Neymar កោរសក់កាត់ស៊.យ ក្រោយលេចដំណឹងថា Al-Hilal នឹងលុបឈ្មោះចេញពីក្រុម?
អារ៉ាប៊ីសាអូឌីត ៖ Neymar កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបង្ហាញអំពីបច្ចុប្បន្នភាពរបស់
អារ៉ាប៊ីសាអូឌីត ៖ Neymar កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបង្ហាញអំពីបច្ចុប្បន្នភាពរបស់
អារ៉ាប៊ីសាអូឌីត ៖ Neymar កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបង្ហាញអំពីបច្ចុប្បន្នភាពរបស់ខ្លួនលើ Instagram Story ដោយកីឡាករកំពូលលេងម៉ូតសក់រូបនេះ បានសម្រេចចិត្តកោសក់ អំឡុងពេលកំពុងសម្រាកព្យាបាលរបួសជង្គង់ (ACL) ស្របពេលដំណឹងនៃការលុបឈ្មោះចេញពីក្រុម Al-Hilal បានផ្ទុះឡើង។ នេះបើយោងតាមប្រភពពីគេហទំព័រ Goal.com ។
ក្រុមបាល់ទាត់ Al-Hilal ត្រូវបានរាយការណ៍ថា គ្រោងនឹងលុបឈ្មោះ Neymar ចេញសម្រាប់រដូវកាលនេះ បន្ទាប់ពីកំពូលខ្សែប្រយុទ្ធប្រេស៊ីលរូបនេះមានបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ ខណៈក្រុមនៅលីគកំពូលអារ៉ាប៊ីសាអូឌីតមួយនេះ (Saudi Pro League) កំពុងសម្លឹងមើលការនាំចូលកីឡាករឆ្នើមនៅអឺរ៉ុប នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។
Neymar បានរងរបួសដាច់សរសៃចងជង្គង់ផ្នែកខាងមុខ និងសរសៃពួរជង្គង់ខាងឆ្វេងធ្ងន់ធ្ងរ ដែលបានកើតឡើងអំឡុងពេលប្រកួតវគ្គជម្រុះបឋមពានរង្វាន់ FIFA World Cup 2026 ដែលប្រេស៊ីលបានចាញ់ម្ចាស់ផ្ទះអ៊ុយរ៉ូហ្គាយ កាលពីថ្ងៃទី១៨ ខែតុលា កន្លងទៅ។ អតីតខ្សែប្រយុទ្ធក្រុមអ្នកមានបារាំង PSG នឹងអវត្តមានរហូតដល់ចប់រដូវកាលនេះ ហើយបើតាមប្រភពព័ត៌មានអារ៉ាប៊ីសាអូឌីត Arriyadiyah បានរាយការណ៍ថា Al-Hilal កំពុងពិចារណាលុបឈ្មោះខ្សែប្រយុទ្ធប្រេស៊ីលវ័យ៣១ឆ្នាំរូបនេះ ចេញពី Saudi Pro League សម្រាប់រដូវកាលបច្ចុប្បន្ន ដើម្បីទុកកន្លែងសម្រាប់កីឡាករបរទេស ដែលនឹងនាំចូលនៅខែមករាខាងមុខ។ ការសម្រេចចិត្តនេះ គឺស្របតាមច្បាប់របស់ Saudi Pro League ដែលកំណត់កូតាកីឡាករមិនមែនអារ៉ាប៊ីសាអូឌីតត្រឹម៨នាក់ក្នុង១ក្រុម។
ក្រៅពី Neymar កីឡាករបរទេស៧នាក់ផ្សេងទៀតរបស់ Al-Hilal អ្នកចាំទីម៉ារ៉ុក Yassine Bounou ខ្សែការពារសេណេហ្គាល់ Kalidou Koulibaly ខ្សែបម្រើការពារព័រទុយហ្គាល់ Ruben Neves ខ្សែបម្រើស៊ែប Sergej Milinkovic-Savic ខ្សែប្រយុទ្ធAleksandar Mitrovic និងខ្សែប្រយុទ្ធប្រេស៊ីលទាំងពីរ Malcolm និង Michael ។
ជាងនេះទៅទៀត អ្នកចាត់ការទូទៅ Al-Hilal គឺលោក Jorge Jesus មានបំណងពង្រឹងក្រុមជាមួយនឹងខ្សែការពារឆ្វេងបរទេស ហេតុដូច្នេះហើយការសម្រេចចិត្តលុបឈ្មោះ Neymar នឹងត្រូវធ្វើឡើង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់វ័យ៦៩ឆ្នាំរូបនេះ ក៏ទន្ទឹងរង់ចាំការវិលត្រឡប់របស់ Neymar មុនរដូវកាល ២០២៤-២៥ ចាប់ផ្តើម។
គូររំលឹកជូនថា Neymar da Silva Santos Junior បានផ្លាស់ពីក្លិប PSG មកចូលរួមជាមួយនឹងក្លិប Al Hilal កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅ នៅក្នុងតម្លៃ៩០លានអឺរ៉ូ ជាមួយកុងត្រារយៈពេល២ឆ្នាំ ខណៈនៅអារ៉ាប៊ីសាអូឌីត ខ្សែប្រយុទ្ធកម្ពស់១,៧៥ម៉ែត្ររូបនេះ ទទួលបានថ្លៃនឿយហត់រហូតដល់១៥០លានអឺរ៉ូក្នុង១ឆ្នាំ៕
ចែករំលែកព័តមាននេះ