សមាជិកជាច្រើនរបស់ WAGNER ត្រូវបញ្ចូលក្នុងកងឆ្មាំជាតិរុស្ស៊ី
ប្រទេសរុស្ស៊ី ៖ យោងតាមផ្នែកស៊ើបការណ៍អង់គ្លេសថា រដ្ឋរុស្ស៊ីមិនបោះបង់ចោលក្រុមទាហានស៊ីឈ្នួល
ប្រទេសរុស្ស៊ី ៖ យោងតាមផ្នែកស៊ើបការណ៍អង់គ្លេសថា រដ្ឋរុស្ស៊ីមិនបោះបង់ចោលក្រុមទាហានស៊ីឈ្នួល
ប្រទេសរុស្ស៊ី ៖ យោងតាមផ្នែកស៊ើបការណ៍អង់គ្លេសថា រដ្ឋរុស្ស៊ីមិនបោះបង់ចោលក្រុមទាហានស៊ីឈ្នួលរបស់ខ្លួនគឺក្រុមWAGNERឡើយ។ ក្រោយប៉ុនប៉ងបះបោរកាលពីខែមិថុនា សមាជិកមួយចំនួនរបស់ក្រុមនេះ ត្រូវបានបញ្ចូលទៅក្នុងរចនាសម្ព័ន្ធទីបញ្ជាការដ្ឋានកងឆ្មាំជាតិរុស្ស៊ី ។
កងឆ្មាំជាតិរុស្ស៊ីជាកងកម្លាំងបង្កើតឡើង កាលពីឆ្នាំ២០១៦ ស្ថិតក្រោមការក្ដោបក្ដាប់របស់ប្រធានាធិបតី ហើយទទួលបន្ទុកតស៊ូប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មមានការចាត់តាំង ព្រមទាំងការពាររបៀបរៀបរយសាធារណៈ ពិសេសប្រឆាំងការបះបោរនិងការពារបូរណភាពដែនដីរុស្ស៊ី ព្រមទាំងចូលរួមក្នុងការតស៊ូប្រឆាំងគ្រោះមហន្តរាយ។ កងកម្លាំងឆ្មាំជាតិនោះក៏ទទួលបន្ទុកដែរការពារប្រធានាធិបតីរុស្ស៊ី ។
ពួកអ្នកសង្កេតការណ៍រុស្ស៊ីផ្ដោតជាពិសេសថា កងឆ្មាំជាតិនេះ បង្កើតឡើងដើម្បីការពារប្រធានាធិបតី ឲ្យអាចត្រួតត្រាលើបាតុកម្មនិងការពារមិនឲ្យមានរដ្ឋប្រហារ ។ តាមព័ត៌មានស៊ើបការណ៍អង់គ្លេស ចេញផ្សាយកាលពីថ្ងៃទី១២វិច្ឆិកា ដោយក្រសួងការពារប្រទេសថា សាខានោះរបស់WAGNERប្រហែលជាដឹកនាំដោយលោកប៉ាវែលព្រីហ្គោហ្ស៊ីន កូនប្រុសរបស់ម្ចាស់ក្រុមហ៊ុនWAGNER លោកអេវហ្គេនីព្រីហ្គោហ្ស៊ីនដែលស្លាប់ដោយសារការធ្លាក់យន្តហោះឯកជនរបស់លោក៕
ចែករំលែកព័តមាននេះ