រាជធានីភ្នំពេញ ៖ គ្រូបង្រៀនប្រហែលជាមិនមែនជាអ្នកចិត្តសាស្ត្រកុមារទេ ប៉ុន្តែពួកគាត់ប្រាកដជាស្គាល់កូនអ្នកច្បាស់ល្អ ជាពិសេសទៅលើសកម្មភាពប្រចាំថ្ងៃ ការចូលចិត្ត និងមិនចូលចិត្ត អាកប្បកិរិយា និងអត្តចរឹតរបស់ពួកគេ ។ ហើយជារឿយៗពួកគាត់បានដឹងថា អាកប្បកិរិយាជាច្រើនរបស់កូនអ្នកមានប្រភពមកពីណា ។ ពេលខ្ឡះ គ្រូបង្រៀនអាចយល់អំពីកូនរបស់អ្នកច្រើនជាងអ្វីដែលអ្នកដឹងពីកូនអ្នកទៅទៀត ។

ខាងក្រោមនេះ គឺជាដំបូន្មានកំពូលទាំង ៩ ក្នុងការចិញ្ចឹមកូនឱ្យបានល្អ ៖
១. ដឹកនាំដោយឧទាហរណ៍ ពីព្រោះកូនរបស់អ្នកមើលមកអ្នក ហើយពួកគេចម្លងអាកប្បកិរិយារបស់អ្នក ។ ប្រសិនបើអ្នកធ្វើសកម្មភាពមិនសមរម្យ កាច ឬឃោរឃៅនៅផ្ទះ ឬនៅទីសាធារណៈ ជាញឹកញាប់ វាអាចឆ្លុះបញ្ចាំងពីរបៀបដែលកូនរបស់អ្នកប្រព្រឹត្តនៅសាលា ។
២. ចូលរួមជាមួយកូនរបស់អ្នក ដោយបង្ហាញពួកគេថា អ្នកយកចិត្តទុកដាក់ មិនមែនគ្រាន់តែនិយាយ ប៉ាស្រឡាញ់កូន ប៉ុណ្ណោះទេ ។ ប៉ុន្តែអ្នកគួរនិយាយជាមួយពួកគេ ផ្តល់ឱ្យពួកគេនូវការយកចិត្តទុកដាក់ និងចាប់អារម្មណ៍យ៉ាងសកម្មក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ។ ពេលពួកគេដឹងថា ពួកគេមានតម្លៃ និងមានសារៈសំខាន់ចំពោះអ្នក វានឹងជួយឱ្យពួកគេធ្វើបានល្អនៅសាលា ។

៣. ធានាថា ពួកគេគេងបានគ្រប់គ្រាន់ ដោយការចូលគេង និងភ្ញាក់នៅពេលម៉ោងដូចគ្នា ។
៤. ចិញ្ចឹម និងផ្តល់អាហារពួកគេឱ្យបានល្អ ពីព្រោះអាហារូបត្ថម្ភមានសារៈសំខាន់ណាស់ក្នុងការជួយពួកគេឱ្យបំពេញការងាររបស់ពួកគេបានល្អបំផុតពេញមួយថ្ងៃ ។
៥. ស្វែងយល់ និងព្យាយាមយល់ចិត្តកូនខ្លះ ។ បើកូនធ្វើមិនបានល្អ ចូរទាក់ទងជាមួយគ្រូរបស់កូនអ្នកដោយស្ងប់ស្ងាត់ នៅពេលដែលអ្នកមានការព្រួយបារម្ភ ។

៦. កូនអ្នកអាចត្រូវបានគេបង្អាប់ ឬបៀតបៀន ។ ប៉ុន្តែកុំឈ្លោះជាមួយកូនក្មេង គ្រូបង្រៀន ឬ
ឪពុកម្តាយជំនួសពួកគេ ។ នៅក្បែរកូនរបស់អ្នក ដើម្បីឱ្យគេមានសុវត្ថិភាព លើកទឹកចិត្តកូន ហើយទាក់ទងសាលាដើម្បីដោះស្រាយវា ។ លើកទឹកចិត្តកូនរបស់អ្នកឱ្យមានចិត្តល្អ អធ្យាស្រ័យ និងក្រោកឈរឡើង ដើម្បីនិយាយ និងដោះស្រាយបញ្ហានោះជាមួយមិត្តរបស់គេដោយសមស្រប ។
៧. កុំជឿអ្វីទាំងអស់ដែលពួកគេប្រាប់អ្នក ។ ពួកគេអាចបង្កើតការកុហកមួយចំនួន ដើម្បីបង្វែរការស្តីបន្ទោសពួកគេទៅនរណាម្នាក់ផ្សេងទៀត ។

៨. កុំបញ្ចេញការខកចិត្តរបស់អ្នកជាសាធារណៈ ជាពិសេសនៅលើបណ្តាញសង្គម ។ វានឹងមិនធ្វើឱ្យអ្នក ឬកូនរបស់អ្នកពេញចិត្តនោះទេ ហើយនឹងធ្វើឱ្យបញ្ហាណាមួយកាន់តែអាក្រក់ទៅៗ ។
៩. សូមប្រយ័ត្នជាមួយបណ្តាញសង្គម ។ កុមារអាយុក្រោម ១៣ ឆ្នាំមិនគួរលេង Facebook ឬបណ្តាញអនឡាញណាមួយទេ ដោយសារតែការរីកចម្រើនដែលមិនសមរម្យ គឺជារឿងធម្មតាគួរឱ្យភ័យខ្លាច ហើយការគំរាមកំហែងតាមអ៊ីនធឺណិតអាចជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងទៅលើសុខភាពផ្លូវចិត្តរបស់កូនអ្នក ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនផ្តល់ជូននូវកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស កម្មវិធីភាសាចិន និងកម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ វគ្គសិក្សាថ្មី ចូលរៀនថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍ពិសេសរហូតដល់ ៤០% លើតម្លៃសិក្សា សម្រាប់កាចុះឈ្មោះជាក្រុម លក្ខណៈគ្រួសារ ឬពីរកម្មវិធី ព្រមទាំងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ និងការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ ការផ្តល់ជូនខាងលើនេះមានសុពលភាពសម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ