហ្មណ៍​ផង ។

គោ​១​នឹម  ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ គេហៅ​ថា “​ព្រះ​គោ​” ឬ​ហៅ​ថា “​គោ​ឧសភរាជ​” ក៏​មាន​កំណត់​ក្នុង​លក្ខណៈ​តាម​បែប​និយម បច្ចុប្បន្ន​គឺ​សម្បុរ​ខ្មៅ ស្នែង​រាង​ជ្រ​ពាស់ ឈ្នក់ ឬ​ប្រក់​នាគ គឺ​រាង​ខុប​ទៅ​មុខ​បន្ដិច ហើយ​វាត់ ចុង​ទៅ​លើ​បន្ដិច ។ គោ​២​នឹម​ទៀត ដែល​សំរាប់ ហែ​មុខ​ហែ​ក្រោយ​ឃើញ​ថា មិន​ទាន់​កំណត់ លក្ខណៈ​តែ​តាម​ដែល​ធ្លាប់​ប្រើ​មក ហើយ​ឃើញ ច្រើន​តែ​សម្បុរ​ក្រហម​។ ឯ​ព្រះ​គោ​នោះ​វេលា ទឹម​ច្រត់ព្រះនង្គ័ល គេ​ប្រដាប់​ដោយ​គ្រឿង​គឺ ពាក់​ស្រោម​មុខ ស្រោមស្នែង និង​ពាក់​សំពត់ កម្រាល​សម្បុរ ក្រហម​លើ​ខ្នង​ផង ។

ឯ​ព្រះ​នង្គ័ល​ទាំង​៣​នោះ គេ​លាបថ្នាំ​ពណ៌ ខ្មៅ កាត់​ខ្សែ​ក្រហម​ដោយ​អន្លើ​ៗ ឯ​ចន្ទោល ព្រះ​នង្គ័ល​សំរាប់​អ្នកតំណាង​ព្រះ​អង្គ​នោះ មាន លក្ខណៈ​ពិសេស​គឺ​ធ្វើ​ជា​រូប​នាគ លាបថ្នាំ​ពណ៌ លឿង​បែប​យ៉ាង​ពណ៌​មាស​នៅ​ត្រង់ ក​នាគ​មាន ភូ​ធ្វើ​ពី​រោមសត្វ​សម្បុរ​បែប​ភូ​ទួន​។ ទាក់ទិន​នឹង​ការ​ផ្សង​គោ​ឧសភរាជ​គឺ ព្រាហ្មណ៍​ព្រះរាជ​គ្រូ សូត្រ​ពាក្យ​អធិដ្ឋាន​ផ្សង គោ​ឧសភរាជ ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ ឱ្យ​ស៊ីផឹក​អាហារ​៧​យ៉ាង ដែល​ភ្នាក់ងារ រៀប ដាក់​តុ​ប្រាក់​ធំ​ៗ តាំង​ទុក​នៅ​ទី​មុខ​ព្រះ​ពន្លា គឺ គ្រាប់ស្រូវ​១​តុ គ្រាប់សណ្ដែក​១​តុ គ្រាប់ពោត ១​តុ គ្រាប់ល្ង​១​តុ ស្មៅ​ស្រស់​១​តុ ទឹក​១​តុ ស្រា​១ តុ ។

សូត្រ​ចប់​ព្រាហ្មណ៍​ព្រះរាជ​គ្រូ យក​ទឹកមន្ដ ប្រោះ​ក្បាល​ព្រះ​គោ​ទាំង​ពីរ ហើយ​មន្ដ្រី​ម្នាក់ ដែល​កាន់​នង្គ័ល​ស្ដេច​មាឃ ដឹកគោ ឧសភរាជ ទាំង​ពីរ​ទៅ​ឱ្យ​ស៊ី ផឹក របស់​ទាំង​៧ យ៉ាង គឺ​ដឹក ទៅ​ជិត​របស់​៧​យ៉ាង​ស្រេច​ហើយ តែ​គោ​ឧស ភ​រាជ​ចូល​ចិត្ដ​ស៊ី ផឹក​អ្វី ក៏​ស៊ីផឹក​ទៅ គេ​មិន​បង្ខំ ឱ្យ​ស៊ីផឹក​ចំពោះ​អាហារ​ណា នីមួយ​ៗ​ទេ កាល ព្រះ​គោ​ស៊ីផឹក​អ្វីមួយ​យ៉ាង ឬ​ពីរ​យ៉ាង ព្រាហ្មណ៍ ក៏​ទាយ​ផល​ប្រផ្នូល​ទៅ​ខាង​មុខ​តាម​នោះ រីឯ ទំនាយ​មិនជា​ការ​ប្រាកដ​ប៉ុន្មាន​ទេ គឺថា​បើ​ព្រះ គោ​ស៊ី​អ្វី ក៏​ទាយ​ថា ក្នុងឆ្នាំនេះ​របស់​នោះ​សំបូរ ប្លែក តែបើ​ស៊ី ស្មៅ​ទាយ​ថា នឹង​កើត​ជម្ងឺ​គោ បើ​ផឹកស្រា នឹង​កើត​មនុស្ស​ពាល ចោរលួច ចោរប្លន់​ជា​ច្រើន ។

លំដាប់​នោះ ស្ដេច​មាឃ និង​មេ​ហួ​ចូល​ទៅ ថ្វាយបង្គំ​ព្រះ​ទេវរូប​នៅ​ក្នុង​រោង​មណ្ឌល​ទិស ខាងកើត “​ជាទី​តាំង​ព្រះ​កច្ចាយន​ទេវរូប​” នោះពួក​បារគូ​ក៏​ចូល​ផ្លុំស័ង្ខ ព្រះរាជ​គ្រូ​យក​ទឹកមន្ដ ប្រោះព្រំ​ឱ្យ​អ្នក​ទាំង​ពីរ ព្រមទាំង​ឱ្យ​ស័ព្ទ​សាធុ ការ​ពរ​ឱ្យ​បាន​ប្រកបដោយ​សេរី​សួស្ដី​នូវ​សេចក្ដី សុខ មហាប្រសើរ​រៀង​ទៅ​ប៉ុណ្ណោះ ជា​ការ ស្រេច​ព្រះរាជ​ពិធី​ច្រត់ព្រះ​នង្គ័ល​ហើយ ៕