ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​​ស្រា​អែ​ល​ថាក្រុម​ហា​ម៉ាស់​បាត់បង់​ការ​ត្រួតត្រា​ហ្គា​ហ្សា​រត់​ទៅ​ភាគ​ខាងត្បូង

5 ខែ មុន

សង្គ្រាម​អី​ុ​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អី​ុ​ស្រា​អែ​ល លោក​YOAV GALLANT

សង្គ្រាម​អី​ុ​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៊ី​ស្រា​អែ​ល លោក​YOAV GALLANT អះអាង​កាលពី​ថ្ងៃ​ទី​១៣​វិច្ឆិកា​ថា ក្រុម​ហា​ម៉ាស់​បាន​បាត់បង់​ការ​ត្រួតត្រា នៅ​ហ្គា​ហ្សា​ហើយ​យុទ្ធ​ជន​របស់​គេ​បាន​ភៀសខ្លួន​ទៅ​កាន់​ភាគ​ខាងត្បូង បន្ទាប់​ពី​ជាង​៥​ស​ប្ដា​ហ៍​នៃ​សង្គ្រាម​ជាមួយ​ចលនា​អ៊ិ​ស្លា​ម​ប៉ា​ឡេ​ស្ទី​ន​នោះ​។

រដ្ឋមន្ត្រី​រូប​នេះ​ក្នុង​សារ​វី​ដេ​អូ​មួយ​ចេញផ្សាយ​ដោយ​ទូរទស្សន៍​ជា​ច្រើន ក៏​អះអាង​ដែរ​ថា បណ្ដាជន​ស៊ីវិល​បាន​លើកគ្នា​ទៅ​ប្រមូល​យក​ឥ​វ៉ា​ន់ ក្នុង​បណ្ដា​មូលដ្ឋាន​របស់​ហា​ម៉ាស់​។ អ៊ី​ស្រា​អែ​ល​វាយប្រហារ​មិន​សំចៃ​ដៃ​លើ​ហ្គា​ហ្សា ទាំង​តាម​ជើង​អាកាស ជើង​គោក​និង​ជើង​ទឹក ចាប់តាំងពី​ជាង​៥​ស​ប្ដា​ហ៍​មក​ហើយ ជា​ការ​តបត​ចំពោះ​ការ​វាយប្រហារ​ដ៏​សាហាវ​មិន​ធ្លាប់​មាន​ពី​មុន​មក​របស់​ពួក​ហា​ម៉ាស់ លើ​អ៊ី​ស្រា​អែ​ល​កាលពី​ថ្ងៃ​ទី​៧​តុលា​មក​។

ចាប់តាំងពី​ដំណាច់​ខែតុលា​មក​កងទ័ពជើងគោក​អី​ុ​ស្រា​អែ​ល បាន​វាយ​រុលចូល​ភាគ​ខាងជើង​ហ្គា​ហ្សា ហើយ​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​ពួក​យុទ្ធ​ជន​ហា​ម៉ាស ពេល​នេះ​កើត​មាននៅ​កណ្ដាល​ទីក្រុង​ហ្គា​ហ្សា កន្លែង​នៅ​សល់​ជន​សី​ុ​វិល​ច្រើន​សិប​ពាន់​នាក់​នៅឡើយ​។ កងទ័ព​អី​ុ​ស្រា​អែ​ល​លើក​ឡើង​រាល់ថ្ងៃ​ពី​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​ថ្មី​ៗ​របស់​ហា​ម៉ាស់ រង​ការ​កម្ទេច​នៅ​ហ្គា​ហ្សា ពី​ការ​រក​ឃើញ​បណ្ដា​ទីតាំង​លាក់​អាវុធ​ព្រមទាំង​បណ្ដា​រូង​ក្រោម​ដី​និង​ពី​បណ្ដា​មេបញ្ជាការ​ហា​ម៉ាស់​ច្រើន​នាក់​ត្រូវ​សម្លាប់​។

តាម​ប្រភព​យោធា​អ៊ី​​ស្រា​អែ​ល​ដកស្រង់​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៣ ​វិច្ឆិកា​ដោយសារ​ព័ត៌មាន​ជា​ច្រើន​ថា ក្រុម​ហា​ម៉ាស់​មុន​ពេល​វាយប្រហារ​ថ្ងៃ​ទី​៧​តុលា​លើ​អ៊ី​ស្រា​អែ​ល មាន​យុទ្ធ​ជន​៣០.០០០​នាក់​នៅ​ជ្រោយ​ហ្គា​ហ្សា ចែក​ចេញ​ជា​៥​កងពលតូច ២៤​កងវរសេនាតូច​និង​១៤០​កងអនុសេនាតូច​។ អ្នក​ជំនាញការ​ជា​ច្រើន​នាក់​បាន​ព្រមាន​ពី​គ្រោះថ្នាក់ នៃ​ការ​ប្រយុទ្ធ​ស៊ី​​សាច់​ហុតឈា.ម​គ្នា រវាង​កងទ័ព​អី​ុ​ស្រា​អែ​ល​និង​ពួក​ហា​ម៉ាស់ ក្នុង​ក្រុង​ហ្គា​ហ្សា​ដែល​រង​ការ​បំផ្លាញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ