ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​និង​អា​មេ​រិ​ក​ពិនិត្យ​ឡើង​វិញ​នូវ​យុទ្ធសាស្ត្រ​យោធា​ប្រឈម​មុខ​កូរ៉េ​ខាងជើង

5 ខែ មុន

កូរ៉េ​ខាងត្បូង​-​អា​មេ​រិ​ក ៖ ជា​លើក​ដំបូង​អស់​ពេល​១០​ឆ្នាំ​កន្លង​មកនេះ​ ដែលរដ្ឋមន្ត្រី​ការពារ​ប្រទេស​

កូរ៉េ​ខាងត្បូង​-​អា​មេ​រិ​ក ៖ ជា​លើក​ដំបូង​អស់​ពេល​១០​ឆ្នាំ​កន្លង​មកនេះ​ ដែលរដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង ពិនិត្យ​ឡើង​វិញ​កាលពី​ថ្ងៃ​ទី​១៣​វិច្ឆិកា កិច្ចព្រមព្រៀង​យោធា​យុទ្ធសាស្ត្រ រវាង​ប្រទេស​ទាំង​២ ដើម្បី​អាច​ទប់ទល់​បាន​ល្អ​ប្រឆាំង កូរ៉េ​ខាងជើង ជា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​លោក​LLOYD AUSTIN បាន​មក​កាន់​ក្រុង​សេ​អ៊ូ​ល ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ ស្ដី​ពី​សន្តិសុខ​ជាមួយ​សម​ភាគី​កូរ៉េ​ខាងត្បូង​លោក​SHIN WON SIK ពេល​ដែល​សម្ព័ន្ធមិត្ត​ទាំង​២ បង្កើន​កិច្ច​សហប្រតិបត្តិការ​ខាង​កិច្ច​ការពារ ប្រឈម​មុខការ​គម្រា.មកំហែង​បាលី​ស្ទិ​ក​និង​នុយក្លេអ៊ែរ កាន់តែ​ខ្លាំង​ឡើង របស់​ក្រុង​ព្យុ​ង​យ៉ាង​។

ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្ដី​ពី​សន្តិសុខ​ប្រមុខ​ការពារ​ប្រទេស​ទាំង​២ បាន​ពិនិត្យ​ឡើង​វិញ​យុទ្ធសាស្ត្រ​រួម​ដើម្បី​ប្រឆាំង​នឹង​អាវុធ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​។ នេះ​បើ់​តាម​សេចក្ដី​ប្រកាស​រួម​ចេញផ្សាយ​ក្រោយ​កិច្ចប្រជុំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ